ខេត្តព្រះវិហារ ៖ សកម្មភាពគាំទ្រផ្លូវចិត្តដល់បងប្អូនស្ត្រី ដែលមានប្តី ឬសាច់ញាតិ ជាទាហានជួរមុខ នៅជំរុំ វត្តត្រាវគៀត ខេត្តព្រះវិហារ ដើម្បីចែករំលែកបទពិសោធន៍ និងដោះស្រាយការថប់បារម្ភ និងភាពតានតឹង ។ នេះបើតាមផេកអង្គការ រក្សាកុមារបានផ្សាយនាថ្ងៃទី២១ ខែសីហានេះ ។

សកម្មភាពគាំទ្រនេះ បានផ្តល់ជំនួយផ្លូវចិត្តយ៉ាងសំខាន់ ជាក់ស្តែង និងជាកន្លែងសុវត្ថិភាពមួយ ដើម្បីចែករំលែកបទពិសោធន៍ កាត់បន្ថយអារម្មណ៍ឯកោ និងរៀនពីយន្តការដោះស្រាយសម្រាប់ គ្រប់គ្រងការថប់បារម្ភ និងភាពតានតឹង ដែលទាក់ទងនឹងការបំពេញកាតព្វកិច្ចយោធា នៃមនុស្សជាទីស្រឡាញ់របស់ពួកគេ ។

សូមរំលឹកថា ៖ យ៉ាងណាក្តីកម្ពុជា គូសបញ្ជាក់យ៉ាងម៉ឺងម៉ាត់ និងច្បាស់លាស់បំផុតនូវការប្តេជ្ញាចិត្តឥតងាករេរបស់ខ្លួនក្នុងការគោរពអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួន និងពេញលេញនៃបទឈប់បាញ់ដែលសម្រេចបាន កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងគោលការណ៍ឯកភាពទាំង១៣ ចំណុច នៅក្នុងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ដែលមានអ្នកសង្កេតការណ៍ដោយ ប្រទេសម៉ាឡេស៊ី សហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន៕

ចែករំលែកព័តមាននេះ