ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្មែរជួយខ្មែរ! ចែកត្រីងៀត ជូនជនភៀសខ្លួននៅតំបន់សមរភូមិ ក្នុងខេត្តព្រះវិហារ ​

1 ម៉ោង មុន

ខេត្តព្រះវិហារ៖ ក្រោមស្មារតីខ្មែរជួយខ្មែរ ជនភៀសខ្លួនក្នុងតំបន់សមរភូមិ ទទួលបានត្រីងៀតពីសប្បុរជន តាមរយៈអាជ្ញាធរខេត្តព្រះវិហារ។ យោងតាមមន្ទីរព័ត៌មានខេត្តព្រះវិហារ បានឱ្យដឹងថា ឯកឧត្តម គីម រិទ្ធី…

ខេត្តព្រះវិហារ៖ ក្រោមស្មារតីខ្មែរជួយខ្មែរ ជនភៀសខ្លួនក្នុងតំបន់សមរភូមិ ទទួលបានត្រីងៀតពីសប្បុរជន តាមរយៈអាជ្ញាធរខេត្តព្រះវិហារ។

យោងតាមមន្ទីរព័ត៌មានខេត្តព្រះវិហារ បានឱ្យដឹងថា ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បាននាំយកត្រីងៀត ដែលជាអំណោយរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក អគ្គនាយក អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិនិងលោកជំទាវ ខៀវ សស៊ីលាភ ទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋភៀសខ្លួន ដែលកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាពវត្តពើងព្រះគោ និងវត្តពោធិ៍កែវមានជ័យ ស្ថិតនៅក្នុងស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។

ការចុះចែកអំណោយនេះ គឺដើម្បីជួយសម្រាលបន្ទុកជីវភាព និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ដែលបានរងផលប៉ះពាល់។

ជាមួយគ្នានោះ ឯកឧត្តមបានសាកសួរសុខទុក្ខ និងស្ដាប់ដោយផ្ទាល់នូវក្ដីកង្វល់របស់បងប្អូន ព្រមទាំងបានថ្លែងអំណរគុណដល់ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក ដែលតែងតែយកចិត្តទុកដាក់ជួយដល់ប្រជាពលរដ្ឋ៕​​​​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ