ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហភាពអឺរ៉ុប ផ្ដល់ជំនួយជិត១លានដុល្លារសម្រាប់ជួយ​ជនរងគ្រោះដោយសារជម្លោះនៅតាមព្រំដែនកម្ពុជា-ថៃ

13 ម៉ោង មុន

រាជធានីភ្នំពេញ៖ សហភាពអឺរ៉ុប ផ្ដល់ជំនួយមនុស្សធម៌បន្ទាន់​ចំនួនប្រមាណជិត១លានដុល្លារអាម៉េរិកដល់កម្ពុជាសម្រាប់ជួយដល់ប្រជាជនដែលរងគ្រោះដោយជម្លោះនៅតាមព្រំដែនកម្ពុជា-ថៃ។ យោងតាមក្រសួងព័ត៌មាន បានឱ្យដឹងនៅថ្ងៃទី១៩ ខែសីហានេះថាសហភាពអឺរ៉ុប ផ្ដល់ជំនួយមនុស្សធម៌បន្ទាន់សរុបជាទឹកប្រាក់ចំនួន ៧០០,០០០ អឺរ៉ូ (ប្រមាណ…

រាជធានីភ្នំពេញ៖ សហភាពអឺរ៉ុប ផ្ដល់ជំនួយមនុស្សធម៌បន្ទាន់​ចំនួនប្រមាណជិត១លានដុល្លារអាម៉េរិកដល់កម្ពុជាសម្រាប់ជួយដល់ប្រជាជនដែលរងគ្រោះដោយជម្លោះនៅតាមព្រំដែនកម្ពុជា-ថៃ។

យោងតាមក្រសួងព័ត៌មាន បានឱ្យដឹងនៅថ្ងៃទី១៩ ខែសីហានេះថាសហភាពអឺរ៉ុប ផ្ដល់ជំនួយមនុស្សធម៌បន្ទាន់សរុបជាទឹកប្រាក់ចំនួន ៧០០,០០០ អឺរ៉ូ (ប្រមាណ ៨១៦,០០០ ដុល្លារអាម៉េរិក)សម្រាប់ជួយដល់ប្រជាជនដែលរងគ្រោះដោយជម្លោះនៅតាមព្រំដែនកម្ពុជា-ថៃ។

អាទិភាពបន្ទាន់នៃជំនួយមនុស្សធម៌របស់សហភាពអឺរ៉ុបនឹងផ្ដោតលើការឧបត្ថម្ភថវិកាសម្រាប់ពហុបំណង ការគាំទ្រផ្នែកស្មារតីនិងសុខភាពផ្លូវចិត្ត ព្រមទាំងការអង្កេតតាមដានការផ្លាស់ទីលំនៅសម្រាប់រយៈពេល៦ ខែ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ