ខេត្តព្រះវិហារ៖ ជនភៀសសឹកជិត៤ពាន់នាក់ ដែលកំពុងស្នាក់បណ្ដោះអាសន្នក្នុងស្រុកគូលែន ទទួលបានគ្រឿងឧបភោគបរិភោគពីលោកជំទាវ ហ៊ុន ម៉ាណា។
យោងតាមមន្ទីរព័ត៌មានខេត្តព្រះវិហារ បានឱ្យដឹងថា នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ លោកជំទាវ ហ៊ុន ម៉ាណា រួមជាមួយគណៈប្រតិភូអមដំណើរ បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយជាច្រើន ដូចជាគ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់ចាំបាច់ផ្សេងៗ និងថវិកាមួយចំនួនមកចែកជូន ជនពិការ ស្រ្តីមានផ្ទៃពោះ និងប្រជាពលរដ្ឋ ជនភៀស សឹកចំនួនប្រមាណ ៣.៧០០គ្រួសារ ដែលកំពុងស្នាក់បណ្ដោះអាសន្ននៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម ក្នុងស្រុកគូលែន ខេត្តព្រះវិហារ។
សូមជម្រាបជូនថា វត្តមានរបស់លោកជំទាវ និងប្រតិភូ ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត និងលោកជំទាវ សុខា គងពិសី៕
ចែករំលែកព័តមាននេះ