ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាហារ​៧​មុខ​ដែល​ជួយ​ស្បែក​ស មិន​ចាំបាច់​ប្រើ​ថ្នាំ

16 ម៉ោង មុន

ប្រសិនជា​អ្នក​ចង់​ឲ្យ​ស្បែក​អ្នក​ស អ្នក​អាច​ពិសារ​អាហារ​ទាំងនេះ​បាន ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ស្បែក​ស​ដោយ​មិនដឹង​ខ្លួន​។ តើ​មាន​អ្វី​ខ្លះទៅ? ត្រសក់ អ្នក​អាច​ពិសារ​បាន ប្រោះ​វា​សម្បូរ​ទៅ​ដោយសារ​ធាតុ​ដែល​អាច​ជួយ​ធ្វើ​ឲ្យ​ស្បែក​អ្នក​ថ្លា ស បំបាត់​ស្បែក​ដែល​ខ្លោច​ព្រោះ​កម្តៅថ្ងៃ ថែម​ទាំង​អាច​ជួយ​ធ្វើ​ឲ្យ​ស្បែក​អ្នក​មិន​ងាយ​ប្រតិកម្ម​ទៀត​ផង​។…

ប្រសិនជា​អ្នក​ចង់​ឲ្យ​ស្បែក​អ្នក​ស អ្នក​អាច​ពិសារ​អាហារ​ទាំងនេះ​បាន ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ស្បែក​ស​ដោយ​មិនដឹង​ខ្លួន​។ តើ​មាន​អ្វី​ខ្លះទៅ?

ត្រសក់ អ្នក​អាច​ពិសារ​បាន ប្រោះ​វា​សម្បូរ​ទៅ​ដោយសារ​ធាតុ​ដែល​អាច​ជួយ​ធ្វើ​ឲ្យ​ស្បែក​អ្នក​ថ្លា ស បំបាត់​ស្បែក​ដែល​ខ្លោច​ព្រោះ​កម្តៅថ្ងៃ ថែម​ទាំង​អាច​ជួយ​ធ្វើ​ឲ្យ​ស្បែក​អ្នក​មិន​ងាយ​ប្រតិកម្ម​ទៀត​ផង​។

នៅ​ក្នុង​ឆៃថាវ សម្បូរ​ទៅ​ដោយ​វីតាមីន​សេ ដែល​អាច​ជួយ​ជម្រះ​ស្បែក​ខ្មៅ ដោយ​ធ្វើ​ឲ្យ​ស្បែក​អ្នកមាន​លក្ខណៈ​ស និង​ម៉ត់​រលោង​ទៀត​ផង នៅ​ពេល​ដែល​អ្នក​ពិសារ​ច្រើន​។

ដំឡូង​ផ្អែម នឹង​អាច​ជួយ​ធ្វើ​ឲ្យ​ស្បែក​អ្នក​សបាន ព្រោះ​នៅ​ក្នុង​នោះ​ក៏​មាន​ផ្ទុក​វីតាមីន​សេ​ច្រើន និង​សារធាតុ​ដទៃ​ទៀត ដែល​អាច​ជួយ​ស្បែក​អ្នក​ឲ្យ​ភ្លឺ​ចែងចាំង​ផង​ដែរ​។

ផ្លែ​ន​នោ​ង អ្នក​គួរតែ​ញ៉ាំ​ឲ្យ​បាន​ច្រើន ព្រោះ​បន្លែ​មួយ​ប្រភេទ​នេះ អាច​ជួយ​ធ្វើ​ឲ្យ​ស្បែក​អ្នក​ម៉ត់ ថែម​ទាំង​អាច​ការពារ​ស្បែក​អ្នក​មិន​ឲ្យ​ងាយ​ជ្រួញ​មុន​អាយុ​នោះ​ទេ​។ ដូចនេះ ស្បែក​អ្នក​នឹង​មាន​លក្ខណៈ​ក្មេង​ជា​និច្ច​។

នៅ​ក្នុង​ការ៉ុត មាន​សារធាតុ​ដែល​អាច​ជួយ​ធ្វើ​ឲ្យ​ស្បែក​អ្នក​ប្រែជា​ទន់​រលោង ដោយ​មើលឃើញ​ចេញ​ជា​ពណ៌​ស៊ី​ជំពូ​ល​តែ​ម្តង​។

ចំណែក​សណ្តែកបណ្តុះ​វិញ អាច​ជួយ​បំបាត់​ស្នាម​អ៊ុ​ច​ខ្មៅ ធ្វើ​ឲ្យ​ស្បែក​ប្រែ​ជាស ក្រោយ​ពេល​ដែល​អ្នក​បរិភោគ​រួច​។ ដូចនេះ អ្នក​អាច​ពិសារ​ច្រើន​បាន ព្រោះ​វា​ជំនួយ​ដល់​ស្បែក​អ្នក​ខ្លាំង​ណាស់​។

សម្បូ​ក​ត្រចៀកកាំ សម្បូរ​ទៅ​ដោយ​ប្រូតេអ៊ីន និង​វីតាមីន​ជា​ច្រើន ដោយ​អាច​ជួយ​ពន្យារ​ភាព​ចាស់​របស់​អ្នក ធ្វើ​ឲ្យ​ស្បែក​អ្នក​ប្រែ​ជាស និង​ស្អាត​ខ្លាំង​ណាស់​។ ដូចនេះ អ្នក​អាច​ពិសារ​អាហារ​ទាំងឡាយ​ខាងលើ​នេះ​បាន ដើម្បី​ធ្វើ​ឲ្យ​ស្បែក​អ្នក​ប្រែជា​ស្អាត​ខុស​ពី​នារី​ធម្មតា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ