ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដូរ​ដី​គ្នា​ជា​មួយ​រុស្ស៊ីមិន​ត្រឹម​ប្រជា​ជន​អ៊ុយ​ក្រែ​ន​មិ​ន​គាំទ្រ​ទេ ប៉ុន្តែ​ខុស​ច្បាប់​ថែម​ទៀត

1 ថ្ងៃ មុន

ទី​ក្រុង​កៀវ៖ កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​ដែល​តម្រូវ​ឱ្យ​អ៊ុយ​ក្រែនដូរ​ទឹក​ដី​គ្នា​ជា​មួយ​រុស្ស៊ី​​មិន​ត្រឹម​តែ​ប្រជា​ជន​អ៊ុយ​ក្រែន​មិន​គាំទ្រ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ក៏​ជា​ទង្វើ​ខុស​ច្បាប់​ផង​ដែរ​ដោយ​យោង​ទៅ​តាម​រដ្ឋ​ធម្ម​នុញ្ញ​អ៊ុយ​ក្រែន​។ មូល​ហេតុ​នេះ​ហើយ​ទើប​បាន​ជា​លោក​ហ្សេឡិន​ស្គី​ច្រាន​ចោល​ទុក​ជា​មុន​នូវ​លទ្ធ​ភាព​នៃ​ការ​ដូរ​ទឹក​ដី​គ្នា​។ ការ​ថ្លែង​ដូច្នេះ​បន្ទាប់​ពី​លោក​​ត្រាំ​បង្ហើប​ឱ្យ​ដឹង​ថា​តាម​មើល​ទៅ​ប្រទេស​ទាំង​២​ប្រហែល​ជា​ត្រូវ​ដូរ​ដី​គ្នា​ដើម្បី​ពន្លឿន​ការ​ចរ​ចា​។ លោក​ និង​លោក​ពូទីន​នឹង​ជួប​គ្នា​កម្រិត​កំពូល​នៅ​ថ្ងៃ​សុក្រ​សប្ដាហ៍​នេះ​។​ លោក​ហ្សេឡិន​ស្គី​ថ្លែង​ថា​អ៊ុយ​ក្រែ​ន​មិន​ព្រម​កាត់​ទឹក​ដី​ខ្លួន​ទៅ​ឱ្យ​រុស្ស៊ី​ជា​ដាច់​ខាត​។ លោក​ចាត់​ទុក​ថា​ធ្វើ​ដូច្នេះ​ប្រៀប​បាន​នឹង​ការ​ប្រគល់​ពាន​រង្វាន់​ជូន​ទៅ​អ្នក​ឈ្លាន​ពាន​។ សម្រាប់​លោក​ហ្សេឡិនស្គី…

ទី​ក្រុង​កៀវ៖ កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​ដែល​តម្រូវ​ឱ្យ​អ៊ុយ​ក្រែនដូរ​ទឹក​ដី​គ្នា​ជា​មួយ​រុស្ស៊ី​​មិន​ត្រឹម​តែ​ប្រជា​ជន​អ៊ុយ​ក្រែន​មិន​គាំទ្រ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ក៏​ជា​ទង្វើ​ខុស​ច្បាប់​ផង​ដែរ​ដោយ​យោង​ទៅ​តាម​រដ្ឋ​ធម្ម​នុញ្ញ​អ៊ុយ​ក្រែន​។ មូល​ហេតុ​នេះ​ហើយ​ទើប​បាន​ជា​លោក​ហ្សេឡិន​ស្គី​ច្រាន​ចោល​ទុក​ជា​មុន​នូវ​លទ្ធ​ភាព​នៃ​ការ​ដូរ​ទឹក​ដី​គ្នា​។ ការ​ថ្លែង​ដូច្នេះ​បន្ទាប់​ពី​លោក​​ត្រាំ​បង្ហើប​ឱ្យ​ដឹង​ថា​តាម​មើល​ទៅ​ប្រទេស​ទាំង​២​ប្រហែល​ជា​ត្រូវ​ដូរ​ដី​គ្នា​ដើម្បី​ពន្លឿន​ការ​ចរ​ចា​។ លោក​ និង​លោក​ពូទីន​នឹង​ជួប​គ្នា​កម្រិត​កំពូល​នៅ​ថ្ងៃ​សុក្រ​សប្ដាហ៍​នេះ​។​

លោក​ហ្សេឡិន​ស្គី​ថ្លែង​ថា​អ៊ុយ​ក្រែ​ន​មិន​ព្រម​កាត់​ទឹក​ដី​ខ្លួន​ទៅ​ឱ្យ​រុស្ស៊ី​ជា​ដាច់​ខាត​។ លោក​ចាត់​ទុក​ថា​ធ្វើ​ដូច្នេះ​ប្រៀប​បាន​នឹង​ការ​ប្រគល់​ពាន​រង្វាន់​ជូន​ទៅ​អ្នក​ឈ្លាន​ពាន​។ សម្រាប់​លោក​ហ្សេឡិនស្គី កិច្ច​ព្រម​ព្រៀង​ដែល​ធ្វើ​ឱ្យ​បាត់​បង់​ទឹក​ដី​របៀប​នេះ​ជា​វិនាស​កម្ម​សម្រាប់​របប​ដឹក​នាំ​របស់​គាត់​។ ធ្វើ​សង្គ្រាម​ជាង​បី​ឆ្នាំ​អត់​ចំណេញ​បាន​អី​ក្រៅ​ពី​ស្លាប់​យុទ្ធ​ជន​ និង​ជន​ស៊ីវិល​យ៉ាង​រង្គាល, ជំពាក់​លុយ​បរទេស​, កាត់​ទឹក​ដី​ឱ្យ​រុស្ស៊ី​, មនុស្ស​រត់​ភៀស​ខ្លួន​រាប់​លាន​នាក់​។ល។​ និង​​។ល។​ ម៉្លោះ​ហើយ​​ ​លោក​មិន​ចង់​លេង​ចូល​ក្នុង​សេណារីយោ​​នេះ​ទេ​។

ឧប​មា​ថា​បើ​មាន​កិច្ច​ព្រម​ព្រៀង​កាត់​ទឹក​ដី​ខ្លួន​ឯង​ដើម្បី​ជា​ថ្នូរ​នឹង​សន្តិ​ភាព​ លោក​ហ្សេឡិនស្គី​ក៏​គ្មាន​សិទ្ធិ​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​នោះ​ទៅ​ទៀត​ព្រោះ​រដ្ឋ​ធម្ម​នុញ្ញ​បាន​ចង​ជាប់​ត្រង់​ចំណុច​នេះ​ «ការ​កែ​ប្រែ​បន្ទាត់​ព្រំ​ដែន​អ៊ុយ​ក្រែន​ឆ្នាំ​១៩៩១​ជា​ការ​ផ្ទុយ​ពី​ស្មារតី​នៃ​រដ្ឋ​ធម្ម​នុញ្ញ​»​។ សម្រាប់​ពេល​នេះ អ្វី​ដែល​គេ​មើល​ឃើញ​ទាំង​អស់​គ្នា​គឺ​ថា​បំណង​ប្រាថ្នា​របស់​ប្រជា​ជន​អ៊ុយ​ក្រែន​គឺ​បញ្ច​ប់​សង្គ្រាម​នៅ​គ្រប់​សមរភូមិ​ទាំង​អស់​។

ឆ្លើយ​តប​ទៅ​នឹង​ចំណុច​ដែល​លោក​ហ្សេឡិន​ស្គី​ថា​គាត់​ធ្វើ​មិន​បាន​ទេ​ត្រង់​ចំណុច​ដែល​ត្រូវ​ដូរ​ដី​គ្នា​ជា​មួយ​រុស្ស៊ី​នោះ​ព្រោះ​ត្រូវឆ្លង​កាត់​ការ​អនុ​ម័ត​យល់​ព្រម​ពី​រដ្ឋ​ធម្ម​នុញ្ញា​ លោក​ត្រាំ​និយាយ​បែប​​ស៊ក​សៀត​សម្ដី​ទៅ​វិញ​ថាហ្សេឡិនស្គី​បាន​ទទួល​ការ​​​អនុម័ត​យល់​ព្រម​ដើម្បី​ធ្វើ​​​សង្គ្រាម​ និង​​សម្លាប់​មនុស្ស​​គ្រប់​គ្នា​ (ទ័ព​រុស្ស៊ី)។ ប៉ុន្តែ​គាត់​ត្រូវ​ឆ្លង​កាត់​ការ​អនុ​ម័ត​យល់​ព្រម​ដើម្បី​ដូរ​ដី​គ្នា​​។

​ទន្ទឹម​នឹង​គម្រោង​ជួប​គ្នា​នៅ​អាឡាស់​ស្កា រុស្ស៊ី​ក៏​កំពុង​ចល័ត​កង​ទ័ព​យ៉ាង​សម្បើម​ដើម្បី​ត្រៀម​បើក​យុទ្ធ​នា​ការ​យោធា​ថ្មី​ទៀត​។ នេះ​បើ​យោង​តាម​ការ​អះ​អាង​របស់​លោ​កហ្សេឡិនស្គី​ដែល​ទទួល​បាន​ព័ត៌​មាន​សម្ងាត់​ពី​សមរ​ភូមិ​មុខ​​។ លោក​សង្ឃឹម​​ថា​ជំនួប​កំពូល​នៅ​អាឡាស់​ស្កា​អាច​ធ្វើ​ឱ្យ​មាន​សន្តិ​ភាព​នៅ​អ៊ុយ​ក្រែន​។ ប៉ុន្តែ​លោក​​ថា​លោ​កពូទីន​ហាក់​ដូច​ជា​គ្មាន​ចិត្ត​ចង់​បញ្ចប់​សង្គ្រាម​ទាល់​តែ​សោះ​។ ហេតុ​នេះ​ហើយ​លោកកំពុង​ដាក់​ជា​ចម្ងល់​ថា​តើ​ជំនួប​កំពូល​នោះ​អាច​នឹង​មាន​លទ្ធ​ផល​ដែរ​ឬ​ទេ?

ចំណុច​ដែល​ច្បាស់​ត្រង់​ថា​គម្រោង​ជួប​គ្នា​នោះ​គឺ​គ្មាន​វត្ត​មាន​របស់​លោក​ហ្សេឡិនស្គី និង​សហ​ភាព​អឺរ៉ុប​ចូល​រួម​ទេ​។ ប៉ុន្តែ​លោក​ត្រាំ​បញ្ជាក់​ថានៅ​ក្នុង​គម្រោង​ជួប​គ្នា​លើក​ក្រោយ​ទៀតអាច​នឹង​ចេញ​សេណារីយោ​ជួប​គ្នា​ផ្ទាល់​ទ្វេ​ភាគី​រវាង​លោក​ហ្សេឡិនស្គី និង​លោក​ពូទីន ឬ​អាច​​នឹង​ជួប​គ្នា​ត្រី​ភាគី​រវាង​លោក​ លោក​ពូទីន និង​លោក​ហ្សេឡិន​ស្គី​។ នេះ​បើ​យោង​តាម​ទី​ភ្នាក់​ងារព័ត៌​មាន​អេ​ភី (AP) និង​ប្រភព​ដទៃ​ទៀត​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ