ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​បទល្មើស​០៣​ករណី ក្នុង​ខេត្ត​ព្រះ​សីហ​នុ ឃាត់ខ្លួន​ជនសង្ស័យ​១៣​នាក់

11 ម៉ោង មុន

ខេត្ត​ព្រះ​សីហ​នុ ៖ កាលពី​ថ្មី​ៗ​កន្លង​ទៅ​នេះ ដោយ​អនុវត្ត​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​នាយ​ឧត្តមសេនីយ៍ អគ្គស្នងការ​នគរបាល​ជាតិ និង​ការ​ចង្អុល​ដឹកនាំ​ផ្ទាល់​របស់​ឧត្តមសេនីយ៍ឯក អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ចាត់​លោក​ឧត្ដមសេនីយ៍ត្រី ណុ​ប…

ខេត្ត​ព្រះ​សីហ​នុ ៖ កាលពី​ថ្មី​ៗ​កន្លង​ទៅ​នេះ ដោយ​អនុវត្ត​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​នាយ​ឧត្តមសេនីយ៍ អគ្គស្នងការ​នគរបាល​ជាតិ និង​ការ​ចង្អុល​ដឹកនាំ​ផ្ទាល់​របស់​ឧត្តមសេនីយ៍ឯក អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ចាត់​លោក​ឧត្ដមសេនីយ៍ត្រី ណុ​ប បញ្ញា ស្នងការ​រង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ ដឹកនាំ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បង្ក្រាប​បទល្មើស​ចំនួន ៣​ករណី ដូច​ខាងក្រោម ៖

១. ករណី​វាយ​កាប់​ប្លន់​យក​ម៉ូតូ ៖ នៅ​ថ្ងៃ​ទី​០៦ ខែសីហា ឆ្នាំ​២០២៥ មាន​ប្រជាពលរដ្ឋ​រាយការណ៍​មក​ថា មាន​ក្រុម​ជនសង្ស័យ​ជិះ​ម៉ូតូ​ជា​ច្រើន​គ្រឿង​វាយ​កាប់​យក​ម៉ូតូ​ពី​ប្រជាពលរដ្ឋ នៅ​ម្តុំ​វត្ត​អូរ​ត្រេះ ។ សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ រហូត​ដល់​ថ្ងៃ​ទី​០៧ ខែសីហា ឆ្នាំ​២០២៥ ឃាត់ខ្លួន​មនុស្ស​ចំនួន ៦​នាក់ (​ស្រី​១) ជនជាតិ​ខ្មែរ ក្នុង​ចំណោម​នេះ មាន​៤​នាក់ ពាក់ព័ន្ធ​ករណី​វាយ​កាប់​ប្លន់​យក​ម៉ូតូ ។ វត្ថុ​តាង​រួម​មា​ម៉ូតូ​២​គ្រឿង និង​ទូរស័ព្ទ​២​គ្រឿង ។

២. ករណី​ហិង្សា​ដោយ​ចេតនា និង​ចូលរួម​សមាគម​ជន​ទុច្ចរិត ៖ នៅ​ថ្ងៃ​ទី​០៥ ខែសីហា ឆ្នាំ​២០២៥ មាន​ក្រុម​ក្មេង​ទំនើង​វាយ​កាប់​ចាក់​គ្នា នៅ​ក្រោយ​សាលារៀន​ឃ្លាំង​លើ បង្ក​ការ​ខូចខាត​ម៉ូតូ និង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ភ័យ​ខ្លាច ។ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន ៨​នាក់ ជនជាតិ​ខ្មែរ រួម​និង​វត្ថុ​តាង​មានកាំបិត ២​ដើម ម៉ូតូ​៤​គ្រឿង និង​ទូរស័ព្ទ​ដៃ​មួយ​ចំនួន ។

៣. ករណី​ហិង្សា​ដោយ​ចេតនា ៖ នៅ​ថ្ងៃ​ទី​០៨ ខែសីហា ឆ្នាំ​២០២៥ មាន​ជនសង្ស័យ​ម្នាក់ វាយ​ជន​រង​គ្រោះ របួស​បែកក្បាល​ដេរ​៥​ថ្នេរ នៅ​ម្តុំ​មហោស្រព​ចាស់ ។ សមត្ថកិច្ច បាន​ឃាត់ខ្លួន​បាន​ជនសង្ស័យ​១​នាក់ រួម​និង​វត្ថុ​តាង​មាន ផាស់​អាប់​១​គ្រឿង និង​ទូរ​សព្ទ​៣​គ្រឿង ។

ករណី​ទាំង​៣​ខាងលើ ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ