ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វីរកងទ័ពជួរមុខ ទទួលបានការសួរសុខទុក្ខពីសំណាក់ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី

12 ម៉ោង មុន

ខេត្តព្រះវិហារ៖ វីរកងទ័ពជួរមុខជាច្រើននាក់ដែលបានរងរបួសក្នុងការបំពេញបេសកកម្មការពារបូរណភាពទឹកដី និងកំពុងសម្រាកព្យាបាល ទទួលបានការអញ្ជើញសួរសុខទុក្ខពីសំណាក់ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី។ យោងតាមមន្ទីរព័ត៌មានខេត្តព្រះវិហារ បានឱ្យដឹងថា កឧត្តម ហ៊ុន…

ខេត្តព្រះវិហារ៖ វីរកងទ័ពជួរមុខជាច្រើននាក់ដែលបានរងរបួសក្នុងការបំពេញបេសកកម្មការពារបូរណភាពទឹកដី និងកំពុងសម្រាកព្យាបាល ទទួលបានការអញ្ជើញសួរសុខទុក្ខពីសំណាក់ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី។

យោងតាមមន្ទីរព័ត៌មានខេត្តព្រះវិហារ បានឱ្យដឹងថា កឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានដឹកនាំគណៈប្រតិភូនាំយកអំណោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ចុះសួរសុខទុក្ខយ៉ាងយកចិត្តទុកដាក់ចំពោះវីរកងទ័ពជួរមុខដែលបានរងរបួសក្នុងការបំពេញបេសកកម្មការពារបូរណភាពទឹកដី និងកំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពគូលែន ខេត្តព្រះវិហារ។

សូមជម្រាបជូនថារាជ​រដ្ឋាភិបាលកម្ពុជា ជាពិសេសសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ខ្ពស់ទៅលើសុខុមាលភាព និងការលះបង់របស់កងទ័ព។ អំណោយដែលបាននាំយកទៅជូនវីរកងទ័ព គឺជាកាយវិការនៃការដឹងគុណ និងលើកទឹកចិត្តដល់កងទ័ពដែលបានលះបង់សាច់ស្រស់ឈាមស្រស់ដើម្បីការពារជាតិមាតុភូមិ។ ជាមួយគ្នានេះក៏បានឆ្លុះបញ្ចាំងពីការទទួលស្គាល់នូវវីរភាព ក្លាហាន និងស្មារតីស្នេហាជាតិរបស់ពួកគាត់ក្នុងការប្រយុទ្ធប្រឆាំងនឹងការឈ្លានពាននានា ព្រមទាំងជាគំរូមួយដែលជំរុញទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់ឱ្យចេះដឹងគុណ និងចូលរួមគាំទ្រដល់កងទ័ពជាតិ ដែលជាអ្នកការពារសុខសន្តិភាព និងបូរណភាពទឹកដី៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ