តំណាង FNGOs ចំនួន៤៣អង្គការ ចុះពិនិត្យជំរំជនភៀសសឹកនៅឧត្តរមានជ័យ និងសៀមរាប ដើម្បីស្វែងយល់ស្ថានភាពជាក់ស្តែង
រាជធានីភ្នំពេញ ៖ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម មាស គឹមហេង រដ្ឋលេខាធិការ នៃក្រសួងការបរទេស…
រាជធានីភ្នំពេញ ៖ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម មាស គឹមហេង រដ្ឋលេខាធិការ នៃក្រសួងការបរទេស…
រាជធានីភ្នំពេញ ៖ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម មាស គឹមហេង រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំតំណាងអង្គការមិនមែនរដ្ឋាភិបាលបរទេសប្រចាំកម្ពុជា (FNGOs) ចំនួន៤៣ អង្គការ រួមមានសមាជិកចូលរួមសរុប ចំនួន ៧៣នាក់ ចុះពិនិត្យជំរំជនភៀសសឹក នៅស្រុកបន្ទាយអំពិល ខេត្តឧត្តមានជ័យ និងនៅស្រុកស្រីស្នំ ក្នុងខេត្តសៀមរាប ។
ក្នុងឱកាសចុះពិនិត្យជំរុំជនភៀសសឹកទាំងពីរកន្លែង តំណាង FNGOs នានា មានការចាប់អារម្មណ៍ចំពោះប្រជាជន ដែលបានលើកឡើងពីការចង់បានសន្តិភាព និងស្ថិភាព និងមានការបារម្ភអំពីគ្រាប់ ដែលមិនទាន់ ផ្ទុះនៅតាមភូមិដ្ឋានរបស់ពួកគាត់ ព្រមទាំងផលប៉ះពាល់នានា ដោយសារសង្គ្រាម។ តាមរយៈការជួបសន្ទនាជាមួយប្រជាជនភៀសសឹក ភ្ញៀវភាគច្រើនយល់ឃើញថា កម្ពុជាពុំមែនជាអ្នកឈ្លានពានថៃនោះទេ ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានប្រគល់ អំណោយនៅតាមជំរំទាំងពីរខាងលើសរុបរួមមាន អង្ករ១១តោន (៣តោន ឧបត្ថម្ភដោយស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន និងពលរដ្ឋខ្មែរនៅជប៉ុន) គ្រឿងឧបភោគ បរិភោគ មានជាអាទិ៍ ត្រីខកំប៉ុង ត្រីងៀត សាច់ក្រក ទឹកសុទ្ធ មីខ្មែរកញ្ចប់ ទឹកត្រី ទឹកស៊ីអីវ មុង ភួយ ក្រម៉ា និងថ្នាំពេទ្យជាច្រើនមុខ ដែលភាគច្រើនឧបត្ថម្ភដោយតំណាង នៃ FNGOs ៕
ចែករំលែកព័តមាននេះ