ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយ​ប្រហារ​ពេល​យប់​រវាងរុស្សុីនិងអ៊ុយក្រែនស្លា.ប់ច្រើននាក់ និងឆេះរោងចក្រចម្រាញ់ប្រេង​

6 ម៉ោង មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ខណៈ​ប្រធានាធិបតី​អា​មេ​រិ​ក​ លោក​ដូ​ណា​ល់​ត្រាំ ​និង​សម​ភាគី​រុ​ស្ស៊ី​លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន គ្រោង​ជួប​គ្នា​នា​ថ្ងៃ​ទី​១៥ ​សីហា​ នៅ​អា​ឡា​ស្កា ដើម្បី​ពិភាក្សា​ពី​ដំណោះស្រាយ​បញ្ចប់សង្គ្រាម​តំបន់​អ៊ុយ​ក្រែ​ន​ជា​ច្រើន​រង​ការ​វាយប្រហារ​ដោយ​ដ្រូ​នរុ​ស្ស៊ី កាលពី​យប់​ថ្ងៃ​ទី​១០…

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ខណៈ​ប្រធានាធិបតី​អា​មេ​រិ​ក​ លោក​ដូ​ណា​ល់​ត្រាំ ​និង​សម​ភាគី​រុ​ស្ស៊ី​លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន គ្រោង​ជួប​គ្នា​នា​ថ្ងៃ​ទី​១៥ ​សីហា​ នៅ​អា​ឡា​ស្កា ដើម្បី​ពិភាក្សា​ពី​ដំណោះស្រាយ​បញ្ចប់សង្គ្រាម​តំបន់​អ៊ុយ​ក្រែ​ន​ជា​ច្រើន​រង​ការ​វាយប្រហារ​ដោយ​ដ្រូ​នរុ​ស្ស៊ី កាលពី​យប់​ថ្ងៃ​ទី​១០ ​មក​១១​សីហា​។ មនុស្ស​យ៉ាងតិច​ម្នាក់​ស្លាប់​ក្នុង​តំបន់​ដូ​ណេ​ត​ស្ក៍ បន្ទាប់​ពី​ការ​វាយប្រហារ​២​លើក​របស់​រុ​ស្ស៊ី លើ​តំបន់​ក្រុង​ឌ្រូ​ស​គី​វ​កា​ កាលពី​ព្រឹក​ថ្ងៃ​ទី​១០​ សីហា ចំណែក​មនុស្ស​៥​នាក់​ទៀត​រង​របួស​។

ប៉ូលិស​ក្រុង​នោះ​គូសបញ្ជាក់​ថា ក្នុង​ការ​វាយប្រហារ​ទាំងនេះ ក្រៅពី​អ្នក​ស្លាប់​និង​អ្នក​របួស ផ្ទះ​៥​ខ្នង​និង​រថយន្ត​២​គ្រឿង​រង​ការ​ខូចខាត​។ ចំណែក​មនុស្ស​២​នាក់​ស្លាប់ មក​ពី​ការ​វាយប្រហារ ដោយ​ដ្រូ​ន
រុ​ស្ស៊ី​លើ​សង្កាត់​ទាំងឡាយ​នៃ​តំបន់​ឃ័​រ​សុ​ន​កាលពី​ថ្ងៃ​ទី​១០​សីហា​ ។ ការ​វាយប្រហារ​មួយទៀត​ត្រូវ​ចំ​អគារ​រដ្ឋបាល​យោធា​មួយ​នៅ​ក្រុង​ស៊ូ​មី​អ៊ុយ​ក្រែ​ន ដោយ​ពុំ​បណ្ដាល​ឲ្យ​មាន​ជន​រង​គ្រោះ​ឡើយ​។ នៅ​ក្រុង​ឌី​នី​ប្រូ​ប៉េ​ត្រូវ​ស្ក៍​ការ​រត់​របស់​រថភ្លើង​ច្រើន​ខ្សែ​ត្រូវ​លុប​ចោល​កាលពី​ថ្ងៃ​ទី​១០​សីហា បន្ទាប់​ពី​កងទ័ព​រុ​ស្ស៊ី​វាយប្រហារ​លើ​ស្ថានីយ​រថភ្លើង​មួយ​កន្លែង​ ។

ចំណែក​កងទ័ពអាកាស​អ៊ុយ​ក្រែ​ន​ថ្លែង​ថា រុ​ស្ស៊ីបាន​ប្រើ​ដ្រូ​ន​ដល់​១០០​គ្រឿង​នា​ពេល​យប់​ក្នុង​នោះ​៧០​គ្រឿង​ត្រូវ​បាញ់​ទម្លាក់​ដោយ​កងការពារ​អាកាស​។ រួច​នា​ថ្ងៃ​ទី​៩​សីហា​មនុស្ស​២​នាក់​បាន​ត្រូវ​ស្លាប់ និង​១០​នាក់​ទៀត​រង​របួស ពេល​ដ្រូ​នរុ​ស្ស៊ី​មួយ​វាយ​ត្រូវ​ចំ​រថយន្ត​បឺស​ធុន​តូច​មួយ​គ្រឿង​នា​ជាយក្រុង​ឃ័​រ​សុ​ន​អ៊ុយ​ក្រែ​ន​។

មនុស្ស​២​នាក់​ទៀត​ក៏​ត្រូវ​ស្លាប់​ដែរ បន្ទាប់​ពី​ដ្រូ​នរុ​ស្ស៊ី​មួយ​គ្រឿង​វាយ​ប្ត្រ​ហារ​ចំ​រថយន្ត​របស់​ពួក​គេ ក្នុង​តំបន់​ហ្សា​ប៉ូ​រី​ហ្ស៊ីយ៉ា​ ។ ម្យ៉ាងវិញទៀត​ សេនាធិការដ្ឋាន​កងទ័ព​អ៊ុយ​ក្រែ​ន​គូសបញ្ជាក់​ថា កង​ទ័ព​អ៊ុយ​ក្រែ​ន វាយ​ដណ្ដើម​យក​បាន​វិញ​ភូមិ​បេស​ហ្សា​លីវ​កា​ក្នុង​តំបន់​ស៊ូ​មី​ជាប់​ព្រំដែន​រុ​ស្ស៊ី​ ។

កងទ័ព​រុ​ស្ស៊ីបន្ត​វាយ​រុលចូល​កាន់តែ​ជ្រៅ​ក្នុង​តំបន់​ស៊ូ​មី​អ៊ុយ​ក្រែ​ន ជាង​២​ខែ​មក​ហើយ​បន្ទាប់​ពី​បើក​ខ្សែ​រណសិរ្ស​ថ្មី​នៅ​ភាគ​ឦសាន​ប្រទេស​ ។ នៅ​តំបន់​សា​រ៉ា​តូ​វរុ​ស្ស៊ី ដ្រូ​ន​អ៊ុយ​ក្រែ​ន​បាន​សម្លាប់​មនុស្ស​ម្នាក់ ពេល​វាយប្រហារ​ទីតាំង​ឧស្សាហកម្ម​រុ​ស្ស៊ី​មួយ​កន្លែង ដែល​ក៏​បង្ក​ឲ្យ​មានការ​ខូចខាត​ដែរ​ដល់​ផ្ទះ​ជា​ច្រើន​ក្នុង​តំបន់​នោះ​។ បណ្ដាញ​តេ​ឡេ​ក្រាម​អ៊ុយ​ក្រែ​ន​មួយ​រាយការណ៍​ថា បណ្ដា​ដ្រូ​នប​អ៊ុយ​ក្រែ​ន​បាន​វាយប្រហារ​រោងចក្រ​ចម្រាញ់​ប្រេងកាត​រុ​ស្ស៊ី​មួយ​កន្លែង ស្ថិត​នៅ​ស្រុក​ហ្សា​វ៉ូត​ស្គី​ភាគ​និរតី​តំបន់​សា​រ៉ា​តូ​វ​។

អភិបាល​តំបន់​នោះ​អះអាង​តាម​តេ​ឡេ​ក្រាម​ថា ប្រជាជន​ត្រូវ​បាន​ជម្លៀស​ចេញពី​អគារ​៣​រង​ការ​ខូចខាត​ដោយ​បំណែក​ដ្រូ​ន​។ បណ្ដា​សារព័ត៌មាន​ក្នុងស្រុករុ​ស្ស៊ីរាយការណ៍​ថា ការ​វាយប្រហារ​របស់​បណ្ដា​ដ្រូ​ន​អ៊ុយ​ក្រែ​ន នាំ​ឲ្យ​មាន​ភ្លើង​ឆេះ​និង​ការ​ផ្ទុះ​ក្នុង​រោងចក្រ​ចម្រាញ់​ប្រេងកាត​នៅ​សា​រ៉ា​តូ​វ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ