ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ សង្គ្រាម​ប្រើប្រាស់​ជំ​ពាម​កៅស៊ូ​បា.ញ់​ដោយ​គ្រាប់ឃ្លី និង​កូន​ដុំ​ដែក នឹង​បំផ្លាញ​កិច្ចព្រមព្រៀង​ឈប់​បា.ញ់ បើ​មិន​ទប់ស្កាត់

1 នាទី មុន

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ​ហ៊ុន​សែន​ប្រធាន​ព្រឹទ្ធសភា បាន​គូ​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា បើសិន​មិន​មានការ​ទប់ស្កាត់​សង្គ្រាម ប្រើប្រាស់​ជំ​ពាម​កៅស៊ូ​បាញ់​ដោយ​គ្រាប់ឃ្លី និង​កូន​ដុំ​ដែក​នោះ​កិច្ចព្រមព្រៀង​ឈប់​បាញ់​ដែល​ថ្នាក់ដឹកនាំ​កម្ពុជា​-​ថៃ​នឹង​បំផ្លាញ​ចោល ។ សម្តេច​តេ​ជោ​បាន​សរសេរ លើ​បណ្តាញ​សង្គម​នៅ​ថ្ងៃ​ទី​០៨…

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ​ហ៊ុន​សែន​ប្រធាន​ព្រឹទ្ធសភា បាន​គូ​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា បើសិន​មិន​មានការ​ទប់ស្កាត់​សង្គ្រាម ប្រើប្រាស់​ជំ​ពាម​កៅស៊ូ​បាញ់​ដោយ​គ្រាប់ឃ្លី និង​កូន​ដុំ​ដែក​នោះ​កិច្ចព្រមព្រៀង​ឈប់​បាញ់​ដែល​ថ្នាក់ដឹកនាំ​កម្ពុជា​-​ថៃ​នឹង​បំផ្លាញ​ចោល ។

សម្តេច​តេ​ជោ​បាន​សរសេរ លើ​បណ្តាញ​សង្គម​នៅ​ថ្ងៃ​ទី​០៨ ខែសីហា ឆ្នាំ​២០២៥ ដែល​មាន​ខ្លឹមសារ​យ៉ាង​ដូច្នេះ​ថា ៖ “
តាម​ពិត ខ្ញុំ​មិន​ចង់​និយាយ​រឿង​នេះ​ទេ តែបើ​មិន​និយាយ​ខ្លាច​មេដឹកនាំ​ថៃ មិន​បានដឹង និង​សហគមន៍​អន្តរជាតិ​មិន​បាន​យល់​។ សង្គ្រាម​ព្រំដែន​កម្ពុជា​-​ថៃ បាន​ផ្ទេរ​ពី​សង្គ្រាម​ប្រើប្រាស់​អាវុធ​មក​ជា​សង្គ្រាម ប្រើប្រាស់​ជំ​ពាម​កៅស៊ូ បាញ់​ដោយ​គ្រាប់ឃ្លី និង​កូន​ដុំ​ដែក​” ។

សម្តេច​បាន​លើក​ឡើង​ថា រឿង​នេះ បើ​មើល​មួយ​ភ្លេ​ត​ដូច​ជា​រឿង​កំប្លែង ឬ​រឿង​តូចតាច តែបើ​ពិនិត្យ​ឲ្យ​ស៊ីជម្រៅ​វា​ជា​រឿង​ធំ ប្រសិនបើ​យើង​មិន​ទប់ស្កាត់​វា​នោះ​ទេ ។ វា​នឹង​ប្រែក្លាយ​ពី​ការ​ប្រើ​ជំ​ពាម​កៅស៊ូ ទៅ​ជា​ការ​ប្រើ​អាវុធ​គ្រប់​ប្រភេទ ដែល​នឹង​បំផ្លាញ​ចោល​នូវ​កិច្ចព្រមព្រៀង​ឈប់​បាញ់ ដែល​ថ្នាក់ដឹកនាំ​កម្ពុជា​-​ថៃ ដោយ​មានការ​ជួយ​យ៉ាង​សកម្ម​ពី​នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី និង​ការ​ចូលរួម​ពី​ចិន អា​មេ​រិ​ក ស្វែង​រកបាន​យ៉ាង​លំបាក ។

សម្តេច​បាន​បន្ត​ថា​ ៖ “សម្រាប់​កម្ពុជា​ ប្រ​សិន​មាន​ប្រើ ខ្ញុំ​សូម​ឲ្យ​រាជរដ្ឋាភិបាល​ចេញ​បទបញ្ជា​ទៅ​កងទ័ព​ឲ្យ​បញ្ឈប់​ការ​ប្រើប្រាស់​ជា​បន្ទាន់ ​។ សង្ឃឹមថា មេដឹកនាំ​ថៃ​ នឹង​ចេញ​បញ្ជា​ទៅ​កងទ័ព​ឲ្យ​បញ្ឈប់​ការ​ប្រើ​អាវុធ ដូចដែល​មាន​ក្នុង​រូបភាព ​ដែល​ខ្ញុំ​សូម​ភ្ជាប់​ទៅ​ជាមួយ​នេះ​” ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ