ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច ចុះ​សួរសុខទុក្ខ​វីរ​កងទ័ព​កំពុង​សម្រាក​ព្យា​លនៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប

43 នាទី មុន

ខេត្តសៀមរាប ៖ នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​៨ ខែសីហា ឆ្នាំ​២០២៥ ឯកឧត្តម ជា សុ​មេធី រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច…

ខេត្តសៀមរាប ៖ នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​៨ ខែសីហា ឆ្នាំ​២០២៥ ឯកឧត្តម ជា សុ​មេធី រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទា និង​លោក​ជំទាវ ជា ផល្គុន ជា សុ​មេធី ព្រមទាំង​ថ្នាក់ដឹកនាំ មន្ត្រីរាជការ អញ្ជើញ​ចុះ​សួរសុខទុក្ខ​វីរ​កងទ័ព ដែល​កំពុង​សម្រាក​ព្យា​ល នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប​ ។

ឯកឧត្តម ជា សុ​មេធី សូម​សម្ដែង​នូវ​ការ​ដឹងគុណ និង​អរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ជូន​វីរ​កងទ័ព​កម្ពុជា ដែល​បាន​តស៊ូ​ប្រយុទ្ធ​ការពារ ពី​ការ​ឈ្លានពាន​របស់​ខ្មាំងសត្រូវ ​។

ឯកឧត្តម រដ្ឋមន្ត្រី សូម​បួងសួង​ដល់​វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក តាម​ជួយ​ប្រោះព្រំ​សព្ទសាធុការពរ​ជ័យ​ជូន​ចំពោះ​វីរ​កងទ័ព សូម​បាន​ឆាប់​ជា​សះស្បើយ មាន​សុខភាព​ល្អ ដើម្បី​ជា​សសរទ្រូង​ការពារ​ជាតិ​ ។

ឯកឧត្តម ជា សុ​មេធី ក៏​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ ឯកឧត្តម លោក​ជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា​ជា​សប្បុរសជន​ទាំងអស់ ដែល​បាន​ឧបត្ថម្ភ​ជា​សម្ភារៈ​ប្រើប្រាស់ និង​ថវិកា​ផ្ទាល់ខ្លួន ចូលរួម​ជាមួយ​ក្រសួង ស​.​អ​.​យ​. ដែល​នេះ​សបញ្ជាក់​ឱ្យ​ឃើញ​ពី​ទឹកចិត្ត​ប្រពៃ​ថ្លៃថ្លា​របស់​ប្រជាជន​ខ្មែរ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ