ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ា​ម៉ាក់​លេង​ទូរស័ព្ទ​ច្រើន ប្រាជ្ញា​កូន​នឹង​ខ្សោយ​ណាស់

7 ម៉ោង មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​មូលហេតុ​ដែល​អ្នក​ម្តាយ និង​លោកប៉ា​មិន​គួរ​លេង​ទូរស័ព្ទ​ច្រើន​នៅ​ចំពោះ​មុខ​កូន​។ តើ​មាន​អ្វី​ខ្លះទៅ? ដំបូង​នៅ​ពេល​ដែល​ប៉ា​ម៉ាក់​លេង​ទូរស័ព្ទ​នៅ​មុខ​កូន​ច្រើន នឹង​ធ្វើ​ឲ្យ​គ្មាន​ពេល​កំដរ​កូន ហើយ​អប់រំ​កូន​ឡើយ​។ ពេលវេលា​ទាំងនោះ​នឹង​ប្រែជា​តិច​ជាង​ពេល​ដែល​អ្នកលេង​ទូរស័ព្ទ​។ យូរ​ទៅ​នឹង​ធ្វើ​ឲ្យ​អ្នក​និង​កូន​គ្មាន​ពេល​សម្រាប់​និយាយ​គ្នា​ឡើយ​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​កូន​មាន​អារម្មណ៍​ឯក​កោរ…

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​មូលហេតុ​ដែល​អ្នក​ម្តាយ និង​លោកប៉ា​មិន​គួរ​លេង​ទូរស័ព្ទ​ច្រើន​នៅ​ចំពោះ​មុខ​កូន​។ តើ​មាន​អ្វី​ខ្លះទៅ?

ដំបូង​នៅ​ពេល​ដែល​ប៉ា​ម៉ាក់​លេង​ទូរស័ព្ទ​នៅ​មុខ​កូន​ច្រើន នឹង​ធ្វើ​ឲ្យ​គ្មាន​ពេល​កំដរ​កូន ហើយ​អប់រំ​កូន​ឡើយ​។ ពេលវេលា​ទាំងនោះ​នឹង​ប្រែជា​តិច​ជាង​ពេល​ដែល​អ្នកលេង​ទូរស័ព្ទ​។ យូរ​ទៅ​នឹង​ធ្វើ​ឲ្យ​អ្នក​និង​កូន​គ្មាន​ពេល​សម្រាប់​និយាយ​គ្នា​ឡើយ​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​កូន​មាន​អារម្មណ៍​ឯក​កោរ ព្រមទាំង​អាច​កើត​មាន​ជំងឺផ្លូវចិត្ត​ទៀត​ផង​។

ម្យ៉ាងទៀត ពេល​ដែល​កូន​ឃើញ​ប៉ា​ម៉ាក់​គ្មាន​ពេល​សម្រាប់​គេ នោះ​គេ​នឹង​អាច​យំ​រករឿង​ដើម្បី​បង្វែ​ល​ចំណាប់អារម្មណ៍​អ្នក​មក​លើ​ខ្លួន​គេ​វិញ​។ នៅ​ពេល​នោះ​អ្នក​នឹង​អាច​បញ្ចេញ​កំហឹង​ដាក់​កូន ថែម​ទាំង​អាច​មួល​ម៉ៅ​ព្រោះ​កូន​មក​រំខាន​អ្នក ដោយ​អាច​ប្រើ​អំពើ​ហឹ​ង្សា ឬ​ស្រែក​ដាក់​កូន​។

ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​កូន​កាន់តែ​ខ្លាច​អ្នក ធ្វើ​ឲ្យ​ជំងឺផ្លូវចិត្ត​គេ​កាន់តែ​ធ្ងន់ធ្ងរ​។ ចុង​ក្រោយ កូន​អាច​នឹង​រៀន​តាម​អ្នក ដោយ​លេង​តែ​ទូរស័ព្ទ មិន​ខំរៀន​ទេ​។ ដូចនេះ កូន​នឹង​អាច​ក្លាយជា​ក្មេង​ដែល​មាន​ប្រាជ្ញា​ខ្សោយ ព្រោះតែ​មាតាបិតា​មិន​យកចិត្តទុកដាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ