ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​អនុវត្ត​ពន្ធគយ 0% លើ​ទំនិញ​ថ្មី​ ដែល​មាន​ដើម​កំណើត​ពី​អា​មេ​រិ​ក ចាប់ពី​ថ្ងៃ​ទី​៨ សីហា ២០២៥

1 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ គ្រប់មុខ​ទំនិញ ដែល​មាន​ដើម​កំណើត​ពី​អា​មេ​រិ​ក ដែល​បាន​ដឹក​ជ​ញ្ចូ​ន​ត្រង់​ចេញពី​សហរដ្ឋអាមេរិក ចាប់ពី​ថ្ងៃ​ទី​៨ ខែសីហា ឆ្នាំ​២០២៥ មក​ព្រះរាជាណាចក្រ​កម្ពុជា ការ​អនុវត្ត​អត្រា​ព​ន្ឋ​គយ…

រាជធានី​ភ្នំពេញ ៖ គ្រប់មុខ​ទំនិញ ដែល​មាន​ដើម​កំណើត​ពី​អា​មេ​រិ​ក ដែល​បាន​ដឹក​ជ​ញ្ចូ​ន​ត្រង់​ចេញពី​សហរដ្ឋអាមេរិក ចាប់ពី​ថ្ងៃ​ទី​៨ ខែសីហា ឆ្នាំ​២០២៥ មក​ព្រះរាជាណាចក្រ​កម្ពុជា ការ​អនុវត្ត​អត្រា​ព​ន្ឋ​គយ សូន្យ​ភាគរយ (0%) ។ ដោយឡែក​ទំនិញ ដែល​ប្រើប្រាស់​រួច មិន​ស្ថិត​នៅ​អត្រា​ព​ន្ឋ​គយ សូន្យ​ភាគរយ​ទេ នេះ​បើ​យោង​តាម​ប្រសា​ស​ន៏ ឯកឧត្តម​បណ្ឌិត គុណ ញឹ​ម រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា បញ្ចា​ក់​ថ្ងៃនេះ ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ ស្តី​ពី​ការ​អនុវត្ត​ព​ន្ឋ​គយ​លើ​ទំនិញ​នាំ​ចូល​ពី​សហរដ្ឋអាមេរិក ។

ឯកឧត្តម​បណ្ឌិត គុណ ញឹ​ម បញ្ចា​ក់ថា រថយន្ត​ថ្មី ដែល​បាន​ផលិត​នៅ​សហរដ្ឋអាមេរិក នាំ​ចូល​ម​កម្ពុជា អត្រា​ព​ន្ឋ​គយ អនុវត្ត​អត្រា​ព​ន្ឋ​គយ 0%​។ ចំណែក​រថយន្ដ​ដែល​ប្រើប្រាស់​រួច មាន​គីឡូ​ចាប់ពី ៥,០០០​គីឡូម៉ែត្រ មិន​អាច​ស្នើ​សុំ​យក​ព​ន្ឋ​គយ​អត្រា​សូន្យ​ភាគរយ (0%) បាន​ទេ ។ ចំពោះ​រថយន្ត ដែល​បាន​ប្រើប្រាស់​រួច អត្រា​ព​ន្ឋ​គយ អាច​ផ្តល់​អត្រា​ព​ន្ឋ​សូន្យ​ភាគរយ ត្រូវ​មាន​លក្ខខណ្ឌ​មួយ​ចំនួន​ដូច​ជា ៖
-​ជា​រថយន្ត​ដែល​ប្រើប្រាស់​ក្រោម ៥០០០​គីឡូម៉ែត្រ
-​ឆ្នាំ​ផលិត​ត្រឹម​ឆ្នាំ​២០២៤ រឺ ឆ្នាំ​២០២៥
-​ជា​រថយន្ត​មិន​មានការ​បុក​ប៉ះ ​ឬមាន​ប្រវត្តិ​ធ្លាប់​ជួសជុល រួច​នាំ​ចូល​មក​ព្រះរាជាណាចក្រ​កម្ពុជា ដែល​អ្នក​នាំ​ចូល​ត្រូវ​សម្អាងដើម​កំណើត​ទំនិញ តាម​ទម្រង់ និង​និ​តី​វិធី​ដែល​កំនត់​ដោយ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា សម្រេច​អត្រា​អនុគ្រោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ