ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាពង្រីកទីផ្សារអង្ករដល់អាហ្រ្វិក និងមជ្ឈិមបូព៌ា

6 ម៉ោង មុន

បន្ថែម​លើ​ទីផ្សារ​ដែល​មាន​ស្រាប់​នៅ​ក្នុង​បញ្ជី​នាំ​ចេញ​នៅ​ក្នុង​រយៈពេល​៧​ខែ នៃ​ឆ្នាំ​២០២៥​នេះ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​បង្ហាញ​ទីផ្សារ​អង្ករ​ថ្មី​ពីរ គឺ​អាហ្វ្រិក និង​ម​ជ្ឈិម​បូព៌ា ប៉ុន្តែ​បិ​រ​មា​ណ និង​តម្លៃ​មិន​លម្អិត​នោះ​ឡើយ ដោយសារ​តែ​បរិមាណ​វា​នៅ​តិច ។ សិ្ថ​តិ…

បន្ថែម​លើ​ទីផ្សារ​ដែល​មាន​ស្រាប់​នៅ​ក្នុង​បញ្ជី​នាំ​ចេញ​នៅ​ក្នុង​រយៈពេល​៧​ខែ នៃ​ឆ្នាំ​២០២៥​នេះ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​បង្ហាញ​ទីផ្សារ​អង្ករ​ថ្មី​ពីរ គឺ​អាហ្វ្រិក និង​ម​ជ្ឈិម​បូព៌ា ប៉ុន្តែ​បិ​រ​មា​ណ និង​តម្លៃ​មិន​លម្អិត​នោះ​ឡើយ ដោយសារ​តែ​បរិមាណ​វា​នៅ​តិច ។

សិ្ថ​តិ និង​បរិមាណ​វា​មិន​ច្រើន​មែន ប៉ុន្តែ​សង្ឃឹមថា កម្ពុជា​អាច​បន្ត​រក្សា​និរន្តរភាព​ទីផ្សារ​ទាំង​ពីរ​ថ្មី​នោះ​ឲ្យ​បាន ហើយ​ព្យាយាម​ពង្រីក​ទៅ​មុខ​នោះ​ទីផ្សារ​អង្ករ​កម្ពុជា​នឹង​កាន់តែ​រីក​ធំ​ជាង​មុន​ថែម​ទៀត ។

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ពី​ខែមករា ដល់​ខែកក្កដា ឆ្នាំ​២០២៥ កម្ពុជា​បាន​នាំ​ចេញ​អង្ករ​សរុប​បាន​៤២០.៥៧២​តោន គិត​ជា​ទឹកប្រាក់​បាន​ចំនួន​៣០៩,៣២ លាន​ដុល្លារ ។ ហើយ​បើ​ធៀប​នឹង​រយៈពេល​ដដែល ឆ្នាំ​២០២៤​វិញ ឃើញ​ថា បរិមាណ​នាំ​ចេញ​អង្ករ​កម្ពុជា​កើនឡើង​១០,៨១ ភាគរយ ហើយ​ចំពោះ​តម្លៃ​វិញ គឺ​កើនឡើង​បន្ថែម​ដល់​ទៅ​១០,៣៦​ភាគរយ ។

រូបតំណាងដោយ AI

ប្រភព​ដដែល​បាន​បន្ត​ថា បរិមាណ និង​តម្លៃ​នៃ​ការ​នាំ​ចេញ​នេះ គឺ​ធ្វើ​ឡើង​ដោយ​ក្រុមហ៊ុន​សរុប​៥១​ក្រុមហ៊ុន ហើយ​គោលដៅ គឺ​មាន​៦៥ គ្រាន់តែ​ភាគច្រើន គឺជា​គោលដៅ​ជា​ប្រពៃណី​ដែល​មាន​ស្រាប់​ដូច​ជា​សហភាព​អឺរ៉ុប ចិន អាស៊ាន និង​ប្រទេស​ផ្សេង​ទៀត​មាន​អាហ្វ្រិក ម​ជ្ឈិ​ម​បូព៌ា អា​មេ​រិ​ក កា​ណា​ដា អូស្ត្រាលី ញ៉​ហ្សេ​ឡេ​ន​ជាដើម ។

ស្ថិតិ​នៃ​ការ​នាំ​ចេញ​ទៅ​អឺរ៉ុប ចំនួន​២៦​ប្រទេស សម្រេច​បាន​បរិមាណ​អង្ករ​ចំនួន​២០០.៧៧២​តោន គិត​ជា​ទឹកប្រាក់​ចំនួន​ជិត​១៥៧​លាន​ដុល្លារ​ទៅ​កាន់​ប្រទេស​ចិន និង​ហុងកុង​ចំនួន​១០៥.៦២១​តោន គិត​ជា​ទឹកប្រាក់​ចំនួន​ជាង​៦២​លាន​ដុល្លារ ។ ទៅ​កាន់​ប្រទេស​ក្នុង​អាស៊ាន​ចំនួន​៧ ប្រទេស​បាន​បរិមាណ​ចំនួន​៥៧.១៧៩​តោន គិត​ជា​ទឹកប្រាក់​ចំនួន​ជាង​៤០​លាន​ដុល្លារ និង​ទៅ​កាន់​គោលដៅ​៣២ ប្រទេស​ផ្សេង​ទៀត​មាន អាហ្វ្រិក ម​ជ្ឈឹ​ម​បូព៌ា អា​មេ​រិ​ក កា​ណា​ដា អូស្ត្រាលី ញ៉ូ​ហ្សេ​ឡេ​ន ជាដើម​នោះ​បាន​ចំនួន​៥៧.០០០​តោន គិត​ជា​ទឹកប្រាក់​ចំនួន​ជាង ៥០​លាន​ដុល្លារ ។

ពាក់ព័ន្ធ​នឹង​ទីផ្សារ​អង្ករ​នៅ​អាហ្វ្រិក និង​ម​ជ្ឈឹ​ម​បូព៌ា អ្នកវិភាគ​លើក​ឡើង​ថា សង្ឃឹមថា​ក្រុមហ៊ុននាំចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​នោះ​អាច​មាន​សមត្ថភាព​ថែរក្សា​ទីផ្សារ​ដែល​មាន​ស្រាប់​ឲ្យ​រឹង​មាំ ហើយ​មាន​លំនឹង ។
សម្រាប់​ម​ជ្ឈឹ​ម​បូព៌ា​អាច​មិនជា​អ្វី​ទេ ដោយសារ​តែ​ទីផ្សារ​នោះ គឺជា​ទីផ្សារ​អ្នកមាន​តម្លៃ​មិនសូវ​ជា​ចោទ​ទេ ប៉ុន្តែ​សំខាន់ គឺ​គុណភាព​ដែល​ត្រូវ​ធានា​ពិតប្រាកដ​ពីព្រោះ​ទីផ្សារ​នោះ គឺជា​ទីផ្សារ​ក្រុម​ប្រទេស​អ្នកមាន ហើយ​ជា​ធម្មតា​ទេ​អ្នកមាន​គេ​យកចិត្តទុកដាក់​បំផុត គឺ​គុណភាព​និង​ប្រណីតភាព​នៃ​ផលិតផល​ដែល​នាំ​ចូល​ទៅ​កាន់​ទីផ្សារ​គេ ។

បញ្ហា​ដែល​ចោទ​គឺ​នៅ​អាហ្វ្រិក ដោយសារ​តែ​ចម្ងាយ​វា​ឆ្ងាយ ហើយ​ទីផ្សារ​នោះ​ភាគច្រើន គឺ​មាន​ស្ថានភាព​សេដ្ឋកិច្ច និង​ធនធាន​ប្រហាក់ប្រហែល​យើង ដូច្នេះ​អ្នក​នាំ​ចេញ​អាច​មានការ​ថ្លឹងថ្លែង​អាច​ត្រូវ​គិតគូរ​យុទ្ធសាស្ត្រ​ទីផ្សារ​ខ្លាំង ។

មក​ដល់​ពេល​នេះ ភាគច្រើន​បំផុត​នៃ​អង្ករ​កម្ពុជា​នាំ​ចេញ គឺជា​ប្រភេទ​អង្ករ​ប្រណីត ដោយនៅ​ក្នុង​នោះ​គេ​ដឹង​ថា នៅ​ក្នុង​ចំណោម​បរិមាណ​អង្ករ​នាំ​ចេញ​ទាំងអស់​ប្រភេទ​អង្ករ​ក្រអូប គឺ​មាន​ចំនួន​ដល់​ទៅ ៧៧,៦៥% ប្រភេទ​អង្ក​រស​គ្រាប់​វែង​១៥,៦១% អង្ករ​ចំ​ហ៊ុយ ៣,២៧% អង្ករ​សរីរាង្គ​ចំនួន ២,៦១% និង​អង្ករ​ផ្សេង​ៗ​ចំនួន ០,៨៦% ។

ក្រៅពី​អង្ករ​ប្រទេស​កម្ពុជា​ក៏​បាន​នាំ​ចេញ​ស្រូវ​ចំនួន​ជាង​៣,៨៧​លោ​ន​តោន​ស្រូវ​សើម ដែល​គិត​ជា​ទឹកប្រាក់​បាន​ប្រមាណ​ជាង ៩១៤​លាន​ដុល្លារ​ថែម​ទៀត ។

ដោយសារ​តែ​ទំហំ​នាំ​ចេញ​ស្រូវ​មាន​បរិមាណ​ច្រើន​បែប​នេះ កម្ពុជា​អាច​នៅ​មាន​សក្តានុពល​ពង្រីក​ទីផ្សារ​អង្ករ​ថែម​ទៀត ដោយសារ​តែ​បរិមាណ​ស្រូវ​ដែល​នាំ​ចេញ​ដោយ​មិន​មានការ​កែ​ច្នៃ គឺ​មាន​បរិមាណ​ច្រើន​បែប​នេះ​ទៅ​ហើយ​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ