ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចិន​​និង​រុស្សុី​​ធ្វើ​សមយុទ្ធ​​​​​​ជើង​ទឹករួម​ទ្រង់ទ្រាយធំ​នៅ​សមុទ្រ​ជប៉ុន

8 ម៉ោង មុន

ចិន​-​រុ​ស្សុ​ី ៖ ចិន​និង​រុ​ស្សុ​ី​ចាប់ផ្ដើម​កាលពី​ថ្ងៃ​ទី​៣​សីហា ធ្វើ​សមយុទ្ធ​ជើង​ទឹក​រួម​រយៈពេល​៣​ថ្ងៃ​នៅ​សមុទ្រ​ជប៉ុន​។ មហាអំណាច​ទាំង​២​ស្វែង​ការ​ពង្រឹង​ភាព​ជា​ដៃគូ ប្រឈម​មុខ​នឹង​អ្វី​ដែល​ពួក​គេ​ចាត់​ទុក​ថា ការ​ក្ដោប​ក្ដាប់​របស់​សហរដ្ឋអាមេរិក​។ សមយុទ្ធ​ជើង​ទឹក​នោះ​មានឈ្មោះ​ថា JOINT SEA…

ចិន​-​រុ​ស្សុ​ី ៖ ចិន​និង​រុ​ស្សុ​ី​ចាប់ផ្ដើម​កាលពី​ថ្ងៃ​ទី​៣​សីហា ធ្វើ​សមយុទ្ធ​ជើង​ទឹក​រួម​រយៈពេល​៣​ថ្ងៃ​នៅ​សមុទ្រ​ជប៉ុន​។ មហាអំណាច​ទាំង​២​ស្វែង​ការ​ពង្រឹង​ភាព​ជា​ដៃគូ ប្រឈម​មុខ​នឹង​អ្វី​ដែល​ពួក​គេ​ចាត់​ទុក​ថា ការ​ក្ដោប​ក្ដាប់​របស់​សហរដ្ឋអាមេរិក​។

សមយុទ្ធ​ជើង​ទឹក​នោះ​មានឈ្មោះ​ថា JOINT SEA -2025 តាម​ក្រសួងការពារជាតិ​ចិន​ថា ប្រព្រឹត្ត​ទៅ​ក្នុង​ដែនទឹក​ក្បែរ​កំពង់​ផែ​រុ​ស្សុ​ី​វ្ល៉ា​ឌី​វ៉ូ​ស្តុក​។ កងទ័ពជើងទឹក​នៃ​ប្រទេស​ទាំង​២​ក្នុង​សមយុទ្ធ​នឹង​មាន​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ក្រោម​ទឹក តស៊ូ​រួម​ប្រឆាំង​នាវាមុជទឹក ការពារ​អាកាស​និង​ប្រឆាំង​មី​សី​ុ​ល​ព្រមទាំង​ការ​ប្រយុទ្ធ​ក្នុង​សមុទ្រ​។ ក្នុង​សេចក្ដី​ប្រកាស​មួយ​ក្រសួងការពារជាតិ​ចិន​បញ្ជាក់​ថា នាវា​ចិន​៤​គ្រឿងក្នុង​នោះ​មាន​នាវា​ពិឃាត​បាញ់​មី​សី​ុ​ល​២​គ្រឿង​ចូលរួម​ក្នុង​សមយុទ្ធ​ជាមួយ​កង​នាវាចម្បាំង​រុ​ស្សុ​ី​។ បន្ទាប់​ពី​សមយុទ្ធ​នេះ​ដែល​មាន​រយៈពេល​៣​ថ្ងៃ ប្រទេស​ទាំង​២​នឹង​ធ្វើការ​ល្បាត​ជើង​ទឹក​ក្នុង​ដែនទឹក​នៃ​មហាសមុទ្រ​ប៉ា​សី​ុ​ហ្វិ​ក​។

មហាអំណាច​ទាំង​២​ពេល​នេះ​កំពុង​តែ​ពង្រឹង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​។ ចាប់តាំងពី​ច្រើន​ឆ្នាំ​មក​ហើយ ប្រទេស​ទាំង​២​តែង​ធ្វើ​ជា​ទៀត​ទាត់ សមយុទ្ធ​ជើង​ទឹក​រួម​JOINT SEA ដែល​ចាប់ផ្ដើម​ពី​ឆ្នាំ​២០១២​មក​។ ក្នុង​ឆ្នាំ​២០២៤​សមយុទ្ធ​JOINT SEA​ប្រព្រឹត្ត​ទៅ​នៅ​ឆ្នេរសមុទ្រ​ខាងត្បូង​របស់​ចិន​។ កាលពី​ថ្ងៃ​ទី​១​សីហា​ក្រសួងការពារជាតិ​ចិន​ថ្លែង​ថា សមយុទ្ធ​នា​ឆ្នាំ​នេះ​សំដៅ​ធ្វើ​ឲ្យ​សី​ុ​ជម្រៅ​កាន់តែ​ខ្លាំង​ថែម​ទៀត​ដល់ ភាព​ជា​ដៃ​គុ​ូ​យុទ្ធសាស្ត្រ​ជា​សកល​រវាង​ប្រទេស​ទាំង​២​។

សមយុទ្ធ​លើក​នេះ​ប្រព្រឹត្ត​ទៅ មុន​ទស្សនកិច្ច​របស់​ប្រធានាធិបតី​រុ​ស្សុ​ី លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន​នោ​ក្រុង​ប៉េ​កាំ​ង​នា​ដំណាច់​ខែសីហា​នេះ​។ ប្រធានាធិបតី​រុ​ស្សុ​ី​ត្រូវ​មក​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល របស់​អង្គការ​កិច្ច​សហប្រតិបត្តិការ​សៀង​ហៃ ជា អង្គការ​អន្តររដ្ឋាភិបាល​ដែល​ចិន រុ​ុ​ស្សុ​ី​និ​ុ​ង​ប្រទេស​អា​សី​ុ​កណ្ដាល​៤​ទៀត​បង្កើត​ឡើង​កាលពី​ឆ្នាំ​២០០១ និង​ចូលរួម​ក្នុង​ពិធី​ព្យុហយាត្រា​យោធា​កំណត់​ខួប​លើក​ទី​៨០​នៃ​ការ​បញ្ចប់​សង្គ្រាមលោក​លើក​ទី​២​។ អំឡុង​ពេល​នោះ​លោក​នឺ​ង​ជួប​ពិភាក្សា​ជា​មួ​ួ​យ​សម​ភាគី​ចិន​លោក​សី​ុ​ជី​ន​ពីង​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ