រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានគូសបញ្ជាក់ថា កម្ពុជាមានប្រព័ន្ធដឹកនាំមួយដែលឯកភាព និងមានវិន័យពោលគឺទាំងមន្ត្រីរាជការស៊ីវិល និងកងកំលាំងប្រដាប់អាវុធ ស្តាប់ការណែនាំ និងគោរពតាមបទបញ្ជារបស់ថ្នាក់ដឹកនាំយ៉ាងម៉ឺងម៉ាត់ ។
ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានលើកឡើងក្នុងសន្និសីទសារព័ត៌មានព្រឹកថ្ងៃទី០៤ សីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រីថា ប្រទេសកម្ពុជាត្រូវបានសាទរពីសហគមន៍អន្តរជាតិហើយចំណុចខ្លាំងទាំងនេះ កម្ពុជាបានឆ្លងកាត់រួចហើយនូវវិញ្ញាសារនៅក្នុងជម្លោះប្រដាប់អាវុធរយៈពេល៥ថ្ងៃកន្លងមកនេះចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដាឆ្នាំ២០២៥កន្លងមកនេះ ។
អ្នកនាំពាក្យបានលើកឡើងទៀតថា កម្ពុជាជាប្រទេសតូចតែទទួលបានការចាប់អារម្មណ៍ភ្ញាក់ផ្អើលពីទទួលសាទរពីសហគមន៍អន្តរជាតិ ដោយសារយើងមានកំលាំងមហាសាមគ្គីផ្ទៃក្នុងដ៏រឹងមាំ និងស្របជាមួយសហគមន៍អន្តរជាតិ ។
ឯកឧត្តមបានបញ្ជាក់ថា៖ «ដូច្នេះ ខ្ញុំស្នើសុំឲ្យបងប្អូនប្រជាពលរដ្ឋថែរក្សានូវកម្លាំង មហាសាមគ្គី ដ៏រឹងមាំនេះជាងរៀងរហូត ហើយជាពិសេស ជៀសវាងនូវទទួលព័ត៌មានក្លែងក្លាយ ព័ត៌មាន មិនច្បាស់លាស់ ពិសេស ព័ត៌មានមានចរិតបំបែកបំបាក់ មហាសាមគ្គីជាតិដ៏រឹងមាំរបស់យើង ហើយរងចាំទទួលព័ត៌មានជាផ្លូវការពីរាជរដ្ឋាភិបាលយើង» ៕
ចែករំលែកព័តមាននេះ