សហរដ្ឋអាមេរិក ៖ ប៉ុន្មានម៉ោងមុនពេលថ្ងៃកំណត់អនុវត្តពន្ធបដិកាចូលជាធរមាន សេតវិមានបានចេញផ្សាយការកំណត់អត្រាពន្ធថ្មី សម្រាប់ប្រទេសជាដៃគូពាណិជ្ជកម្មខ្លួនជាច្រើនរបស់ខ្លួន ដែលចូលជាធរមាននៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ (ម៉ោង០០:០០នៅសហរដ្ឋអាមេរិក)។ នេះបើយោងតាមប្រភពពីសារព័ត៌មាន BBC បានចេញផ្សាយ។
សង្ខេបអំពីពន្ធថ្មីរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) ដូចដែលបានប្រកាសនៅក្នុងបទបញ្ជាប្រតិបត្តិរបស់លោក ដោយបានចេញផ្សាយលើគេហទំព័រសេតវិមាន
-១០% ៖ កោះហ្វក់ឡែន (Falkland), ចក្រភពអង់គ្លេស ព្រមទាំងប្រទេសផ្សេងទៀតទាំងអស់ដែលមិនជាប់ក្នុងបញ្ជីពន្ធបដិកា
-១៥% ៖ អាហ្វហ្គានីស្ថាន, អង់ហ្គោឡា, បូលីវី, បូតស្វាណា, កាមេរូន, ឆាដ (Chad), កូស្តារីកា, កូតឌីវ័រ សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ, អេក្វាឌ័រ, អេក្វាទ័រហ្គីណេ, ហ្វីជី, ហ្គាណា, ហ្គីយ៉ាណា (Guyana), អ៊ីស្លង់, អ៊ីស្រាអែល, ជប៉ុន, ហ្ស៊កដានី, ឡេសូតូ (Lesotho), លិចតិនស្តាញ (Liechtenstein), ម៉ាដាហ្កាស្កា (Madagascar), ម៉ាឡាវី, ម៉ូរីស (Mauritius), ម៉ូហ្សាំប៊ិក (Mozambique), ណាមីបៀ (Namibia), ណូរូ (Nauru), នូវែលសេឡង់, នីហ្សេរីយ៉ា, ម៉ាសេដូន ខាងជើង, ន័រវែស, ប៉ាពួញូហ្គីណេ (Papua New Guinea), កូរ៉េខាងត្បូង, ទ្រីនីដាដ និងតូបាហ្គោ (Trinidad and Tobago), តួកគី, អ៊ូហ្គង់ដា, វ៉ានូអាទូ (Vanuatu), វេណេស៊ុយអេឡា, ហ្សាំប៊ី និង ស៊ីមបាវ៉េ
-១៨% ៖ នីការ៉ាហ្កា (Nicaragua)
-១៩% ៖ កម្ពុជា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ថៃ ប៉ាគីស្ថាន ហ្វីលីពីន
-២០% ៖ បង់ក្លាដែស ស្រីលង្កា តៃវ៉ាន់ វៀតណាម
-២៥% ៖ ព្រុយណេ ឥណ្ឌា កាហ្សាក់ស្ថាន ម៉ុលដាវី ទុយនេស៊ី
-៣០% ៖ អាល់ហ្សេរី បូស្នៀ និងហឺហ្សេហ្គោវីណា លីប៊ី អាហ្វ្រិកខាងត្បូង
-៣៥% ៖ អ៊ីរ៉ាក់ ស៊ែប៊ី
-៣៩% ៖ ស្វីស
-៤០% ៖ ឡាវ មីយ៉ាន់ម៉ា
-៤១% ៖ ស៊ីរី
ករណីលើកលែងគួរឱ្យកត់សម្គាល់មួយចំនួន
-ប្រទេសចិននៅតែស្ថិតក្នុងការចរចា
-ប្រទេសកាណាដាប្រឈមមុខនឹងពន្ធ ៣៥% ដែលចាប់ផ្តើមក្នុងរយៈពេលតិចជាងមួយម៉ោងនៅថ្ងៃទី១ ខែសីហា
-ប្រទេសម៉ិកស៊ិកប្រឈមមុខនឹងពន្ធ ២៥% លើសារធាតុហ្វេនតានីល (Fentanyl) ពន្ធរថយន្ត ២៥% និងពន្ធ ៥០% លើដែក អាលុយមីញ៉ូម និងទង់ដែង ទាំងអស់នេះនឹងចាប់ផ្តើមក្នុងរយៈពេល៩០ថ្ងៃ
-ទំនិញពីសហភាពអឺរ៉ុប (EU) ប្រឈមនឹងពន្ធចន្លោះពី ០% ទៅ ១៥%។ អត្រាទាំងនេះចាប់ផ្តើមនៅថ្ងៃទី៧ ខែសីហា
-ប្រទេសប្រេស៊ីលស្ថិតនៅក្នុងក្រុមប្រទេសដែលអាមេរិកយកពន្ធ ១០% ប៉ុន្តែត្រូវបានបន្ថែមពីលើ ៤០% ទៀតក្នុងការប្រកាសចុងក្រោយកាលពីថ្ងៃទី៣១ ខែកក្កដា កន្លងទៅ ដែលមានន័យថា ប្រេស៊ីលប្រឈមនឹងពន្ធ ៥០% លើទំនិញភាគច្រើនរបស់ខ្លួន៕ ប្រភព ៖ BBC
ចែករំលែកព័តមាននេះ