ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​៖ យើង​មិន​ទុក​សមាជិក​របស់​ខ្លួន​ណា​ម្នាក់​ចោល នោះ​ទេ ក្នុង​កាលៈ​ទេ សៈណា​ក៏​ដោយ

20 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖​ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កម្ពុជា​បាន​គូសបញ្ជាក់​ថា ​កងកំលាំង​ទាហាន​កម្ពុជា​ចំនួន​២០​រូប ​ដែល​ថៃ​ចាប់ខ្លួន​កំពុង​ស្ថិត​ក្នុង​ការ​គ្រប់គ្រង​របស់​ថៃ​ កំពុង​តែ​មាន​សុវត្ថិ​ភាពល្អ ហើយ​យើង​មិន​សមាជិក​របស់​ខ្លួន​ណា​ម្នាក់​ចោលនោះ​ទេ ក្នុង​កាលៈទេសៈណា​ក៏​ដោយ​។ ថ្លែង​ក្នុង​ស​ន្និសី​ទ​សារព័ត៌មាន​ នាព្រឹក​ថ្ងៃ​ទី​១…

រាជធានី​ភ្នំពេញ ​៖​ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កម្ពុជា​បាន​គូសបញ្ជាក់​ថា ​កងកំលាំង​ទាហាន​កម្ពុជា​ចំនួន​២០​រូប ​ដែល​ថៃ​ចាប់ខ្លួន​កំពុង​ស្ថិត​ក្នុង​ការ​គ្រប់គ្រង​របស់​ថៃ​ កំពុង​តែ​មាន​សុវត្ថិ​ភាពល្អ ហើយ​យើង​មិន​សមាជិក​របស់​ខ្លួន​ណា​ម្នាក់​ចោលនោះ​ទេ ក្នុង​កាលៈទេសៈណា​ក៏​ដោយ​។

ថ្លែង​ក្នុង​ស​ន្និសី​ទ​សារព័ត៌មាន​ នាព្រឹក​ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០២៥ លោក​ជំទាវ​ឧត្តមសេនីយ៍ឯក ម៉ា​លី សុជាតា​ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កម្ពុជា​បាន​គូសបញ្ជាក់​ឲ្យ​ដឹង​យ៉ាង​ដូច្នេះ​ថា​៖ «​កង
​កំ​លាំង​យើង​ចំនួន​២០​រូប ​ដែល​ដែល​កំពុង​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ថៃ​ចាប់ពី​ថ្ងៃ​ទី​២៩​កក្កដា​ឆ្នាំ​២០២៥​មក​ ។

ជា​មូ​យ​គ្នា​នេះ ​យោធា​ថៃ​ក៏​បាន​បញ្ជាក់​ថា​ ពួក​គេ​មាន​សុវត្ថិភាព ហើយ​រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​តែ​បន្ត​ធ្វើការ​ចរចា ហើយ​កំពុង​ជំរុញ​ឲ្យ​ភាគី​ថៃ​បញ្ជូន​កងកំលាំង​របស់​យើង​ឲ្យ​បាន​ឆាប់រហ័ស ស្រប​តាម​ច្បាប់​មនុស្សធម៌​អន្តរជាតិ​»​។

ជាមួយ​គ្នា​នោះ​ដែរ​ លោក​ជំទាវ​អ្នកនាំពាក្យ​ក៏​បាន​អះអាង​ថា​ កម្ពុជា​ក៏​បាន​ស្នើ​ឲ្យ​ម៉ា​ឡេ​ស៊ី ដែល​ជា​ប្រធាន​អាស៊ាន​ឲ្យ​ជួយ​អន្តរាគមន៍​ឲ្យ​ភាគី​ថៃ​ឆាប់​ប្រគល់​ពួក​គេ​ឲ្យ​យើង​វិញ​ផង​។ លោក​ជំទាវ​បាន​គូសបញ្ជាក់​ថា​៖«​ក្រសួងការពារជាតិ និង​កង​យោធ​ល​ខេមរភូមិន្ទ នឹង​មិន​ទុ ក​សមាជិក​របស់​ខ្លួន​ណា​ម្នាក់​ចោល នោះ​ទេ ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ​»​ ។

សូម​ជម្រាប​ថា បើ​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន​នា​ពេល​កន្លង​មក​ថា ​នឹង​បញ្ជូន​កងកំលាំង​កម្ពុជា​ចំនួន​២០​រូប​នៅ​ថ្ងៃនេះ ប៉ុន្តែ​មិន​ទាន់​ឃើញ​នោះ ។ ផ្ទុយ​ទៅ​វិញ​ មេ​ភូមិភាគ​២​របស់​ថៃ​បាន​
អះ​អាង​ថា ​មិន​បញ្ជូន​ទាំង​អស់នោះ​ទេ គឺ​បញ្ជូន​តែ​២​រូប​ប៉ុណ្ណោះ​នៅ​ថ្ងៃ​ចំពោះ​អ្នក​ដែល​នៅ​ទុក​ដើម្បី សួរនាំ​ដោយ​ចោទ​ថា ​បាន​ចូល​ទឹកដី​ថៃខុសច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ