ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហរដ្ឋអាមេរិក​សម្រេច​ទម្លា.ក់​អត្រាពន្ធ​បដិកា លើ​ការ​នាំ​ចូល​ទំនិញ​កម្ពុជាមក​នៅ​ត្រឹម១៩%

20 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ក្រោយ​ពី​មានការ​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល ក្រោម​ការ​ដឹកនាំ​របស់​ស ម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ធ្វើ​ឱ្យ​ការ​ចរចា​ពន្ធ​បដិកា​ជាមួយ​សហរដ្ឋអាមេរិក សម្រេច​បា​លទ្ធផល​ល្អ ដោយ​លោក…

រាជធានី​ភ្នំពេញ​៖ ក្រោយ​ពី​មានការ​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល ក្រោម​ការ​ដឹកនាំ​របស់​ស ម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ធ្វើ​ឱ្យ​ការ​ចរចា​ពន្ធ​បដិកា​ជាមួយ​សហរដ្ឋអាមេរិក សម្រេច​បា​លទ្ធផល​ល្អ ដោយ​លោក ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​មេ​រិ​ក បាន​សម្រេច​ទម្លាក់​អត្រាពន្ធ​បដិកា សម្រាប់​ការ​នាំ​ចូល​ទំនិញ​ពី​ក ម្ពុ​ជា​ពី​៣៦% មក​នៅ ១៩​ប៉ុណ្ណោះ​។ នេះ​បើ​តាម​សេត​វិមាន ដែល​បាន​ចេញផ្សាយ នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០២៥​នេះ​។

អត្រាពន្ធ​បដិកា​ថ្មី​នេះ ជា​កម្រិត​ល្អ​មួយ​ជួយ​ឱ្យ​កម្ពុជា កាន់តែ​ទាក់ទាញ​វិ​និ​យោ​គិ ន​មក​បណ្តាក់ទុន​នៅ​កម្ពុជា និង​ជំរុញ​ឱ្យ​ការ​ធ្វើ​ពាណិជ្ជកម្ម​កាន់តែ​ល្អ​ជាង​មុន​។គួរ​ជម្រាប​ថ ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​ផ្តួចផ្តើម​បញ្ចប់​ជម្លោះ​រវាង​កម្ពុជា និង​ថៃ ឱ្យ​ឈាន​ដល់​កិច្ចព្រមព្រៀង​ឈប់​បាញ់នា​ពាក់កណ្តាល អា​ធ្រា​ត្រ ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៥​។

គួរ​រំលឹក​ថា នៅ​ថ្ងៃ​ទី​៣ ខែមេសា ឆ្នាំ​២០២៥ ដែល​ត្រូវ​នឹង​ថ្ងៃ​ទី​២ ខែមេសា នៅ​សហរដ្ឋ​អាម៉េរិក លោក ដូ​ណា​ល់ ត្រាំ បាន​សម្រេច​កំណត់​ពន្ធគយ​លើ​ទំនិញ​នាំ​ចូល​ពី​កម្ពុជា ប្រមាណ ៤៩%​។ បន្ទាប់​ពី​ការ​កំណត់​យកពន្ធ​ក្នុង​អត្រា ៤៩%​នេះ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ផ្ញើ​លិ ខិត​ទៅ​លោក Donald J. Trump ដើម្បី​ស្នើ​ចរចា​លើ​ការ​អនុវត្ត​ពន្ធ​លើ​ការ​នាំ​ចេញ​របស់​កម្ពុជា ទៅ​កាន់​សហរដ្ឋអាមេរិក​។

បន្ទាប់​ពី​ការ​ចរចា​ពន្ធ​បដិការ​វាង​កម្ពុជា និង​អា​មេ​រិ​ក ដែល​ក្រុមការងារ​ចំពោះ​កិច្ច​របស់​កម្ពុជា ដឹកនាំ​ដោយ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល អនុប្រធាន​ទី​១ នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍ ន៍​កម្ពុជា និង​លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ជា​អនុប្រធាន​ក្រុមការងារ នៅ​ថ្ងៃ​ទី​៨ ខែកក្កដា ឆ្នាំ​២០២៥ អា​មេ​រិ​កបាន​សម្រេច​ទម្លាក់​អត្រាពន្ធ​ពី ៤៩% មក​នៅ ៣៦%​។ អត្រា​៣៦% នេះ​មិនមែន​ជា​ការ​បិទផ្លូវ​ចរចា​នោះ​ទេ គឺ​កម្ពុជា​នៅ​មាន​លទ្ធភាព​ចរចា ឱ្យ​បញ្ចុះ​អត្រាពន្ធ​ថែម​ទៀត​។ ទើប​ពេល​នេះ លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ សម្រេច​ទម្លាក់​អត្រាពន្ធ​ពី ៣៦% មក​នៅ​ត្រឹម ១៩%​នៅ​ពេល​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ