ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត ចុះ​ជួប​សួរសុខទុក្ខ​ជនភៀសសឹក​ខ្មែរ​នៅ​វត្ត​ពោធិ​៥០០០

1 ថ្ងៃ មុន

ខេត្តព្រះវិហារ ៖ លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អញ្ជើញ​ចុះ​ជួប​សួរសុខទុក្ខ បងប្អូន​ប្រជាពលរដ្ឋ ដែល​កំពុង​ភៀស​សឹក នៅ​វត្ត​ពោធិ​៥០០០…

ខេត្តព្រះវិហារ ៖ លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អញ្ជើញ​ចុះ​ជួប​សួរសុខទុក្ខ បងប្អូន​ប្រជាពលរដ្ឋ ដែល​កំពុង​ភៀស​សឹក នៅ​វត្ត​ពោធិ​៥០០០ ខេត្តព្រះវិហារ ។

បន្ទាប់​បាន​អញ្ជើញ​ទៅ​គោរព​វិញាណក្ខន្ធ​វីរ​យុទ្ធ​ជន ដែល​បាន​ពលី​ក្នុង​សមរភូមិ​កាលពី​សង្គ្រាម​កន្លង​ទៅ​នៅ​ទឹកដី​ខេត្តព្រះវិហារ និង​ឧត្តរមានជ័យ និង​សាកសួរ​សុខទុក្ខ​វីរ​កងទ័ព ដែល​រងរ​បូស​មក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​គូលែន លោក​ជំទាវ​បណ្ឌិត បន្ត​ឆ្លៀត​ចុះ​សាកសួរ​សុខទុក្ខ និង​សំណេះសំណាល​ជាមួយ​បងប្អូន អ៊ំ​ពូ​មីង តា​យាយ ដែល​កំពុង​ស្នាក់​នៅ​ជំរុំ​ភៀស​សឹក ក្នុង​បរិវេណ​វត្ត​ពោធិ​៥០០០ ។

ជាមួយ​គ្នា​នេះ លោក​ជំទាវ​បណ្ឌិត ក៏​បាន​ពាំនាំ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន និង សម្តេច​បវរ​ធិ​បតី នាយក​រដ្ឋមន្ត្រី ដោយ​កន្លង​មក សម្តេច​តេ​ជោ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត និង​សម្តេច​បវរ​ធិ​បតី ក៏​ធ្លាប់​បាន​មក​សួរសុខទុក្ខ​បងប្អូន​នៅ​មណ្ឌល​សុវត្ថិភាព​នេះ​ផង​ដែរ ជាមួយនឹង​ការ​ជូនពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ចៀស​ផុត​ពី​ជំងឺ​ដ​ង្កា​ត់​នានា និង​ឆាប់​បាន​ទៅ​កាន់​ភូមិឋាន​ដ៏​កក់ក្តៅ​របស់​ខ្លួន​វិញ ក្រោយ​សភាពការណ៍​ស្ងៀមស្ងាត់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ