ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ផ្តន្ទាទោស​ថៅកែ​​ស្រី​ជនជាតិ​វៀតណាម​ម្នាក់​ដាក់​ពន្ធនាគារ​២​ឆ្នាំ ៦​ខែ​ ពិន័យ​ជា​ប្រាក់​៣០​លាន​រៀល ពី​បទ​ក្លែ.ងបន្លំ​​ទឹកឃ្មុំ​ជិត​២០​តោន​

7 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​រសៀល​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២៥​ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ប្រកាស​សាល ក្រម​សម្រេច​ផ្តន្ទាទោស ថៅកែ​ស្រី​ជនជាតិ​វៀតណាម​ម្នាក់​ឈ្មោះ ង្វៀ​ង ធី​ថា​ញ់​ធៀន NGUYEN…

រាជធានី​ភ្នំពេញ ៖ កាលពី​រសៀល​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២៥​ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ប្រកាស​សាល ក្រម​សម្រេច​ផ្តន្ទាទោស ថៅកែ​ស្រី​ជនជាតិ​វៀតណាម​ម្នាក់​ឈ្មោះ ង្វៀ​ង ធី​ថា​ញ់​ធៀន NGUYEN THI THANH THIEN អាយុ ៤០ ឆ្នាំ មុខរបរ នាយក​ក្រុមហ៊ុន CHAN HONEY មាន​ទីកន្លែង​កំណើត​នៅ​ប្រទេស​វៀតណាម ដាក់​ពន្ធនាគារ​កំណត់​២ ឆ្នាំ​៦ ខែ ពិន័យ​ជា​ប្រាក់​បង់​ចូល​ថវិការ​រដ្ឋ​ចំនួន​៣០ លាន​រៀល ពី​បទ​.​ក្លែង បន្លំ​ដើម​កំណើត​ទំនិញ (​ទឹកឃ្មុំ​ក្លែងក្លាយ​) ដែល​ប្រព្រឹត្ត​នៅ​ចំ​ណុ ច​ផ្លូវ​បេតុង មុខ​ក្រុមហ៊ុន CHAN HONEY IMPORT EXPORT CO.LTD ភូមិ​តា​ងៅ​កណ្តាល សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ កាលពី​អំឡុង​ឆ្នាំ ២០២១ រហូត​ដល់​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០២៥ ដែល​បទល្មើស​នេះ​មាន​ចែង​ឲ្យ​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា ១៣ និង​មាត្រា ៣១ នៃ​ច្បាប់​ស្តី​ពី​វិធាន​ដើម​កំណើត​ទំនិញ​។ សាលក្រម​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ជនជាប់ចោទ​នៅ​ពេល​អនុវត្ត​ទោស​ខាងលើ​ចប់​ជា​ស្ថាពរ ច្បាប់​តម្រូវ​ឲ្យ​បណ្ដេញ​ចេញពី​ប្រទេស​កម្ពុជា ។

សូម​ជម្រាប​ថា ៖ ក្រោយ​ពី​តុលាការ​សម្រេច​ចេញ​ដីកាឃុំខ្លួន​ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់ ជា​ថៅកែ​នាំ​ទឹកឃ្មុំ​ក្លែងបន្លំ​ដើម​កំណើត​ទំនិញ មក​ស្តុក​លក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ប្រមាណ​ជិត​២០ តោន រឿង​ហ្នឹង​កើតឡើង​ច្រើន​ឆ្នាំ​មក​ហើយ តែ​ទើប​បែកធ្លាយ ។

ស្ត្រី​ជនជាតិ​វៀតណាម​ឈ្មោះ NGUYEN THI THANH THIE N ជានា​យក​ក្រុមហ៊ុន CHAN HONEY IMPORT EXPORT CO.,LTD ដែល​តុលាការ​សម្រេច​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស (​ម​២) នោះ បើ​តាម​ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា គឺ​ក្រុមហ៊ុន​ទុច្ចរិត​នេះ​បាន​លួច​ធ្វើការ​នាំ​ចូល​ទឹកឃ្មុំ​តម្លៃ​ថោក​ៗ ពី​ប្រទេស​ជិតខាង ជា​ច្រើន​ឆ្នាំ​មក​ហើយ ដោយ​បាន​ក្លែង​ឯកសារ​ជា​ទឹកឃ្មុំ​ផលិត​នៅ​ក្នុងស្រុក ដើម្បី​នាំ​ចេញ​ទៅ​លក់​នៅ​ក្រៅប្រទេស ធ្វើ​ឲ្យ​ប៉ះពា ល់​យ៉ាងធ្ងន់ធ្ងរ​ដល់​កេ​រ្ត៍​ឈ្មោះ​ទឹកឃ្មុំ​បរិសុទ្ធ​របស់​កម្ពុជា ដែល​នេះ​ជា​ទ​ង្វើ​វិច្ឆេទកម្ម​សេដ្ឋកិច្ច កេង​ចំណេញ​លើ​ប្រយោជន៍​ពលរដ្ឋ​ខ្មែរ​សុទ្ធសាធ ។ ដូច្នេះ​សូម​សមត្ថកិច្ច​ពាក់​ពន្ធ​ត្រូវ​ពិនិត្យ​មើល​ឡើង​វិញ មិន​គួរ​អនុញ្ញាត​ឲ្យ​ទំនិញ​គ្មាន​ប្រភព​ច្បាស់លាស់ រាប់រយ​ធុង​និង​រាប់​តោន នាំ​ចូល និង​នាំ​ចេញ​ដោយ​រលូន ថែម​ទាំង​ក្លែងបន្លំ​ផលិតផល​កម្ពុជា ដូច​ករណី​ក្រុមហ៊ុន CHAN HONEY IMPORT EXPORT CO.,LTD នេះ​ទៀត​ទេ ។

នា​រសៀល​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២៥ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់ ជា​ថៅ​ក្រុមហ៊ុន​នាំ ចូល និង​ស្តុក ទឹកឃ្មុំ​ក្លែងបន្លំ​ដើម​កំណើត​ប្រមាណ​ជិត​២០ តោន ដាក់​ពន្ធនាគារ​ព្រៃ​ស​(​ម​២)​ជា​បណ្តោះអាសន្ន ក្រោម​ការ​ចោទ​ប្រ កាន់​ពី​បទ​.​ក្លែងបន្លំ​ដើម​កំណើត​ទំនិញ ដែល​ប្រឈម​និង​ត្រូវ​ជាប់ ពន្ធនាគារ​ពី​១ ឆ្នាំ ទៅ​៥ ឆ្នាំ ។ តាម​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​របស់​ចៅក្រម​ស៊ើបសួរ​បាន​បញ្ជាក់​ថា ឈ្មោះ ង្វៀ​ង ធី​ថា​ញ់​ធៀន ភេទ​ស្រី អាយុ​៤០ ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ ជានា​យក​ក្រុមហ៊ុន CHAN HONEY មាន​ទីកន្លែង​កំណើត​នៅ​ប្រទេស​វៀតណាម ។ ជន​នេះ​ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ពិនិត្យ​ពី​បទ​.​ក្លែងបន្លំ​ដើម កំណើត​ទំនិញ ដែល​ប្រព្រឹត្ត​នៅ​ចំណុច​ផ្លូវ​បេតុង មុខ​ក្រុមហ៊ុន CHAN HONEY IMPORT EXPORT CO.LTD ភូមិ​តា​ងៅ​កណ្តាល សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ កាលពី​អំឡុង​ឆ្នាំ ២០២១ រហូត​ដល់​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០២៥ ដែល​បទល្មើស​នេះ​មាន​ចែង​ឲ្យ​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា ១៣ និង​មាត្រា ៣១ នៃ​ច្បាប់​ស្តី​ពី​វិធាន​ដើម​កំណើត​ទំនិញ ។

យោង​តាម​មាត្រា ៣១ ការ​ប្រព្រឹត្ត​អំពើ​ក្លែងបន្លំ​ដើម​កំណើត​ទំនិញ បុគ្គល​ទាំងឡាយ​ណា​ប្រព្រឹត្ត​អំពើ​ផ្ទុយ​និង​មាត្រា ១៣ នៃ​ច្បាប់​នេះ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​១ ឆ្នាំទៅ​៥ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១០​លាន ទៅ​៤០ លាន​រៀល ។ សំណុំរឿង​នេះ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​អគ្គស្នងការ​នគរបាល​ជាតិ បាន​ធ្វើការ​ឃាត់ខ្លួន​ថៅកែ​ស្រី​ជនជាតិ​វៀត​ម្នាក់ ជានា​យក​ក្រុមហ៊ុន CHAN HONEY IMPORT EXPO RT CO.,LTD បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២៥ នេះ ដោយ​ជាប់​ពាក់​ពន្ធ​ការ​នាំ​ចូល និង​ស្តុក​ទឹកឃ្មុំ​ក្លែងបន្លំ ប្រមាណ​ជិត​២០ តោន ។

ជនសង្ស័យ​មានឈ្មោះ NGUYEN THI THANH THIEN ភេទ​ស្រី ជា​ជនជាតិ​វៀតណាម ជា​ម្ចាស់​ក្រុមហ៊ុន ច័ន្ទ ហាន់​នី អិ​ម​ផត អិ​ច​ផត ឯ​.​ក អាសយដ្ឋាន​ស្នាក់​នៅផ្ទះ​លេខ ៧៦ ភូមិ​បឹង​ឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។ សំណុំរឿង​បាន​ស្ថិត​នៅ​ដៃ​លោក ឆាយ ហុង ព្រះរាជអាជ្ញា​រង បើក​ការ​ស៊ើបសួរ ។ កាលពី​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០២៥ កម្លាំង​ជំនា ញ​ការិយាល័យ​ប្រឆាំង​បទល្មើស​កម្មសិទ្ធិបញ្ញា នៃ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ក្រោម​ការ​ដឹកនាំ​សម្រប​ស ម្រួ​ល​នីតិវិធី​ផ្ទាល់​ដោយ​លោក ឆាយ ហុង ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​មានការ​ចូលរួម​ពី​មន្ត្រី​សាខា ក​.​ប​.​ប រាជធានី​ភ្នំពេញ មន្ត្រី​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ រួម​នឹង​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​បង្ក្រាប​ទីតាំង​ក្រុមហ៊ុន CHAN HONEY IMPORT EXPORT CO, LTD ស្ថិត​នៅផ្ទះ​លេខ ៧៦ ផ្លូវ​បេតុង ភូមិ​តា​ងៅ​កណ្តាល សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ដែល​សង្ស័យ​ធ្វើការ​នាំ​ចូ ល

ស្តុក​ទុក​ទឹកឃ្មុំ​ក្លែងបន្លំ​ប្រភព​ដើម​ទំនិញ ។ ក្នុង​ការ​ត្រួត​ពិ​និ ត្យ​ជាក់ស្តែង សមត្ថកិច្ច​ចម្រុះ​បាន​រក​ឃើញ ទឹកឃ្មុំ​សរុប​ចំនួន ១៣០ ធុង ដែល​មាន​ទំងន់​សរុប​១៩,៨៩០ គីឡូក្រាម (​ជិត​២០ គីឡូក្រាម​) ។ ដោយ​មាន​ភាព​សង្ស័យ​ចំពោះ​ទឹកឃ្មុំ​ទាំងអស់​អាច​ជា​ផលិតផល​ក្លែងបន្លំ​ប្រភព លោក​ព្រះរាជអាជ្ញា​រង​បាន​សម្រេច​ឲ្យ​សមត្ថកិច្ច​ធ្វើការ​ដកហូត​ជា​បណ្តោះអាសន្ន ដោយ​រក្សា​ទុក​នៅ ក្នុង​ទីតាំង​ក្រុមហ៊ុន​រួច​ធ្វើការ​បិទ​ផ្លុំ​បេ​រ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​បន្ត និង​បាន​នាំ​ខ្លួន​ម្ចាស់​ទីតាំង​ជនជាតិ​វៀតណាម រួម​នឹង​បុគ្គល​ពាក់ ព័ន្ធ​ទៅ​សាកសួរ​បំភ្លឺ នៅ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ដើម្បី​បន្ត​នីតិវិធី ។

ជាមួយ​គ្នា​នេះ​សមត្ថកិច្ច​សូម​ធ្វើការ​ផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋ សូម​រួម​គ្នា​គោរព​ច្បាប់​ទាំងអស់​គ្នា​ដើម្បី​លើកកម្ពស់​កិ​តិ្ត​យស កេ​រ្ត៍​ឈ្មោះ​របស់​កម្ពុជា​យើង ក៏​ដូច​ជា​ទំនុកចិត្ត​ពី​អ្នក​វិនិយោគទុន ហើយ​បើ​មាន​ព័ត៌មាន ឬ​ក៏​សង្ស័យ​ពី​ការ​ស្តុក​ទុក​ទំនិញ​ក្លែងបន្លំ​ប្រភព សូម​ធ្វើការ​រាយការណ៍​ដល់​សមត្ថកិច្ច ដើម្បី​មាន​វិធានការ​ឲ្យ​បាន​ទាន់​ពេលវេលា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ