រាជធានីភ្នំពេញ ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាម៉ោង១១យប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ បានសរសេរយ៉ាងដូច្នេះថា «ក្រោយពីត្រឡប់មកដល់ប្រទេសកម្ពុជាវិញ បន្ទាប់ពីចរចារ ការឈប់បាញ់ជាបន្ទាន់ រវាងកងទ័ពកម្ពុជា និងកងទ័ពថៃ ដោយជោគជ័យ នៅប្រទេសម៉ាឡេស៊ី ខ្ញុំបានទទួលទូរសព្ទពីឯកឧត្តម Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក ដោយឯកឧត្តមទាក់ទងមកផ្ទាល់ ដើម្បីអបអរសាទរ នូវជោគជ័យ នៃកិច្ចចរចារបញ្ចប់ការឈប់បាញ់គ្នាភ្លាមៗ រវាងនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ កាលពីល្ងាចមិញនេះ ។ ឯកឧត្តម ចាត់ទុកកិច្ចការនេះជាកិច្ចការសំខាន់ហើយដែលឯកឧត្តមតាមដានដោយផ្ទាល់» ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បន្តថា «ខ្ញុំបានសម្ដែងការអរគុណសារជាថ្មី ចំពោះឯកឧត្តមប្រធានាធិបតី Donald Trump ដែលបានផ្ដួចផ្ដើម និងជំរុញឲ្យមានការចរចារការឈប់បាញ់ឲ្យបានឆាប់រហ័ស និងឲ្យគោលការណ៍សហរដ្ឋអាមេរិក ធ្វើជាសហអ្នករៀបចំកិច្ចប្រជុំពិសេសនៅប្រទេសម៉ាឡេស៊ី ថ្ងៃនេះ» ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តទៀតថា «ឯកឧត្តម យល់ថា ដើម្បីឲ្យកិច្ចព្រមព្រៀងនេះ អាចអនុវត្តទៅដោយពេញលេញ និងមាននិរន្តរភាព ចាំបាច់ត្រូវមានយន្តការតាមដាន និងត្រួតពិនិត្យការអនុវត្តរបស់ភាគីពាក់ព័ន្ធឱ្យបានច្បាស់លាស់ ដែលនេះ ក៏ជាចំណុចឯកភាពគ្នាមួយនៅក្នុងកិច្ចប្រជុំពិសេស ផងដែរ។ ក្នុងន័យនេះ ឯកឧត្តមប្រធានាធិបតី បានឯកភាពឲ្យសហរដ្ឋអាមេរិក ចូលរួមក្នុងដំណើរការត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀងបញ្ចប់ការឈប់បាញ់គ្នា និងបន្តសហការជាមួយយន្តការ ដែលរៀបចំដោយម៉ាឡេស៊ី ដើម្បីត្រួតពិនិត្យឲ្យបានជោគជ័យ» ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ឯកឧត្តមប្រធានាធិបតី Donald Trump ចាត់ទុកថា កិច្ចការងារនេះជាកិច្ចការពិសេស សំខាន់ ដែលឯកឧត្តមចង់ឃើញនូវសន្តិភាពមួយ ដែលមានជាអចិន្ត្រៃយ៍រវាងប្រទេសទាំងពីរ ៕
YAB Perdana Menteri, Dato’ Seri Anwar Ibrahim, .XX XXX 2025. .IZZUDDIN ABD RADZAK/Pejabat Perdana Menteri.
NO SALES; NO ARCHIVE; RESTRICTED TO EDITORIAL USE ONLY. NOTE TO EDITORS: This handout videos may only be used for editorial reporting purposes for the contemporaneous illustration of events, things or the people in the visual or facts mentioned in the caption. Reuse of the videos may require further permission. MANDATORY CREDIT – Izzuddin Abd Radzak/ Prime Minister’s Office of Malaysia.
ចែករំលែកព័តមាននេះ