ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្មាន់កាំភ្លើង​ម្នាក់ បា.ញ់ប្រហារ​នៅ​កណ្តាលទីក្រុង​បាងកក នា​រសៀល​ថ្ងៃនេះ ស្លា.ប់​សន្តិសុខ​៤​នាក់

3 ថ្ងៃ មុន

បាងកក ៖ មាន​ករណី​បាញ់ប្រហារ​មួយ បាន​កើតឡើង​នៅ​ម្ដុំ​ផ្សារ Or Tor Kor Market ក្នុង​តំបន់ Chatuchak…

បាងកក ៖ មាន​ករណី​បាញ់ប្រហារ​មួយ បាន​កើតឡើង​នៅ​ម្ដុំ​ផ្សារ Or Tor Kor Market ក្នុង​តំបន់ Chatuchak នៃ​ទីក្រុង​បាងកក នៅ​រសៀល​ថ្ងៃ​ទី​២៨ ខែកក្កដា​នេះ បណ្តាល​ឲ្យ​សន្តិសុខ​៤​នាក់​ស្លា​.​ប់​។ ខ្មាន់កាំភ្លើង ត្រូវ​បាន​រាយការណ៍​ថា ជា​បុរស​ចំណាស់​ម្នាក់ ពាក់អាវ​ខ្មៅ និង​ស្ពាយ​កាបូប​បែប​យោធា នេះ​បើ​យោង​តាម​សារព័ត៌មាន​ថៃ​ បានចុះ​ផ្សាយ​នៅ​រសៀលថ្ងៃនេះ ។

ក្រោយពី​បាញ់ប្រហារ​រួច​មក បុរស​ចំណាស់​ជា​ខ្មាន់កាំភ្លើង​រូប​នោះ ត្រូវ​បាន​គេ​រក​ឃើញ​ថា ដេក​ស្លា​.​ប់​នៅ​ក្បែរ​ផ្សារ​នោះ​ ប៉ូលិសសង្ស័យ​ថាបាន​បាញ់​សម្លាប់​ខ្លួនឯង។ ប៉ូលិស​ថៃ​កំពុង​បើក​ការ​ស៊ើបអង្កេត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ