ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេជ្រ សូលី​កា និង​អ្នកគាំទ្រ​តៀម​រៀបចំ​ការ​ដើរ​ថ្មើរជើង​ដើម្បី​សន្តិភាព​នៅ​ទឹកដី​អង្គរ

1 ថ្ងៃ មុន
  • ភ្នំពេញ

តារាចម្រៀង​នាង ពេជ្រ សូលី​កា រួម​ជាមួយ​អ្នកគាំទ្រ​ជា​ច្រើន​រូប​នឹង​រៀបចំ​ការ​ដើរ​ថ្មើរជើង​ដើម្បី​សន្តិភាព​នៅ​លើ​ទឹកដី​អង្គរ ក្នុង​គោលបំណង​ជា​ស្មារតី សម្លេង និង​កម្លាំង​សាមគ្គី​ជូន​ដល់​ប្រទេស​ជាតិ​កម្ពុជា ដែល​កំពុង​រង​ការ​ឈ្លានពាន​ពី​ប្រទេស​ថៃ​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន ។ តាម​ការ​គ្រោងទុក​កម្មវិធី​នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៩…

តារាចម្រៀង​នាង ពេជ្រ សូលី​កា រួម​ជាមួយ​អ្នកគាំទ្រ​ជា​ច្រើន​រូប​នឹង​រៀបចំ​ការ​ដើរ​ថ្មើរជើង​ដើម្បី​សន្តិភាព​នៅ​លើ​ទឹកដី​អង្គរ ក្នុង​គោលបំណង​ជា​ស្មារតី សម្លេង និង​កម្លាំង​សាមគ្គី​ជូន​ដល់​ប្រទេស​ជាតិ​កម្ពុជា ដែល​កំពុង​រង​ការ​ឈ្លានពាន​ពី​ប្រទេស​ថៃ​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន ។

តាម​ការ​គ្រោងទុក​កម្មវិធី​នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២៥ នេះ ខ​ណះ​ពេល​ដែល​ការ​ដើរ​ថ្មើរជើង​នេះ​នឹង​ចាប់ផ្តើម​ពី​បរិវេណ​ប្រាសាទ​អង្គរ​ឆ្ពោះទៅ​កាន់​ទី​លានជល់ដំរី ។ បើ​តាម​ការ​ប្រកាស​តាម​រយះ​បណ្តាញ​សង្គម​តារាចម្រៀង​នាង ពេជ្រ សូលី​កា បាន​លើក​ឡើង​ថា ដំណឹង​ដ៏​រំភើប​មួយទៀត 🥹​នាង​ខ្ញុំ​បាន​ទទួល​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​អប្សរា តាម​សំណើរ​របស់​នាង​ខ្ញុំ ក្នុង​ការ​ដើរ​ថ្មើរជើង​សន្ដិភាព មុខ​បរិវេណ​ប្រាសាទអង្គរវត្ត ឆ្ពោះ ទៅ​ទី​លានជល់ដំរី ព្រឹក​ថ្ងៃ​ទី ២៩ ខែ កក្កដា នេះ នាង​ខ្ញុំ​ពិតជា​សូម​គោរព​អរគុណ ។

នាង​បន្ថែម​ថា នាង​ខ្ញុំ​សុំ​ស្នើរ​ដល់​បងប្អូន​ទាំងអស់​គ្នា​សម្រាប់​ការ​ដើរ​ថ្នើ​រ​ជើង សូមកុំ​អោយ​ចេញ​ជា​រូបភាព​មួយ ទៅ​ជា​រូបភាព បាតុកម្ម ព្រោះ​យើង​គ្រាន់តែ​ត្រូវការ សន្តិភាព នឹង ភាព​យុត្តិធម៌ ដល់​ប្រទេស​ជាតិ​យើង​តែ​ប៉ុណ្ណោះ វា​ជា​ការ​ដើរ​រួបរួម​នៃ​កម្លាំង​ស​ម្គី នឹង ផ្ដល់​កម្លាំងចិត្ត​ជូន​ដល់ ពូ​ៗ បង​ៗ កងទ័ព​ជួរ​មុខ ។

នាង​បញ្ជាក់​ថា នាង​ខ្ញុំ​គ្មាន​បំណង​ធ្វើ​អោយ​វឹកវរ ឫ ប៉ះពាល់​ដល់​អាជីវកម្ម​តាម​ហាង​នានា​របស់​បងប្អូន​នៅ​ទីនោះ​ទេ អ្វី​ដែល​នាង​ខ្ញុំ​ធ្វើ​នេះ វា​គ្រាន់តែ​ជា​សម្លេង​មួយ​ដែល​នាង​ខ្ញុំ​អាច​ធ្វើ​បាន​ជូន​ប្រទេស​ជាតិ ខ្ញុំ​បាន​សុំ​សម្រាក​ពី​ការងារ ដើម្បី​ធ្វើ​រឿង​ដែល​ខ្ញុំ​គិត​ថា​ត្រឹមត្រូវ​សម្រាប់​ប្រទេស​ជាតិ​របស់ខ្ញុំ ។

យ៉ាងណា​ការ​បង្កើត​ឲ្យ​មានកម្ម​វិធី​ដើរ​ដោយ​ថ្មើរជើង​ដើម្បី​សន្តិភាព​ពី​តារាចម្រៀង​នាង ពេជ្រ សូលី​កា នា​ពេល​នេះ​គឺ​មានការ​គាំទ្រ​យ៉ាងច្រើន​ពី​មហាជន ក្នុង​ពេល​ដែល​ប្រជាពលរដ្ឋ​នៅ​ទូ​ទាំង​ប្រទេស​ចង់បាន​សន្តិភាព ដោយ​មិន​ត្រូវការ​សង្គ្រាម​នោះ​ឡើយ ។

ជា​ការ​កត់សម្គាល់ នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ​ដែល ពេជ្រ សូលី​កា បាន​ធ្វើ​រឿង​មួយ​នេះ ពោល​កាលពី​ពេល​ថ្មី​ៗ​នេះ​នាង រួម​ជាមួយ​អ្នកគាំទ្រ​ជា​ច្រើន​បាន​នាំ​គ្នា​ដើរ​ថ្មើរជើង​មាត់ទន្លេ ដោយ​កាន់​ពិ​ដា​នានា​បង្ហាញ​ពី​ការ​ចង់បាន​សន្តិភាព​របស់​ប្រទេស​កម្ពុជា ។សកម្មភាព​របស់​នាង​នា​ពេល​នោះ​ក៏​មានការ​ចាប់អារម្មណ៍​ខ្លាំង​ផង​ដែរ​ពី​សំណាក់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ដែល​បាន​ដើរ​កំសាន្ត​នៅ​លើ​ផ្លូវ​ថ្មើ​ជើង​មាត់ទន្លេ ។

គួរ​បញ្ជាក់​ថា តារាចម្រៀង​នាង ពេជ្រ សូលី​កា ក៏​ជា​អ្នកសិល្បៈ​ជា​ច្រើន​រូប​បាន​ចូលរួម​យ៉ាង​សកម្ម​តាម​រយះ​យុទ្ធ​នាកាល​នានា​ទាំង​ការងារ​មនុស្សធម៌ និង​ការ​គាំទ្រ​ដល់​កងទ័ព​កម្ពុជា​ដែល​កំពុង​ឈរជើង​ការពារ​ទឹកដី​តាម​បន្ទាត់​ព្រំដែន​យ៉ាង​រ៉ឹង​មាំ​ពី​ការ​ឈ្លានពាន​របស់​ប្រទេស​ថៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ