ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនួយ​មនុស្ស​ធ​ម៌បន្ទាន់ ត្រូវ​បានយកទៅ​ជូន​បង​ប្អូន​ជនភៀសសឹករាប់ពាន់នាក់ នៅ​ស្រុក​ឆែប

1 ថ្ងៃ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ជំនួយ​មនុស្ស​ធ​ម៍​បន្ទាន់ ត្រូវ​បាន​រដ្ឋបាល​ខេត្តមណ្ឌលគិរី នាំ​យក​ទៅ​ផ្តល់​ជូន​រដ្ឋបាល​ខេត្តព្រះវិហារ ដើម្បី​ចែក​ជូន​ដល់​ប្រជាជន​ដែល​ភៀសខ្លួន​ចេញពី​តំបន់​សង្គ្រាម និង​ចែក​ជូន​បងប្អូន​ជនភៀសសឹក ដល់​ជំរុំ​ភៀសខ្លួន​ដោយ​ផ្ទាល់​ចំនួន​ពីរ​ទីតាំង នៅ​ស្រុក​ឆែប ខេត្តព្រះវិហារ​មាន​ចំនួន​រាប់​ពាន់​នាក់…

ខេត្តមណ្ឌលគិរី ៖ ជំនួយ​មនុស្ស​ធ​ម៍​បន្ទាន់ ត្រូវ​បាន​រដ្ឋបាល​ខេត្តមណ្ឌលគិរី នាំ​យក​ទៅ​ផ្តល់​ជូន​រដ្ឋបាល​ខេត្តព្រះវិហារ ដើម្បី​ចែក​ជូន​ដល់​ប្រជាជន​ដែល​ភៀសខ្លួន​ចេញពី​តំបន់​សង្គ្រាម និង​ចែក​ជូន​បងប្អូន​ជនភៀសសឹក ដល់​ជំរុំ​ភៀសខ្លួន​ដោយ​ផ្ទាល់​ចំនួន​ពីរ​ទីតាំង នៅ​ស្រុក​ឆែប ខេត្តព្រះវិហារ​មាន​ចំនួន​រាប់​ពាន់​នាក់ នា​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០២៥ ។

ឯកឧត្តម ថង សា​វុន អភិបាលខេត្ត​មណ្ឌលគិរី បាន​នាំ​យក​ការ​ផ្តាំផ្ញើរ​សាកសួរ​សុខទុក្ខ ពី​សំណាក់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​សម្តេច​គិត​ពី​ការ​លំបាក​របស់​ពុក​ម៉ែ​បងប្អូន​ទាំងអស់ កំពុង​គេច​ចេញពី​តំបន់​កើត​មានការ​ឈ្លានពាន​ពី​សំណាក់​ទាហាន​សៀម​។ ឯកឧត្តម​អភិបាលខេត្ត​បន្ត​ថា ដោយ​មាន​កម្លាំង​មហា​សាមគ្គី ពី​បងប្អូន​រស់នៅ​ខេត្តមណ្ឌលគិរី​ទាំងអស់ ព្រួត​ដៃ​គ្នា ជួយ​ឧបត្ថម្ភ​គាំទ្រ ទាំង​ថវិកា ម្ហូបអាហារ និង​សម្ភារៈ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ សម្រាប់​រដ្ឋបាល​ខេត្ត​ផ្តល់​ជូន​បន្ត​ទៅ​ជនភៀសសឹក​នា​ពេល​នេះ ។

ឯកឧត្តម ថង សា​វុន បន្ត​ថា សម្រាប់​ពុក​ម៉ែ​បងប្អូន​ដែល​កំពុង​ស្នាក់​អាស្រ័យ​តាម​ជំរុំ​ភៀសខ្លួន សូម​បង្កើន​ការ​យកចិត្តទុកដាក់ ថែទាំ​សុខភាព អនាម័យ​និង​ត្រូវ​មាន​សាមគ្គីភាព​គ្នា ជួយ​គ្នា​ក្នុង​គ្រា​ដ៏​លំបាក​នេះ ។ ហើយ​ត្រូវ​ចង​ចាំ​ថា រាល់​ការ​លំបាក​របស់​បងប្អូន រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការ​ដឹកនាំ​ដោយ​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត និង​ជា​ពិសេស​អាជ្ញាធរ​មូលដ្ឋាន មិន​ប្រ​ងើយ​កន្តើយ​ទុក​ឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ដាច់​ស្បៀងអាហារ​ឡើយ ។

ក្រៅពី​នាំ​យក​គ្រឿង​ឧបភោគបរិភោគ និង​សម្ភារៈ​ប្រើប្រាស់​ជា​ចាំបាច់​ប្រចាំ​ថ្ងៃ ផ្តល់​ជូន​រដ្ឋបាល​ខេត្តព្រះវិហារ ដើម្បី​ចែក​ជូន​ជនភៀសសឹក​នៅ​សាលា​ខេត្តព្រះវិហារ ប្រតិភូ​រដ្ឋបាល​ខេត្តមណ្ឌលគិរី ដឹកនាំ​ដោយ​ឯកឧត្តម ថង សា​វុន បាន​ចុះ​ដោយ​ផ្ទាល់ សាកសួរ​សុខទុក្ខ និង​ផ្តល់ ជំនួយ​ភ្លាម​ៗ​ដល់​បងប្អូន​ជនភៀសសឹក ក្នុង​ជំរុំ​ភៀសខ្លួន​ពីរ​ទីតាំង ក្នុងស្រុក​ឆែប ជាង​៣០០​គ្រួសារ ដែល​សុ​ទ្ឋ​សឹង ចាស់ជរា កុមារ​តូច​ៗ ស្ត្រី​មាន​ផ្ទៃពោះ ស្ត្រី​ទើប​សម្រាលកូន​រួច និង​ជន​មាន​ពិការ​ភាព​ជាដើម ។ ហើយ​បើ​តាម​ការ​បញ្ជាក់​ពី​បងប្អូន​ជនភៀសសឹក ជា​ស្ត្រី​ៗ​ច្រើន​នាក់ បាន​ឲ្យ​ដឹង​ថា ប្តី​និង​កូនប្រុស​របស់​ពួក​គាត់ កំពុង​ជាប់ដៃ​ប្រ​យុ​ទ្ឋ​តស៊ូ ជាមួយ​ចោរ​សៀម​ឈ្លានពាន​ដឹក​ដី​ខ្មែរ​នៅ​សមរភូមិ ដូច្នេះ​ដើម្បី សុវត្ថិភាព ពួក​គាត់​ត្រូវ​រត់​ភៀសខ្លួន​ចេញពីផ្ទះ​សម្បែង ដោយ​មិន​មាន​យក​ទ្រព្យសម្បត្តិ​អ្វី​មក​តាម​បាន​ឡើយ សូ​ម្បី​ឆ្នាំង​ដាំបាយ​ក៏​យក​មិន​ទាន់ ។

បងប្អូន​ជនភៀសសឹក​បាន​បញ្ជាក់​ថា ពេល​ពួក​គាត់​បាន​មក​ដល់ទី​តាំង​ជំរុំ ដែល​អាជ្ញាធរ​បាន​រៀបចំ​ក្នុង​ការ​រស់នៅ​ប៉ុណ្ណោះ​អាសន្ន គឺ​មាន សុវត្ថិភាព និង​ការ​យកចិត្តទុកដាក់ ផ្តល់​ចំនីអាហារ ថ្នាំសង្កូវ និង​ជម្រក​បាន​សមរម្យ តែ​អារ​ម្ម​ណ៏​ពួក​គាត់​នៅ​តែ​ព្រួយបារម្ភ​ពី​គ្រួសារ​ជា​ប្តី​និង​កូន​ដែល​កំពុង​ស្ថិត​នៅ​សមរភូមិ​ជួរ​មុខ​គ្មាន​ស្រាក់ស្រាន្ត​ឡើយ ។

សូម​បញ្ជាក់​ថា ក្រោយ​កើត​មាន​សកម្មភាព​ឈ្លានពាន ចោរ​សៀម​បាញ់​ផ្លោង​ចូល​ទឹកដី​ខ្មែរ​តាម​ព្រំដែន រដ្ឋបាល​ខេត្តមណ្ឌលគិរី បាន​គៀរគរ ជំនួយ​មូលនិធិ​សប្បុរ​ធ​ម៍​ភ្លាម​ៗ​ពី​មហាជន​រស់នៅ​ក្នុង​ខេត្ត និង​បាន​នាំ​យក​ទៅ​ចែក​ជូន​ដល់​ជនភៀសសឹក​ដោយ​ផ្ទាល់ ដើម្បី​សម្រាល​ការ​លំបាក​នា​គ្រានេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ