ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ភូមិដ្ឋាន​ជាប់​ជាយ​ដែន​ស្ងាត់ជ្រងុំ​ ក្រោយពលរដ្ឋ​ភៀសខ្លួន​មក​រក​កន្លែង​សុវត្ថិភាព

5 ថ្ងៃ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​​ភូមិដ្ឋានជាប់​ជាយ​ដែន​ស្ងាត់ជ្រងុំ​ ក្រោយពលរដ្ឋ​​ភៀសខ្លួន​មក​រក​កន្លែង​សុវត្ថិភាព​រហូត​ដល់​ថ្ងៃ​ទី​២៧ ខែ​ក​ក្ត​ដា ឆ្នាំ​២០២៥​នៅ​ខេត្តបន្ទាយមានជ័យ​។ ជាក់ស្តែង​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​នៅ​ពេល​នេះ​ មានប្រជា​​ពលរដ្ឋ​បាន​ភៀសខ្លួន​ចេញពី​លំ​នៅដ្ឋា​ន​មួយចំនួនធំ ដែល​ភាគច្រើន​អ្នក​ដែល​មាន​រថយន្ត ​រឺ​មធ្យោបាយ​ផ្ទាល់ខ្លួន​បាន​ចាកចេញ​…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​​ភូមិដ្ឋានជាប់​ជាយ​ដែន​ស្ងាត់ជ្រងុំ​ ក្រោយពលរដ្ឋ​​ភៀសខ្លួន​មក​រក​កន្លែង​សុវត្ថិភាព​រហូត​ដល់​ថ្ងៃ​ទី​២៧ ខែ​ក​ក្ត​ដា ឆ្នាំ​២០២៥​នៅ​ខេត្តបន្ទាយមានជ័យ​។

ជាក់ស្តែង​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​នៅ​ពេល​នេះ​ មានប្រជា​​ពលរដ្ឋ​បាន​ភៀសខ្លួន​ចេញពី​លំ​នៅដ្ឋា​ន​មួយចំនួនធំ ដែល​ភាគច្រើន​អ្នក​ដែល​មាន​រថយន្ត ​រឺ​មធ្យោបាយ​ផ្ទាល់ខ្លួន​បាន​ចាកចេញ​ តែ​មួយ​ចំនួន​រស់នៅ​ជា​ធម្មតា​នៅ​បន្ត​លក់ដូរ​រកស៊ី​ជា​ធម្មតា​ តែ​ផ្លូវ​ចេញ​-​ចូល​ក្នុង​ទីប្រជុំជន​ក្រុង​ប៉ោយ​ប៉ែ​ត​ដែល​ធ្លាប់​កក​ស្ទៈ​ស្ទើ​រាល់ថ្ងៃ​ពេល​នេះ​ធ្វើ​ដំណើរ​ស្រួល ​ហើយ​គ្មាន​គ្រោះថ្នាក់​អ្វីកើតឡើង​។

ជាក់ស្តែង​ភូមិដ្ឋាន​ដែល​ស្ងាត់ជ្រងុំ​ភាគច្រើន​នៅ​តំបន់​ជាប់​ព្រំដែន​កម្ពុជា​.​ថៃ​ក្នុងភូមិ​សា​ស្គ្រ​ស្រុក​ថ្មពួក ស្រុក​ស្វាយចេក ស្រុក​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ដែល​ត្រូវ​បាន​ភៀសខ្លួន​ចាក់​ចេញពី​លំ​ដ្ឋា​ន​ទៅ​រក​កន្លែង​សុវត្ថិភាព​ក្រោយ​មានការ​ណែនាំ​ពី​អាជ្ញាធរ​មូលដ្ឋាន​ហើយ​ចាកចេញ​ នៅ​តែ​មេ​គ្រួសារ​ជា​ប្តី​ដែល​ជីក​លាន​ដ្ឋា​ន​ការពារ​ខ្លួន​។

ការ​ភៀសខ្លួន​ដែល​ជម្លៀស​ប្រជាពលរដ្ឋ​ជាប់​ព្រំដែន​ក្រោយ​ស្ថាន​ផ្ទុះអាវុធ​នៅ​ជួរ​ភ្នំ​ដងរ៉ែក​ក្នុងភូមិ​សា​ស្គ្រ​ស្រុក​បន្ទាយ​អំពិល ខេត្តឧត្តរមានជ័យ​និង​ខេត្ត​ព្រៈ​វិ​ហារ ហើយ​ស្រុក​ថ្មពួក​ជាប់​ព្រំប្រទល់​មានការ​ភ័យ​ក្លា​ច​ពី​សុវត្ថិភាព​និង​ទា​ហ៊ាន​សៀម​គម្រាម​ផ្ទុះអាវុធ​នៅ​ភូមិ​សា​ស្គ្រ​ថ្មពួក ស្រុក​ស្វាយចេក ស្រុក​អូរ​ជ្រៅ​និង​ក្រុង​ប៉ោយ​ប៉ែ​ត ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ