ខេត្តកំពង់ចាម ៖ នេះអាចចាត់ទុកជាលើកទីមួយដោយមានប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រីរហូតដល់ទៅ៥៨នាក់ រស់នៅក្នុងឃុំពាមប្រធ្នោះ ស្រុកកោះសូទិន សង្ស័យពុលនំបញ្ចុក ក្នុងនោះមានអ្នកខ្លះរាគរូសក្អួតចង្អោរ ឈឺក្បាល ត្រូវបាននាំមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកកោះសូទិន។
ក្រោយទទួលបានព័ត៌មាននេះភ្លាម ត្រូវបានឯកឧត្តមអ៊ុន ចាន់ដាអភិបាលខេត្ត ដឹកនាំមន្ត្រីក្រោមឱវាទអញ្ជើញចុះសួរសុខទុក្ខដោយផ្ទាល់នាព្រឹកថ្ងៃទី២៧ កក្កដា ឆ្នាំ២០២៥ ស្ថិតនៅមន្ទីរពេទ្យបង្អែកស្រុកតែម្ដង ។
លោកយី វណ្ណៈ អភិបាលស្រុកកោះសូទិនបានប្រាប់ឲ្យដឹងថា: ទីកន្លែងសម្រាប់ផលិតនំបញ្ចុករបស់ឈ្មោះយាន នាត នៅភូមិផ្សារថ្មី ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ជាកន្លែងធ្វើនំបញ្ចុកសម្រាប់លក់ចែកចាយឱ្យឈ្មួញចំនួន៤នាក់សម្រាប់យកលក់តាមទីផ្សារចែកចាយឲ្យបងប្អូនប្រជាពលរដ្ឋដទៃទៀតសម្រាប់យកទៅទទួលទាន លុះនៅវេលាម៉ោង២រសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ក៏មានអ្នកដែលបានទិញនំបញ្ចុកទៅទទួលទានស្រាប់តែមានអាការៈរាគរូសជាច្រើនអ្នកមានរហូតដល់ទៅ៥៨នាក់ឯណោះ។ក្នុងនោះអ្នកដែលមានសភាពរាងធ្ងន់ត្រូវបានបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកកោះសូទិនចំនួន១៨នាក់ ។ ចំណែក៤០នាក់ទៀតមានអាការៈបន្តិចបន្តួចគឺព្យាបាលនិងលេបថ្នាំតាផ្ទះរៀងៗខ្លួន។
លោកអភិបាលស្រុកកោះសូទិនបន្តឲ្យដឹងទៀតថា មានករណីពុលនំបញ្ចុក ដែលអ្នកលក់តាមភូមិ÷រហូតមកដល់ព្រឹកថ្ងៃទី២៧ កក្កដា ពលរដ្ឋដែលបានមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកគឺមានអាការៈធូរស្រាល ជាមួយនោះត្រូវបានឯកឧត្តមអភិបាលខេត្តរួមនឹងសហការីបានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលសង្ស័យពុលនំបញ្ចុកកំពុងសម្រាកនៅមន្ទីរពេទ្យ។ជាមួយនោះរដ្ឋបាលខេត្តបានឧបត្ថម្ភថវិកាចំនួន២លានរៀលដល់មន្ទីរពេទ្យ ហើយក៏បានស្នើសុំឱ្យជួយព្យាបាលដល់ពលរដ្ឋទាំង១៨នាក់ ដោយមិនចំណាយថវិកានោះទេហើយពួកគាត់យ៉ាងយូរថ្ងៃទី២៨កក្កដានិងវិលត្រឡប់ទៅផ្ទះវិញអស់រៀងៗខ្លួន។
សូមបញ្ជាក់ថាអ្នកធ្វើសរសៃនំឈ្មោះ យាន នាត ភេទស្រី អាយុ៦៦ឆ្នាំ នៅភូមិផ្សារថ្មី ឃុំពាមប្រធ្នោះ កន្លងមកមិនដែលមានហេតុការណ៍បែបនេះកើតឡើងឡើយ។ ចៃដន្យបណ្ដាលឡើយបងប្អូនពលរដ្ឋទិញនំបញ្ចុកទៅទទួលទានពុលសរុប៥៨នាក់ ស្រី ៣៩នាក់ ករណីនេះត្រូវបានសង្ស័យថាពុលភ្នំបញ្ចុកជាមួយនោះមន្ត្រីសុខាភិបាលក៏បានយកសំណាក់ទៅពិនិត្យនៅមន្ទីរពិសោធន៍រាជធានីភ្នំពេញ។
ក្រោមការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដោយបានជួយដល់បងប្អូនប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រីធ្វើឲ្យពួកគាត់មានភាពកក់ក្តៅ នេះបង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋបាលខេត្តកំពង់ចាម ៕










ចែករំលែកព័តមាននេះ