ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កម្ពុជាត្រៀមមណ្ឌលសុវត្ថិភាពសម្រាប់ជនភៀសសឹកពីតំបន់ព្រំដែន

1 ថ្ងៃ មុន

ខេត្តព្រះវិហារ៖ លោក​អភិបាលខេត្តព្រះវិហារ បានដឹកនាំក្រុមការងារចុះពិនិត្យ និងរៀបចំសណ្តាប់ធ្នាប់នៅ ​មណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ ដើម​ ក្នុងស្រុកគូលែន។ គោលបំណងគឺដើម្បីត្រៀមទទួល​ប្រជាពលរដ្ឋដែលភៀសខ្លួនចេញពីតំបន់ប្រឈម និងកំពុងផ្ទុះអាវុធនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ។…

ខេត្តព្រះវិហារ៖ លោក​អភិបាលខេត្តព្រះវិហារ បានដឹកនាំក្រុមការងារចុះពិនិត្យ និងរៀបចំសណ្តាប់ធ្នាប់នៅ ​មណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ ដើម​ ក្នុងស្រុកគូលែន។ គោលបំណងគឺដើម្បីត្រៀមទទួល​ប្រជាពលរដ្ឋដែលភៀសខ្លួនចេញពីតំបន់ប្រឈម និងកំពុងផ្ទុះអាវុធនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ។

​យោងតាមមន្ទីរព័ត៌មានខេត្តព្រះវិហារ បានឱ្យដឹងថា រសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ លោក គីម រិទ្ធី​ អភិបាលខេត្តព្រះវិហារ បានដឹកនាំក្រុមការងារចុះ ពិនិត្យ និងរៀបចំសណ្ដាប់ធ្នាប់ តាមទីកន្លែងស្នាក់នៅ បន្ទប់ទឹក និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា។ ការណ៍នេះធ្វើឡើងក្នុងគោលបំណងធានាថា​ប្រជាពលរដ្ឋដែលភៀសខ្លួនមកដល់ នឹងមាន សុវត្ថិភាព ១០០% និងមានរបៀបរៀបរយក្នុងការរស់នៅប្រចាំថ្ងៃ។

​សូមជម្រាបជូនថា មណ្ឌលសុវត្ថិភាពដែលកំពុងរៀបចំនេះ គឺនៅ វត្តពោធិ៍ ៥០០០ ដើម​ ស្ថិតនៅក្នុងស្រុកគូលែន ខេត្តព្រះវិហារ។ ជនភៀសសឹកដែលនឹងត្រូវទទួល គឺមកពីតំបន់ប្រឈមមុខដាក់គ្នា និងកំពុងផ្ទុះអាវុធនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រ​ស្រុកជាំក្សាន្ត​​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ