សម្តេចតេជោ ហ៊ុន សែន ចាត់ទុកចរិតកុហករបស់ថៃ ជាវប្បធម៌ធម្មតាទៅហើយ!
រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានចាត់ទុកការចុះផ្សាយដែលចរិតកុហកនៃ អ្នកនយោបាយថៃនិងសារព័ត៌មានថៃ វាបានក្លាយ ទៅជាវប្បធម៌ធម្មតារបស់…
រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានចាត់ទុកការចុះផ្សាយដែលចរិតកុហកនៃ អ្នកនយោបាយថៃនិងសារព័ត៌មានថៃ វាបានក្លាយ ទៅជាវប្បធម៌ធម្មតារបស់…
រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានចាត់ទុកការចុះផ្សាយដែលចរិតកុហកនៃ អ្នកនយោបាយថៃនិងសារព័ត៌មានថៃ វាបានក្លាយ ទៅជាវប្បធម៌ធម្មតារបស់ ពួកគេទៅហើយ សូមបន្តបោកប្រាស់ តទៅទៀតចុះ។ ហើយថា “Don’t Thai to me !”។
យោងតាមសំណេរក្នុងបណ្ដាញសង្គមផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥បានលើកឡើងថា នៅមុននេះបន្តិច កាសែតថៃ បានចេញផ្សាយថា សម្ដេចបានចាកចេញពីកម្ពុជាទៅកាន់ប្រទេសចិន។ ដោយសម្ដេចគូសបញ្ជាក់ថា ពេលនេះ សម្ដេចកំពុងតែរួមចំណែកបញ្ជាទ័ព តាមប្រព័ន្ធវីដេអូ និងប្រព័ន្ធផ្សេងទៀត ជាមួយនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការកងទ័ព និងបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ដើម្បីវាយចោរថៃឈ្លានពាន។
សម្ដេចតេជោ បានគូសបញ្ជាក់ថា សម្ដេចអង្គុយនៅទីនេះ ចាប់តាំងពីពេល ដែលមេបញ្ជាការភូមិភាគទី២របស់ថៃ ថានឹងបិទច្រកចូលប្រា សាទតាមាន់ធំ។ មេបញ្ជាការយោធភូមិភាគ២របស់ថៃ នេះហើយជាអ្នកបង្កសង្គ្រាមនេះឡើង តាមរយៈការ បញ្ជាឲ្យបិទប្រាសាទតាមាន់ធំកាលពីម្សិលមិញ និងបើកការបាញ់ប្រហារមកលើកងទ័ពកម្ពុជានាព្រឹកមិញនេះ។
«លោកម្នាក់នេះហើយ ដែលធ្លាប់ បានព្រមានថា នឹងវាយកម្ពុជា ដោយប្រើពេលត្រឹម៣ថ្ងៃ។ ខ្ញុំក៏ចង់ស្គាល់យុទ្ធសាស្ត្រត្រឹម៣ថ្ងៃរបស់គាត់ដែរ»។ នេះជាប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន។
ជាមួយគ្នានេះសម្ដេចតេជោ បានមានប្រសាសន៍សង្កត់ធ្ងន់ថា «ខ្ញុំមិនរត់ទៅណាទេ សូមបងប្អូន ជនរួមជាតិ កុំព្រួយបារម្ភ !»៕
ចែករំលែកព័តមាននេះ