ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិក​បញ្ជូន​នាវា​នុយ​ក្លេអ៊ែរ​ថែម​ទៀត​ចូល​ប៉ា​ស៊ី​ហ្វិច​ដើម្បី​ទប់​ទល់​ចិន

1 ថ្ងៃ មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ អាមេរិក​បញ្ជូន​នាវា​មុជ​ទឹក​ដើរ​ដោយ​ថាម​ពល​នុយ​ក្លេអ៊ែរ​ទៅ​មហា​សមុទ្រ​ប៉ាស៊ី​ហ្វិច​ដើម្បី​បង្ហាញ​កម្លាំង​សាច់​ដុំ​របស់​ខ្លួន​។ នេះ​ជា​នាវា​មុជ​ទឹក​ធំ​លំដាប់​ទី​២​របស់​អាមេរិក​ដែល​អាច​បាញ់​គ្រាប់​មីស៊ីល​បណ្ដែត (cruise) ម៉ាក​ថូ​ម៉ា​ហក​ (Tomahawk) រយៈ​ចម្ងាយ​ឆ្ងាយ​។ នាវា​​នេះ​បាន​ចាក​ចេញ​ដំណើរ​ទៅ​កាន់តំបន់​មាត់​សមុទ្រ​ខាង​កើត​កោះ​ហាវ៉ៃ​។ ចំណាត់​ការ​នេះ​ធ្វើ​ឡើង​នៅ​ពេល​អាមេរិក​ចាប់​ផ្ដើម​រំកិល​ខ្លួន​ចូល​តំបន់​ឥណ្ឌូ-​ប៉ាស៊ី​ហ្វិច​កាន់​តែ​ជ្រៅ​ដើម្បី​ងាយ​ស្រួល​ត​ទល់​គ្នា​ជា​មួយ​ប្រ​ទេស​ចិន​ដែល​ជា​បង​ធំ​ប្រចាំ​ទ្វីប​អាស៊ី​ ហើយ​កំពុង​កសាង​កម្លាំង​ទ័ព​ជើង​ទឹក​ជាប់​ចំណាត់​ថ្នាក់​​ទី​២​នៅ​លើ​ពិភព​​លោក​បន្ទាប់​ពី​អា​មេរិក​…

ទី​ក្រុង​វ៉ាស៊ីនតោន៖ អាមេរិក​បញ្ជូន​នាវា​មុជ​ទឹក​ដើរ​ដោយ​ថាម​ពល​នុយ​ក្លេអ៊ែរ​ទៅ​មហា​សមុទ្រ​ប៉ាស៊ី​ហ្វិច​ដើម្បី​បង្ហាញ​កម្លាំង​សាច់​ដុំ​របស់​ខ្លួន​។ នេះ​ជា​នាវា​មុជ​ទឹក​ធំ​លំដាប់​ទី​២​របស់​អាមេរិក​ដែល​អាច​បាញ់​គ្រាប់​មីស៊ីល​បណ្ដែត (cruise) ម៉ាក​ថូ​ម៉ា​ហក​ (Tomahawk) រយៈ​ចម្ងាយ​ឆ្ងាយ​។ នាវា​​នេះ​បាន​ចាក​ចេញ​ដំណើរ​ទៅ​កាន់តំបន់​មាត់​សមុទ្រ​ខាង​កើត​កោះ​ហាវ៉ៃ​។

ចំណាត់​ការ​នេះ​ធ្វើ​ឡើង​នៅ​ពេល​អាមេរិក​ចាប់​ផ្ដើម​រំកិល​ខ្លួន​ចូល​តំបន់​ឥណ្ឌូ-​ប៉ាស៊ី​ហ្វិច​កាន់​តែ​ជ្រៅ​ដើម្បី​ងាយ​ស្រួល​ត​ទល់​គ្នា​ជា​មួយ​ប្រ​ទេស​ចិន​ដែល​ជា​បង​ធំ​ប្រចាំ​ទ្វីប​អាស៊ី​ ហើយ​កំពុង​កសាង​កម្លាំង​ទ័ព​ជើង​ទឹក​ជាប់​ចំណាត់​ថ្នាក់​​ទី​២​នៅ​លើ​ពិភព​​លោក​បន្ទាប់​ពី​អា​មេរិក​ (រុស្ស៊ី​ធ្លាក់​ទៅ​លេខ​បី​វិញ​)។ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ប្រទេស​ចិន​បាន​ពង្រីក​វត្ត​មាន​យោធា​របស់​ខ្លួន​យ៉ាង​សម្បើម​នៅ​មហា​សមុទ្រ​ប៉ា​ស៊ី​ហ្វិច​ខាង​លិច​​ ជា​ពិសេស​ទ័ព​ជើង​ទឹក​ ។

​នេះ​ជា​សញ្ញា​មិន​ស្រួល​សម្រាប់​អាមេរិក និង​សម្ព័ន្ធ​មិត្ត​អាមេរិក​។ ប្រទេស​ចិន​ក៏​បាន​ផលិត​គ្រាប់​មីស៊ីល​យ៉ាង​ច្រើន​សម្បើម​អស្ចារ្យ​ស្តុក​ទុក​នៅ​ក្នុង​ឃ្លាំង​របស់​ខ្លួន​ដែល​អាច​បាញ់​ប្រហារ​ទៅ​លើ​ទឹក​​នៃ​ប្រទេស​ជប៉ុន​ខណៈ​ដែល​ជប៉ុន​ក៏​មាន​មូល​ដ្ឋាន​កង​ទ័ព​អាមេរិក​ជា​ច្រើន​កន្លែង​ផង​ដែរ​។ ​ក្នុង​នាម​ជា​សម្ព័ន្ធ​មិត្ត​សំខាន់​របស់​អាមេរិក​សម្រាប់​ទប់​ទល់​នឹង​ប្រទេស​ចិន ជប៉ុន​ក៏​បាន​ និង​កំពុង​ពង្រឹង​សមត្ថ​ភាព​ការ​ពារ​ជាតិ​របស់​ខ្លួន​សម្បើម​ណាស់​ដែរ​។

ដើម្បី​​​ត្រៀម​ទប់​ទល់​នឹង​លទ្ធ​ភាព​នៃ​ការ​វាយ​ប្រហារ​របស់​ចិន ជប៉ុន​បាន​អភិ​វឌ្ឍ​ឈាន​ឡើង (upgrade) នូវ​អាវុធ​សម្រាប់​បាញ់​កម្ទេច​នាវា​ចម្បាំង​។ ​មិន​តែ​ប៉ុណ្ណោះ ជប៉ុន​​បាន​កុម្ម៉ង់​ទិញ​នាវា​ចម្បាំង​ទំនើប​ៗ​ដែល​អាច​បាញ់​កម្ទេច​គ្រាប់​មីស៊ីល​របស់​បច្ចា​មិត្ត​​។​​​ ដូច្នះ​ឃើញ​ថា​មហា​អំណាច​ទាំង​ប៉ុន្មាន​នេះ​បើ​ប៉ះ​គ្នា​ល្មម​ធ្វើ​ឱ្យ​រលាយ​មហា​សមុទ្រ​ប៉ាស៊ី​ហ្វិច​។ រុស្ស៊ី កូរ៉េ​ខាង​ជើង និង​កូរ៉េ​​ខាង​ត្បូង​ ក៏​អាចនឹង​ចូល​រួម​នៅ​ក្នុង​សង្គ្រាម​នេះ​ផង​ដែរ​។​

ឆ្លើយ​តប​ទៅ​នឹង​ការ​ពង្រីក​កម្លាំង​យោធា​របស់​ប្រទេស​ចិន​នៅ​ប៉ាស៊ី​ហ្វិច​ អាមេរិក​ចាប់​ផ្ដើម​រៀប​ចំ​ជើង​ព្រួល​ជា​បណ្ដើរ​ៗ​។ មន្ទីរ​បញ្ចកោណ (ទី​ស្ដី​ការ​ក្រសួង​ការ​ពារ​ជាតិ​អាមេរិក) ចាប់​ផ្ដើម​ពង្រឹង​កម្លាំង​នៅ​​មហា​សមុទ្រ​ប៉ាស៊ី​ហ្វិច​ខាង​លិច​។ ក្នុង​នោះ​មាន​ការ​ដាក់​ពង្រាយ​នាវា​ដឹក​យន្ត​ហោះ​ដែល​​រ៉ា​ដា​ចាប់​មិន​បាន ឬ​អ្នក​ខ្លះ​ហៅ​ថា​យន្ត​ហោះ​បំបាំង​កាយ​ (stealth) និង​ក៏​ដាក់​ពង្រាយ​ផង​ដែរ​ជើង​ទម្រ​បាញ់​មីស៊ីល​នៅ​លើ​ដី​ដែល​​មាន​វង់​ប្រតិ​បត្តិ​ការ​ឆ្ងាយ​។

នាវា​មុជ​ទឹក​របស់​អាមេរិក​ខ្លះ​ដែល​ដើរ​ដោយ​ថាម​ពល​នុយ​ក្លេអ៊ែរ​កំពុង​ដំណើរ​ការ​នៅ​ក្នុង​កង​នាវា​ចម្បាំង​ប៉ាស៊ីហ្វិច​ និង​ដាក់​ពង្រាយ​នៅ​វ៉ាស៊ីន​តោន កាលីហ្វ័រញ៉ា ហាវ៉ៃ និង​កោះ​ហ្កាំ​ (Guam)។ កោះ​នេះ​មាន​ចម្ងាយ​ជិត​ជាង​គេ​ទៅ​នឹង​ប្រទេស​ចិន​ និង​ក៏​ជា​មូល​ដ្ឋាន​យោធា​ដ៏​សំខាន់​ផង​ដែរ​។ គ្រាន់តែ​នៅ​កោះ​នេះ​មួយ​ប៉ុណ្ណោះ​ អាមេរិក​យក​នាវា​មុជ​ទឹក​ទៅ​ឈប់​សំចត​រហូត​ដល់​​​៥​គ្រឿង​ចាប់​តាំង​ពី​​​ខែ​វិច្ឆិកា​ ឆ្នាំ​២០២៤​ រហូត​មក​ដល់​បច្ចុប្បន្ន​។

នាវា​មុជ​ទឹក​យូ​អែស​អែស អ៊ីន​ឌី​អាណា (USS Indiana) បាន​រំកិល​ខ្លួន​ទៅ​ដល់​ទី​សំចត​ថ្មី​របស់​ខ្លួន​នៅ​មូល​ដ្ឋាន​ទ័ព​ជើង​ទឹក​អាមេរិក​នៅ​កោះ​ហាវ៉ៃ​កាល​ពី​ថ្ងៃ​អង្គារ​​។ ទីនោះ​ជា​កន្លែង​ហ្វឹក​ហាត់​ ភស្តុភារ​ និងផ្ដល់​សេវា​គាំទ្រ​ចំពោះ​នាវា​មុជ​ទឹក​​។ មុន​ការ​មក​ដល់​នៃ​នាវា​នេះ អាមេរិក​បាន​បញ្ជូន​នាវា​មុជ​ទឹក​មួយ​ទៀត​ដើរ​ដោយ​នុយ​ក្លេអ៊ែរ​ដូច​គ្នា​ឈ្មោះ​យូ​អែស​អែស​ ថូឡេដូ (USS Toledo) ​ទៅ​ដល់​ហាវ៉ៃ​​​បន្ទាប់​ពី​បញ្ចប់​បេសក​កម្ម​នៅ​កន្លែង​ចាស់​កាល​ពី​ថ្ងៃ​ទី​១២​ ខែ​កក្កដា​។ ខាង​លើ​នេះ​ជា​ការ​ស្រង់​ប្រភព​ពី​ទស្សនាវដ្ដី​ញូស្វីក​ (Newsweek) និង​ប្រភព​ដទៃ​ទៀត៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ