ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ៖ នៅ​សមរភូមិ​កងទ័ព​កម្ពុជា​យក​ព្រៀប​លើ​កងទ័ព​ថៃ ជាស​ត្រូវ​ឈ្លា​នពាន​ទឹកដី

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា បាន​គូសបញ្ជាក់​ថា ថៃ​បានសាង​កំហុស​មក​លើ​កម្ពុជា គ្រប់​រូបភាព​ រហូត​ធ្វើការ​បាញ់ប្រហារ​មក​លើ​ទាហាន​កម្ពុជា​មុន នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២៥​…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា បាន​គូសបញ្ជាក់​ថា ថៃ​បានសាង​កំហុស​មក​លើ​កម្ពុជា គ្រប់​រូបភាព​ រហូត​ធ្វើការ​បាញ់ប្រហារ​មក​លើ​ទាហាន​កម្ពុជា​មុន នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២៥​ តែ​ម្តង តែ​នៅ​សមរភូមិ​កងទ័ព​កម្ពុជា​ យក​ព្រៀប​លើ​កងទ័ព​ថៃ ដែល​ស​ត្រូវ​ឈ្លានពាន​ទឹកដី​កម្ពុជា​ ។

ថ្លែង​ក្នុង​ស​ន្នី​សី​ទ​សារព័ត៌មាន ​នា​រសៀល​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២៥​ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ប៉ែន បូ​ណា អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​ ៖ ការ​ចាប់ផ្តើម​ នូវ​ភាព​តានតឹងរ​វាង​កម្ពុជា និង​ថៃ​ ជុំ​បញ្ហា​ព្រំដែន​កម្ពុជា-​ថៃ ​គឺ​កើតឡើង​ដោយ​សារ​កងទ័ព​ទាហានថៃ​បាន​លួចបាញ់ប្រហារ​មក​លើក​ទា​ហ៊ាន​កម្ពុជាម្នាក់​ស្លាប់​បាត់ បង់ជីវិត ​ដែល​កំពុង​ឈរជើង​នៅលា​ណ​ដ្ឋា​ន​នៅ​តំបន់​មុំ​បី ​កាលពី​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២៥​ ។

ឯកឧត្តម​ បន្ត​ថា ចាប់ពី​ពេល​នោះ​មក​ថៃ បាន​ពន្លាត​បញ្ហា​រហូត​មាន​បញ្ហា​ព្រំដែន ដោយ​បិទព្រំដែន​ដោយ​ឯកតោភាគី គំរាម​ផ្តាច់​អគ្គិសនី ផ្តាច់​អ៊ីនធើ​ណែ​ត ប្រេងឥន្ធនៈ ឧស្ម័ន ​ជាដើម ​។ ហើយ​​ចុងក្រោយ​នេះ​ ថៃ​បាន​យក​បញ្ហា​ទាហាន​ជាន់​មីន មក​ធ្វើ​ជា​មូលហេតុ ឬ​លេស​ឲ្យ​មានបញ្ហា​ធំ​ឡើង​ៗ ​។

ឯកឧត្តម​បាន​បញ្ជាក់​ថា​ ៖ «ថៃ​បាន​ចោទ​កម្ពុជា​ថា ​បាន​ដាក់​មីន​ថ្មី ហើយ​ក្រសួងការពារជាតិ ក្រសួងការបរទេស​ បាន​ធ្វើការ​ឆ្លើ​ត​តប​វិញ​ហើយ បាន​បញ្ជាក់​ហើយ​ថា ​កម្ពុជាមិន​បាន​ដាក់មីន​ថ្មី​នោះ​ទេ​។ ប៉ុន្តែ​កងទ័ព​ថៃ ​បាន​ដើរ​តាមតម្រាយ​ផ្លូវ​ធម្មតា​នោះ​ទេ គឺ​បាន​ធ្វើការ​បង្កើតតម្រាយ​ផ្លូវ​ថ្មី ចូល​ដី​កម្ពុជា ហើយ​ដី​នោះ​មាន​សល់​គ្រាប់មីន​ដែល​សម័យ​សង្គ្រាម​»​ ។

ឯកឧត្តម​បាន​លើក​ឡើង​ថា ​មុន​ការ​កើតឡើង​ផ្ទុះ​មីន​នេះ​ កងទ័ព​កម្ពុជា ​ក៏​បាន​ប្រាប់​កងទ័ព​ថៃ ថា​ កុំ​ដើរ​ខុសផ្លូវ ​បាន​ធ្វើ​តម្រា​យ​មុន ​ដែល​យើង​បាន​ព្រមព្រៀង​គ្នា ពីព្រោះ​ដែនកម្ពុជា​មាន​គ្រប់​មីន ​ដែល​បាន​សេសសល់​ពី​សម័យ​សង្គ្រាម​កន្លង​មក​។

ឯកឧត្តម ប៉ែន បូ​ណា​ បាន​គូសបញ្ជាក់​ថា​ ៖ «​ក្រោយ​ពី​ជាន់​មីន ថៃ​បាន​ធ្វើ​ឲ្យ​សភាពការណ៍ កាន់តែ​តានតឹង​ខ្លាំង​ឡើង ជាក់ស្តែង​កាលពី​ម្សិលមិញ​ (​ថ្ងៃ​ទី​២៣ ​កក្កដា​) ថៃ​បាន​ប្រកាស​បិទ មិន​ឲ្យ​ទេសចរណ៍​ចូល ប្រកាស​បិទ​ប្រាសាទ​តាម​ន់​ធំ រហូត​ថា​ នេះ​ជា​ការ​ចាប់ផ្តើម​ នៃ​សង្គ្រាម​។ ជាង​នេះ​ យប់មិញ​ ក៏​បាន​ដាក់​របង​លួស​នៅ​ប្រាសាទ​តា​មាន់ ហើយ​ព្រឹក​ឡើង​គាត់​ចាប់ផ្តើមធ្វើ​សកម្មភាព​បាញ់​មក​លើ​ទាហាន​កម្ពុជា​កំពុង​ឈរជើង​» ​។

ឯកឧត្តម​ បាន​គូសបញ្ជាក់​បន្ថែម​ថា​ ៖ «ខ្ញុំ ​សរុប​មក​វិញ​ថា ​គ្រប់​បញ្ហា​ទាំងអស់ ​ដែល​បាន​កើតឡើង វាង​កម្ពុជា និង​ថៃ គឺ​ថៃ​ជា​អ្នក​បង្កហេតុ «…» បរទេស ក៏​គេ​បានដឹង​ថា​ ថៃ​ជា​អ្នក​បង្ករ​ហេតុ​មុន ឈ្លានពាន​កម្ពុជា ចង់បាន​ទឹកដី​កម្ពុជា ហើយ​រករឿង​បង្កហេតុ និង​ទម្លាក់​កំហុស​មក​កម្ពុជា» ​។

ឯកឧត្តម​ អ្នកនាំពាក្យ​ បាន​លើក​ឡើង​ទៀតថា​ ពេល​នេះ​ថៃ​ បាន​បើក​ធ្វើការ​វាយប្រហារ​មក​លើ​កងទ័ព​កម្ពុជា​មុន​។ ហើយ​ចំណុច​នេះ ​ទាំង​សម្តេច​តេ​ជោ ហ៊ុន សែន សម្តេច​បវរ​ធិ​បតី ​បាន​អះអាង​ថា​ កម្ពុជា​ចង់បាន​សន្តិភាព ចង់​រស់នៅ​ជាមួយ​ប្រទេស​ជិន​ខាង​ល្អ ព្រំដែន​សន្តិភាព មិត្តភាព​សហ​ប្រ​តិប​ត្តិ ​និង​អភិវឌ្ឍន៍ ប៉ុន្តែ​ថ្នាក់ដឹកនាំ​បាន​បញ្ជាក់​ហើយ​បញ្ជាក់​ទៀត​ថា​ជម្រើស​យោធា គឺជា​ជម្រើ​ស​ចុង​ក្រោយ ​។

ឯកឧត្តម​បាន​បន្ថែម​ថា ​កងកម្លាំងប្រដាប់អាវុធ​របស់​កម្ពុជា ​មាន​ភាព​ក្លាយ​ហាន និង​រឹង​មាំ​ កក់​កៅ្ត ហើយ​ពេញ​មួយ​ថ្ងៃនេះ​ នៅ​សមរភូមិ​កងទ័ព​កម្ពុជា​យក​ព្រៀប​លើ​កងទ័ព​ថៃ ដែល​សត្រូវ​ឈ្លា​ន​ពាន​ទឹកដី​កម្ពុជា​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ