ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យន្ត​ហោះ​វៀតណាម​ចុះ​ចតបន្ទាន់​ព្រោះ​​ភ្ញៀវ​ម្នាក់​សន្លប់​បាត់​មាត់​បាត់​ក

1 ថ្ងៃ មុន

ទី​ក្រុង​ហាណូយ៖ ​យន្ត​ហោះដឹក​អ្នក​ដំណើរ​មួយ​គ្រឿង​របស់​ក្រុម​ហ៊ុន​អាកាស​ចរណ៍​វៀតណាម​ អ៊ែ​ឡាញ (Vietnam Airlines) ត្រូវ​តែ​បង្ខំ​ចិត្ត​បង្វែរ​ទិស​ដៅ​ហោះ​ហើរ​របស់​ខ្លួន​ជា​បន្ទាន់​បន្ទាប់​ពី​អ្នក​ដំណើរ​ជន​ជាតិ​កូរ៉េ​ម្នាក់​កំពុង​អង្គុយ​នៅ​លើ​យន្ត​ហោះ​រួម​ដំណើរ​ជា​មួយ​គេ​​ឯង​សុខ​ៗ​ស្រាប់​តែ​​គាត់​សន្លប់​បាត់​មាត់​បាត់​ក​ភ្លាម​មួយ​រំពេច​។ ជើង​ហោះ​ហើរ​​នេះ​​ត្រូវ​ចាក​ចេញ​ដំណើរ​ពីរដ្ឋ​ធានី​ហាណូយ​ឆ្ពោះ​ទៅ​អាកាស​យាន​ដ្ឋាន​ខេត្ត​សៀម​រាប​។ ប៉ុន្តែ​យន្ត​ហោះ​ត្រូវ​តែ​បង្ខំ​ចិត្ត​ចុះ​ចត​ទាំង​កណ្ដាល​ទី​នៅ​ទី​ក្រុង​ដាណាង (Da Nang)…

ទី​ក្រុង​ហាណូយ៖ ​យន្ត​ហោះដឹក​អ្នក​ដំណើរ​មួយ​គ្រឿង​របស់​ក្រុម​ហ៊ុន​អាកាស​ចរណ៍​វៀតណាម​ អ៊ែ​ឡាញ (Vietnam Airlines) ត្រូវ​តែ​បង្ខំ​ចិត្ត​បង្វែរ​ទិស​ដៅ​ហោះ​ហើរ​របស់​ខ្លួន​ជា​បន្ទាន់​បន្ទាប់​ពី​អ្នក​ដំណើរ​ជន​ជាតិ​កូរ៉េ​ម្នាក់​កំពុង​អង្គុយ​នៅ​លើ​យន្ត​ហោះ​រួម​ដំណើរ​ជា​មួយ​គេ​​ឯង​សុខ​ៗ​ស្រាប់​តែ​​គាត់​សន្លប់​បាត់​មាត់​បាត់​ក​ភ្លាម​មួយ​រំពេច​។

ជើង​ហោះ​ហើរ​​នេះ​​ត្រូវ​ចាក​ចេញ​ដំណើរ​ពីរដ្ឋ​ធានី​ហាណូយ​ឆ្ពោះ​ទៅ​អាកាស​យាន​ដ្ឋាន​ខេត្ត​សៀម​រាប​។ ប៉ុន្តែ​យន្ត​ហោះ​ត្រូវ​តែ​បង្ខំ​ចិត្ត​ចុះ​ចត​ទាំង​កណ្ដាល​ទី​នៅ​ទី​ក្រុង​ដាណាង (Da Nang) ​នៅ​ពេល​ហោះ​បាន​​ប្រហែល​៤០​នាទី​។ អ្នក​ដំណើរ​ដែល​អង្គុយ​នៅ​កៅ​អី​១៧​ជី (17G) ចាប់​ផ្ដើម​មាន​អាការៈ​មិន​ស្រួល​ខ្លួន​មួយ​រំពេច​ហាក់​ដូច​ជា​រក​កល​នឹង​សន្លប់​ ហើយ​សាច់​ឈាម​របស់​គាត់​ចាប់​ផ្ដើម​ស្លេក​ស្លាំង​កាន់​តែ​ខ្លាំង​ទៅ​ៗ​។

នៅ​ក្នុង​ស្ថាន​ភាព​នេះ បុគ្គ​លិក​បម្រើ​ការ​នៅ​លើ​យន្ត​ហោះ​ (បាហុ​និកា​) ក៏​ចាប់​ផ្ដើម​ផ្ដល់​ការ​ជួយ​សង្គ្រោះ​បឋម​ទៅ​តាម​គោល​ការណ៍​ថែ​រក្សា​សុវត្ថិ​ភាព​របស់​វិស័យ​អាកាស​ចរណ៍​។ ប៉ុន្តែ​នៅ​ពេល​ពិនិត្យ​ឃើញ​ថា​អ្នក​ដំណើរ​រូប​​នោះ​មិន​បាន​ប្រសើរ​ឡើង​វិញ​ទេ អាកាស​យានិក​ក៏​សម្រេច​ចិត្ត​​បង្វែរ​ទិស​ដៅយន្ត​ហោះ​ទៅ​​ចុះ​ចត​នៅ​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​​ទី​ក្រុង​ដា​ណាង​​ដើម្បី​យក​គាត់​ទៅ​ពិនិត្យ​ដោយ​គ្រូ​ពេទ្យ​ជំនាញ​​ជា​ប្រញាប់​​។ គេ​ទុក​ឱ្យ​គាត់​សម្រាក​ព្យាបាល​សិន​ចុះ​​បើ​គាត់​ទៅ​មុខ​លែង​រួច​ហើយ​។

គ្រាន់តែ​ចុះ​ចត​ដល់​ដី​ភ្លាម ក្រុម​ហ៊ុន​វៀតណាម​ អ៊ែ​ឡាញ​បាន​​ចាត់​បុគ្គលិក​ទៅ​ជួយ​យក​អាសា​អ្នក​ដំណើរ​ម្នាក់​នោះ​ និង​ដឹក​គាត់​ទៅ​មន្ទីរ​ពេទ្យ​ដើម្បី​សង្គ្រោះ​បន្ទាន់​។ ឥឡូវ​នេះ​អាការៈ​ជំងឺ​របស់​គាត់​បាន​ធូរ​ស្បើយ​ហើយ​។ បន្ទាប់​ពី​ដឹក​គាត់​ទៅ​ដាណាង​រួច​ យន្ត​ហោះ​​​ក៏​បន្ត​ដំណើរ​​​រហូត​ដល់​គោល​ដៅ​ចុង​ក្រោយ​។ វៀតណាម​អ៊ែ​ឡាញ​​ថា​ខ្លួន​​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ចំពោះ​សុវត្ថិ​ភាព​​​ និង​សុខុមាល​ភាព​របស់​​អ្នក​ដំណើរ​​​ជា​និច្ច​។ ខាង​លើ​នេះ​ជា​ការ​ដក​ស្រង់​ប្រភព​ពី​វៀតណាម​អ៊ិច​ប្រែស (Vietnam Express)៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ