ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ ខ្ញុំ​មិនរ​ត់ទៅ​ណា​ទេ កំពុង​រង់ចាំ​មើល​យុទ្ធសាស្ត្រ​មេបញ្ជាការ​យោធា​ភូមិភាគ​២​របស់​ថៃ ថា​វ៉ៃ​ត្រឹម​៣​ថ្ងៃ

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​ជា​អតីត​នាយក​រដ្ឋមន្ត្រី​ជើង ចាស់​របស់​កម្ពុជា បាន​ឆ្លើយ​តប​ទៅ​ភាគី​ថា សម្តេច​មិនរ​ត់ទៅ​ណា​នោះ​ទេ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​ជា​អតីត​នាយក​រដ្ឋមន្ត្រី​ជើង ចាស់​របស់​កម្ពុជា បាន​ឆ្លើយ​តប​ទៅ​ភាគី​ថា សម្តេច​មិនរ​ត់ទៅ​ណា​នោះ​ទេ សូម​បងប្អូន ជនរួមជាតិ កុំ​ព្រួយបារម្ភ ហើយ​សម្តេច​រង​ចាំ​មើល​យុទ្ធសាស្ត្រ​មេបញ្ជាការ​យោធា​ភូមិភាគ​២ របស់​ថៃ ដែល​ថា វៃ​ត្រឹម​៣​ថ្ងៃ ។

សម្តេច​តេ​ជោ ហ៊ុន សែន​បាន​បញ្ជាក់​លើ​បណ្តាញ​សង្គម​នៅ​រសៀល​ថ្ងៃ​ទី​២៤ ខ​ឬែ​កក្កដា ឆ្នាំ​២០២៥​យ៉ាង​ដូច្នេះ​ថា​៖«​នៅ​មុន​នេះ​បន្តិច កាសែត​ថៃ បាន​ចេញផ្សាយ​ថា ខ្ញុំ​បាន​ចាក​ចេញពី​កម្ពុជា​ទៅ​កាន់​ប្រទេស​ចិន​។ ខ្ញុំ​សូម​បញ្ជាក់​ថា ពេល​នេះ ខ្ញុំ​កំពុង​តែ​រួមចំណែក​បញ្ជា​ទ័ព តាម​ប្រព័ន្ធ​វី​ដេ​អូ និង​ប្រព័ន្ធ​ផ្សេង​ទៀត ជាមួយ​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ អគ្គមេបញ្ជាការ​កងទ័ព និង​បញ្ជាការ​កងកម្លាំង​ប្រដាប់​អា វុ​ធ​គ្រប់​លំដាប់ថ្នាក់ ដើម្បី​វាយ​ចោរ​ថៃ​ឈ្លានពាន​។ ខ្ញុំ​មិនរ​ត់ទៅ​ណា​ទេ សូម​បងប្អូន ជនរួមជាតិ កុំ​ព្រួយបារម្ភ !​។

សម្តេច​តេ​ជោ​បាន​គូសបញ្ជាក់​បន្ថែម​ថា​៖«​ខ្ញុំ​អង្គុយ​នៅ​ទី​នេះ ចាប់តាំងពី​ពេល ដែល​មេបញ្ជាការ​ភូមិភាគ​ទី​២​របស់​ថៃ ថា​នឹង​បិទ​ច្រកចូល​ប្រា សាទ​តា​មាន់​ធំ​។ មេបញ្ជាការ​យោធភូមិ​ភាគ​២​របស់​ថៃ នេះ​ហើយ​ជា​អ្នក​បង្ក​សង្គ្រាម​នេះ​ឡើង តាម​រយៈ​ការ បញ្ជា​ឲ្យ​បិទ​ប្រាសាទតាមាន់ធំ​កាលពី​ម្សិលមិញ និង​បើក​ការ​បាញ់ប្រហារ​មក​លើ​កងទ័ព​កម្ពុ​ជានា​ព្រឹក​មិ​ញ​នេះ​។

សម្តេច​តេ​ជោ​ក៏​បាន​លើក​ឡើង​ថា ៖​លោក​ម្នាក់​នេះ​ហើយ ដែល​ធ្លាប់ បាន​ព្រមាន​ថា នឹង​វាយ​កម្ពុជា ដោយ​ប្រើ​ពេល​ត្រឹម​៣​ថ្ងៃ​។ ខ្ញុំ​ក៏​ចង់​ស្គាល់​យុទ្ធសាស្ត្រ​ត្រឹម​៣​ថ្ងៃ​របស់​គាត់​ដែរ ។
ការ​ចុះ​ផ្សាយ​ដែល​ចរិត​កុហក​នៃ អ្នកនយោបាយ​ថៃ​និង​សារព័ត៌មាន​ថៃ វា​បាន​ក្លាយ ទៅ​ជា​វប្បធម៌​ធម្មតា​របស់ ពួក​គេ​ទៅ​ហើយ សូម​បន្ត​បោកប្រាស់ តទៅ​ទៀត​ចុះ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ