ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាកំពុងម្ចាស់ការលើសមរភូមិវា.យខ្មាំងថៃដ៏សាមាន្យ ដែលបើកការវា.យប្រហារលើទីតាំងឈរជើងរបស់ខ្មែរ

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ កងទ័ព​កម្ពុជា​បាន​កំពុង​ម្ចាស់​ការ​លើ​សមរភូមិ​វាយ​ខ្មាំង​ថៃ​ដ៏​សាមាន្យ ដែល​បើក​ការ​វាយប្រហារ​លើ​ទីតាំង​ឈរជើង​របស់​ខ្មែរ នៅ​ប្រាសាទតាមាន់ធំ ប្រាសាទ​តា​ក្របី ក្នុង​ខេត្តឧត្តរមានជ័យ និង​ពង្រីក​ភូមិសាស្ត្រ​វាយប្រហារ​ដល់​តំបន់​មុំ​បី ខេត្តព្រះវិហារ ។…

រាជធានី​ភ្នំពេញ ៖ កងទ័ព​កម្ពុជា​បាន​កំពុង​ម្ចាស់​ការ​លើ​សមរភូមិ​វាយ​ខ្មាំង​ថៃ​ដ៏​សាមាន្យ ដែល​បើក​ការ​វាយប្រហារ​លើ​ទីតាំង​ឈរជើង​របស់​ខ្មែរ នៅ​ប្រាសាទតាមាន់ធំ ប្រាសាទ​តា​ក្របី ក្នុង​ខេត្តឧត្តរមានជ័យ និង​ពង្រីក​ភូមិសាស្ត្រ​វាយប្រហារ​ដល់​តំបន់​មុំ​បី ខេត្តព្រះវិហារ ។ នេះ​បើ​តាម​បញ្ជាក់​របស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។

ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ។ ឯកឧត្តម ស សុខា បាន​សរសេរ​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២៥​ថា​៖ « ក្រោម​បទបញ្ជា​ដឹកនាំ​ដ៏​ម៉ឺងម៉ាត់​របស់​សម្ដេច​ធិ​បតី នាយ​ឧត្តមសេនីយ៍ ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កម្លាំង​កង​យោធពលខេមរភូមិន្ទ និង​នគរបាល​ការពារ​ព្រំដែន​ដ៏​អង់អាច​ក្លាហាន​របស់​យើង បាន​និង​កំពុង​ម្ចាស់​ការ​លើ​សមរភូមិ​វាយ​ខ្មាំង​ថៃ​ដ៏​សាមាន្យ ដែល​បើក​ការ​វា​.​យ​ប្រហារ​លើ​ទីតាំង​ឈរជើង​របស់​ខ្មែរ នៅ​ប្រាសាទតាមាន់ធំ ប្រាសាទ​តា​ក្របី ក្នុង​ខេត្តឧត្តរមានជ័យ និង​ពង្រីក​ភូមិសាស្ត្រ​វាយប្រហារ​ដល់​តំបន់​មុំ​បី ខេត្តព្រះវិហារ​» ។

ឯកឧត្តម​ថា ក្រោម​ម្លប់ព្រះបារមី នៃ​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត និង​មគ្គុទេសក៍​ដឹកនាំ​តម្រង់​ទិស​ប្រកបដោយ​បទ​ពិសោធ​ជ្រៅជ្រះ និង​បញ្ញាញាណ​ប្រតិភាណ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ពួក​យើង​ពិតជា​មាន​ទំនុកចិត្ត និង​ជឿជាក់​ខ្ពស់​ណាស់​លើ​ការ​ដឹកនាំ​ដ៏​ស្វាហាប់​វាងវៃ​របស់​សម្ដេច​ធិ​បតី និង​ភាព​មោះមុត​នៃ​កងកម្លាំងប្រដាប់អាវុធ ដែល​បាន​និង​កំពុង​ឈរជើង​ការពារ​បូរណភាព​ទឹកដី ។

ឯកឧត្តម​បាន​បញ្ជាក់​បន្ថែម​ថា ៖ យើងខ្ញុំ​សមរភូមិ​ក្រោយ​នៅ​ក្បែរ​បង​ៗ​សមរភូមិ​មុខជា​និច្ច​គាំទ្រ​លើកទឹកចិត្ត និង​បួងសួង​អស់​បារមី​គ្រប់​ទិស​ទី​ឃុំគ្រង​អភិបាល​ប្រកបដោយ​សុវត្ថិភាព យកឈ្នះ​លើ​មារ​សត្រូវ​កុំបី​ខាង​ឡើយ ។

ទន្ទឹម​នេះ សូម​ជនរួមជាតិ​នៅ​សមរភូមិ​ក្រោយ រក្សា​ភាព​ស្ងាត់ស្ងៀម មាន​លំនឹង​ក្នុង​ចិត្ត និង​សូម​បន្តការងារ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃជា​ប្រក​តី តាម​អនុសាសន៍​សម្ដេច​ធិ​បតី នាយក​រដ្ឋមន្ត្រី​នៃ​យើង ។

ជាមួយ​គ្នា​នោះ​ដែរ ឯកឧត្តម​ក៏ សូម​ជនរួមជាតិ បន្ត​រួបរួម​គ្នា​ជ្រោង​ឱ្យ​ខ្ពស់ត្រដែត​នូវ «​ស្មារតី​ជាតិ​! បេះដូង​ដើរ​ក្នុង​ចង្វាក់​ខ្មែរ​តែ​មួយ​!» គាំទ្រ និង​លើកទឹកចិត្ត​ឱ្យ​បាន​សកម្ម​ខ្លាំងក្លា​តាម​គ្រប់​រូបភាព​ដល់​កងកម្លាំង​ជាតិ​យើង​នៅ​សមរភូមិ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ