ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​វីរកងទ័ពខ្មែរ បន្តល្បាត និងពង្រឹងការការពារតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម

1 ថ្ងៃ មុន

​ខេត្តកណ្តាល៖ កងការពារព្រំដែនលេខ ៦០១ បានបន្តប្រតិបត្តិការល្បាតការពារព្រំដែនយ៉ាងសកម្ម ​នៅតាម ​ខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម​ ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តកណ្តាល​។ យោងតាមកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ បានឱ្យដឹងថា កម្លាំងកងការពារព្រំដែនបាន…

​ខេត្តកណ្តាល៖ កងការពារព្រំដែនលេខ ៦០១ បានបន្តប្រតិបត្តិការល្បាតការពារព្រំដែនយ៉ាងសកម្ម ​នៅតាម ​ខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម​ ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តកណ្តាល​។

យោងតាមកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ បានឱ្យដឹងថា កម្លាំងកងការពារព្រំដែនបាន ដើរល្បាតត្រួតពិនិត្យភូមិសាស្ត្រតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម។ គោលបំណងគឺដើម្បីតាមដាន និងក្តាប់ជាប់នូវរាល់សភាពការណ៍ប្រែប្រួលតាមព្រំដែន ព្រមទាំងទប់ស្កាត់រាល់បទល្មើសផ្សេងៗដែលអាចកើតមានឡើង។ គិតត្រឹមពេលនេះ សភាពការណ៍នៅលើខ្សែបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់អង្គភាព មិនមានអ្វីប្រែប្រួលគួរឱ្យកត់សម្គាល់នោះទេ។

ប្រតិបត្តិការនេះត្រូវបានដឹកនាំដោយលោកវរសេនីយ៍ត្រី វេង ហ៊ាចចាន់រ៉ា មេបញ្ជាការកងអនុសេនាធំល្បាតទី១ ក្រោមបទបញ្ជាពីលោកវរសេនីយ៍ឯក លន់ លុច មេបញ្ជាការកងការពារព្រំដែនលេខ ៦០១។ សកម្មភាពល្បាតនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥។

ការបន្តចាត់តាំងកម្លាំងល្បាតនេះ គឺដើម្បី ធានាសន្តិសុខ និងស្ថិរភាពតាមបណ្តោយព្រំដែន។ វាក៏ជាផ្នែកមួយនៃការអនុវត្តយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងការ កសាងព្រំដែនឱ្យក្លាយជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការល្អ និងការអភិវឌ្ឍ។

ក្រៅពីការចាត់តាំងកម្លាំងឱ្យដើរល្បាត លោកវរសេនីយ៍ឯក លន់ លុច ក៏បាន ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងអប់រំពង្រឹងតួនាទីភារកិច្ចកងយោធពលខេមរភូមិន្ទជូនដល់យោធិនទាំងអស់។ លោកបានជំរុញឱ្យគ្រប់កងល្បាត បង្កើនការដើរល្បាតឱ្យបានជាប់ជាប្រចាំ និងបានដាក់ចេញនូវបទបញ្ជាដល់មេបញ្ជាការគ្រប់កងឯកភាពឱ្យ អនុវត្តតាមបទបញ្ជារបស់ថ្នាក់លើយ៉ាងម៉ឺងម៉ាត់៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ