បើមិនហ៊ានបង្ក្រា.បទេ ទុកឱ្យងា.ប់ចិត្តឯងទៅ ចាំទៅមើលខ្មោ.ច
- តាកែវ
ខេត្តតាកែវ ៖ ជុំវិញរឿងនៅអគារស្កឹមស្កៃ លេចធ្លោ ផុតចុងព្រឹក្សា មហាជនដាក់ការសង្ស័យថា ជា អគារសម្រាប់ សម្បុកជនជាតិចិន ប្រព្រឹត្តបទល្មើស…
ខេត្តតាកែវ ៖ ជុំវិញរឿងនៅអគារស្កឹមស្កៃ លេចធ្លោ ផុតចុងព្រឹក្សា មហាជនដាក់ការសង្ស័យថា ជា អគារសម្រាប់ សម្បុកជនជាតិចិន ប្រព្រឹត្តបទល្មើស…
ខេត្តតាកែវ ៖ ជុំវិញរឿងនៅអគារស្កឹមស្កៃ លេចធ្លោ ផុតចុងព្រឹក្សា មហាជនដាក់ការសង្ស័យថា ជា អគារសម្រាប់ សម្បុកជនជាតិចិន ប្រព្រឹត្តបទល្មើស ខណៈក្រុមអាជ្ញាធរស្រុកបាទីអះអាងថា ជារោងចក្រផលិតស្បែកជើងយ៉ាងឥតអៀនខ្មាស់នោះ ពេលនេះស្ងាត់ជ្រងុំ សូម្បីតែសន្តិសុខម្នាក់ក៏គ្មានដែរ។ ដោយឡែកងាកទៅមេីលជុំវិញអគារដែលកន្លងមកឃេីញមានដាក់ហាលសំលៀកបំពាក់ ក៏មិនឃេីញហាលទៀតដែរ។
យោងតាមប្រជាពលរដ្ឋលក់ដូរនៅទល់មុខអាគារខាងលើ ធ្លាប់បានឲ្យដឹងថា ពួកគាត់លក់ដូរនៅទីនេះ មិនឃើញមានកម្មករចេញចូល ដូចរោងចក្រផលិតស្បែកជើងផ្សេងៗទៀតនោះទេ គឺឃើញមាន តែកម្មករផ្នែកអនាម័យ និងផ្នែកជួសជុលបន្តិចបន្តួចតែប៉ុណ្ណោះចេញចូល ។
ប្រភពដដែលបានបន្តទៀតថា បើអគារខាងលើពិតជារោងចក្រផលិតស្បែកជើងមែននោះ គឺត្រូវប្រើកម្លាំងកម្មករក្បែរ ពាន់នាក់ ពិតជាមានអ្នកចេញចូលគគ្រឹកគគ្រែង មានភាពអធិកអធ័ម មិនខាន តែនេះគេសង្កេតឃើញតែក្រុមជនជាតិចិនចេញចូល ដោយមានការប្រុងប្រយ័ត្នខ្ពស់បំផុត ដោយចតរថយន្តនៅខាងក្រៅ ហើយដើរទាំងក្រុមៗចូលទៅខាងក្នុង ដែលគេសង្ស័យជាទីតាំងបទល្មើសអនឡាញដ៏បំផុតមួយ។
គួររំលឹកថា អគារដ៏ធំស្កឹមស្កៃអមដោយរបងថ្មកំពស់៥ម៉ែត្រ ហ៊ុមពទ្ធ័ជិតឈឹង និងមានកងសន្តិសុខយាមកាមយ៉ាងតឹងរឹង ស្ថិតនៅឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ ត្រូវបានមហាជនដាក់ការសង្ស័យថា ជាអគារភ្នាល់ល្បែងតាមប្រព័ន្ធអនឡាញ ។
យោងតាមប្រភពពីប្រជាពលរដ្ឋនៅក្បែរទីតាំងខាងលើបានអោយដឹងថា រាល់ថ្ងៃបើគេសង្កេតមើលអគារខាងលើ គឺដូចជា កាស៊ីណូសុទ្ធសាធ ព្រោះកងសន្តិសុខ ការពារយ៉ាងតឹងរឹង ហើយការចេញចូលគឺមានការត្រួតពិនិត្យតឹងរឹង ជាពិសេសចេញចូលបានតែជនបរទេស ដែលសុទ្ធតែចិនទាំងក្រុមៗ នោះទេ ។
ប្រភពដដែលបន្តទៀតថា ចាប់ពីម៉ោង១០ព្រឹក គឺមានតាក់ស៊ីដឹកតែភ្ញៀវបរទេសនោះទេ មកដាក់មុខអគារខាងលើ ហើយជនបរទេសចូលទៅក្នុងអគារបាត់ ចំណែកតាក់ស៊ីនៅឈប់ចតតម្រៀបគ្នាមុខអគាររង់ចាំដឹកជនបរទេស ទាំងនោះចេញទៅវិញភាគច្រើនជនជាតិចិន ។
យោងតាមប្រភពច្បាស់ការពីមន្ត្រីសាលាស្រុកបាទី សុំមិនបញ្ចេញឈ្មោះបានអោយដឹងថា អគារខាងលើ គឺជាអគារភ្នាល់ល្បែងអនឡាញគ្រប់ប្រភេទមានចម្រុះជាតិសាសន៍ ហើយបុគ្គលិកបម្រើការនៅក្នុងអគារមិនបានអនុញ្ញាតអោយចេញក្រៅផ្ដេសផ្ដាស់នោះទេ ។ ចំណែកលោក ភួន ឈឹម អភិបាលស្រុកបាទី ធ្លាប់អោយកោះសន្តិភាពដឹងតាមទូរស័ព្ទថា អគារខាងលើ គឺដូចជារីសត តែធាតុពិត គឺជាអគាររោងចក្រនោះទេ មិនមែនអគារភ្នាល់ល្បែងអនឡាញ ដូចមហាជននិយាយឡើយ តែពេលកោះសន្តិភាព សួរលោកអភិបាលថា តើរោងចក្រខាងលើឈ្មោះអ្វី ផលិតអ្វី លោកមិនបានប្រាប់ ទេ ដោយលោកលើកឡើងថា លោកជាប់រវល់ប្រជុំ ។
តាមពិតទៅ អគារដូចសកលវិទ្យាល័យ នេះ សង្ស័យជាសំបុកល្បែងអនឡាញរបស់ជនជាតិចិន ដែលមានមន្ត្រីជាន់ខ្ពស់នៅភ្នំពេញ ទៅអើតម្តងម្កាល ជាមន្ត្រីស័ក្តិធ្ងន់ស្មា ។ ចំណែកមន្ត្រីត្រឹមថ្នាក់ស្រុកថ្នាក់ឃុំ អត់ហ៊ាននិយាយជាមួយអ្នកកាសែតទេ ត្រូវថ្នាំសណ្តំខៀវភ្នែកអស់ហើយ ។
មហាជនសង្ស័យថា មហាសម្បុកអនឡាញធំណាស់នៅទីនេះ ។ យូរៗឃើញមេខ្លោងនៅភ្នំពេញទៅអើត ម្តងៗ តើអ្នកណាមិនខ្លាច? សំខាន់បំផុតអ្នកបម្រើអនាម័យពេលចេញមកក្រៅម្តងៗ បើគេសួរតើ ទីនេះគេធ្វើអី? គាត់អត់ឆ្លើយទេ ធ្វើមិនដឹង។
នៅទូទាំងប្រទេស ចាប់ផ្តើមបង្ក្រាបយ៉ាងក្តៅគគុក អត់តែនៅស្រុកបាទី ខេត្តតាកែវមួយប៉ុណ្ណោះ ដេកលក់សូន្យសុង ។ ល្មមក្រោកពីដេកហើយ ឬមួយទុកឱ្យគេរត់ចេញអស់ទើបបង្ក្រាបខ្យល់?
ចាំមើលទៀត ស្នាដៃលោកខេត្តតាកេវ ។
ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕
ចែករំលែកព័តមាននេះ