ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សមត្ថកិច្ចកម្ពុជា បណ្តេញ​ជនជាតិ​វៀតណាម៤៥​នាក់ ទៅស្រុកកំណើតវិញ ​ករណី​លួច​ឆ្លង​ដែន​ខុសច្បាប់

2 នាទី មុន

ខេត្តស្វាយរៀង ​៖ ​កាលពី​ថ្ងៃ​ទី​១៦ ​ខែកក្កដា ឆ្នាំ​២០២៥ ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក​អន្តោប្រវេសន៍ បាន​ណែនាំ​ឱ្យ​នាយកដ្ឋាន​ស៊ើបអង្កេត…

ខេត្តស្វាយរៀង ​៖ ​កាលពី​ថ្ងៃ​ទី​១៦ ​ខែកក្កដា ឆ្នាំ​២០២៥ ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក​អន្តោប្រវេសន៍ បាន​ណែនាំ​ឱ្យ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី ធ្វើការ​បណ្តេញ​ជនជាតិ​វៀតណាម​សរុប​ចំនួន ៤៥​នាក់ (​ស្រី​១០​នាក់​) ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា តាម​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បា​វិត ក្រុង​បា​វិត ​ខេត្តស្វាយរៀង ពាក់ព័ន្ធ​ករណី​លួច​ឆ្លង​ដែន​ខុសច្បាប់ អត់​ប្រថាប់ត្រា លួច​ស្នាក់​នៅ​ធ្វើ​ការងារ​ខុសច្បាប់ គ្មាន​លិខិតឆ្លងដែន​ ។

ក្នុង​នោះ​ដែរ នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី បាន​ទទួល​ពី​នាយកដ្ឋាន​ច្រក​ទ្វារ​ទី​១ នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង និង​រាជធានី​ភ្នំពេញ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ