ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនប្រុស​ធ្លាប់​បន្សាប​គ្រឿងញៀ.ន​៧​ខែ​តែ​មិន​កែខ្លួន ខឹង​សុំ​លុយ​១​ម៉ឺន​រៀល​មិន​បាន យក​ដំបង​វាយ​ឪពុក​បែកក្បាល

3 នាទី មុន

ខេត្តកណ្តាល ៖ កូន​អើយ​កូន ខំ​ចិញ្ចឹម​តាំងពី​បាតជើង​ក្រហម ធ្លាប់​យក​ទៅ​ដាក់​មណ្ឌល​កែប្រែ​បន្សាប​គ្រឿងញៀន​នៅ​ឯ​ភ្នំពេញ អស់​រយៈពេល​០៧​ខែ ចេញ​មក​វិញ ការងារ​ក៏​ជួយ​ធ្វើ គិតតែ​ដើរ​លេង ឡូឡា​បំផ្លាញ​របស់របរ…

ខេត្តកណ្តាល ៖ កូន​អើយ​កូន ខំ​ចិញ្ចឹម​តាំងពី​បាតជើង​ក្រហម ធ្លាប់​យក​ទៅ​ដាក់​មណ្ឌល​កែប្រែ​បន្សាប​គ្រឿងញៀន​នៅ​ឯ​ភ្នំពេញ អស់​រយៈពេល​០៧​ខែ ចេញ​មក​វិញ ការងារ​ក៏​ជួយ​ធ្វើ គិតតែ​ដើរ​លេង ឡូឡា​បំផ្លាញ​របស់របរ សុំ​លុយ​ម៉ែឪ មិន​បាន វាយ​ធ្វើបាប​ម្តាយ លើក​នេះ​វាយ​ឪពុក​រហូត​ហូរ​ឈាម ដោយ​ការ​អស់​ទ្រាំ ឪពុក​ក៏​ប្តឹង​សមត្ថកិច្ច​ឲ្យ​ឃាត់ខ្លួន ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៦ និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០២៥ ស្ថិត​ក្នុងភូមិ​ព្រែក​តា​ហ៊ីង ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្តាល ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ លឹប ជាវ​លី ភេទ​ប្រុស អាយុ​៦៨​ឆ្នាំ ដែល​មាន​ទីលំនៅ​ភូមិ​ព្រែក​តា​ហ៊ីង ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្តាល (​ត្រូវជា​ឪពុក​បង្កើត​)​។ ចំណែក​ជនសង្ស័យ​មានឈ្មោះ មុត វិ​តា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ដែល​មាន​ទីលំនៅ​ភូមិ​ព្រែក​តា​ហ៊ីង ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្តាល (​ត្រូវជា​កូនបង្កើត​) ដកហូត​បាន អំបោស​ដង​ឬ​ស្សី ចំនួន​០១ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា រយៈកាល​កន្លង​មក​ជនសង្ស័យ​ធ្លាប់​ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​ដាក់​មណ្ឌល​កែប្រែ បន្សាប់​គ្រឿងញៀន នៅ​ឯ​ភ្នំពេញ​អស់​រយៈពេល​០៧​ខែ ។ ក្រោយ​ពី​ចេញពី​មណ្ឌល​វិញ ជនសង្ស័យ មិន​កែខ្លួន មិន​បាន​ជួយ​ធ្វើ​ការងារ​ឪពុក​ម្តាយ​នោះ​ទេ គឺ​គិតតែ​ពី​ដើរ​លេង​រហូត​។ នៅ​ពេល​ជនសង្ស័យ​ទៅ​សុំ​លុយ​ពី​ម្តាយ​ឪពុក​ម្តង​ៗ គឺ​តែងតែ​ស្រែក​ឡូឡា​ជេរ​ប្រមាថ​ហើយ​បាន​ធ្វើ​សកម្មភាព​វាយតប់ ទៅ​លើ​ក្បាល​ម្តាយ​របស់​ខ្លួន​ជា​ញឹកញាប់​ទៀត​ផង តែ​ម្តាយ​របស់​ជនសង្ស័យ​គាត់​មិន​បាន​ទៅ​រាយការណ៍ និង​ប្តឹង​សមត្ថកិច្ច​នោះ​ទេ ។

លុះ​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ ២០២៥ វេលា​ម៉ោង​០៦​និង​២០​នាទី​ព្រឹក ជន​រង​គ្រោះ ដែល​ជា​ឪពុក​បង្កើត​កំពុង​តែ​រៀបចំ​ខ្លួន​ទៅ​ដីចំការ​ស្រាប់តែ​ជនសង្ស័យ​ជា​កូន បាន​ដើរ​ចូល​មក​សុំ​លុយ​ពី​ជន​រង​គ្រោះ ចំនួន​១០,០០០៛(​មួយ​ម៉ឺន​រៀល​) តែ​ជន​រង​គ្រោះ​គាត់​មិន​មាន​លុយ​ឲ្យ​គ្រប់​នោះ​ទេ​គឺ​មាន​លុយ​តែ​ចំនួន ៦៥០០៛(​ប្រាំមួយ​ពាន់​ប្រាំ​រយ​រៀល​)​តែ​ប៉ុណ្ណោះ នៅ​ពេល​នោះ​ជនសង្ស័យ​នៅ​តែ​មិន​ព្រមយក ហើយ​បាន​ទារ​លុយ​បន្ថែម​ទៀត​ពី​ជន​រង​គ្រោះ ដើម្បី​ឲ្យ​គ្រប់​ចំនួន​១០,០០០​រៀល តែ​ជន​រង​គ្រោះ​គាត់​បាន​ឆ្លើយ​ប្រាប់​ទៅ​ជនសង្ស័យ​វិញ​ថា គាត់​គ្មាន​លុយ​បន្ថែម​ទៀត​នោះ​ទេ ស្រាប់តែ​ជនសង្ស័យ​ជា​កូន បាន​ខឹង​ហើយ​បាន​ស្រែក​ឡូឡា និង​ជេរ​ប្រមាថ​ព្រមទាំង​បាន​យក​ដំបង​ឫស្សី ហើយ​និង​អំបោស​យក​មក​វាយ​ទៅ​លើ​ជន​រង​គ្រោះជា​ឪពុក ជា​ច្រើន​ដំបង ត្រូវ​ចំ​លើ​ផ្ទៃមុខ​ចំនួន​០២​កន្លែង បណ្តាល​អោយ​បែកចេញ​ឈាម និង​ត្រូវ​ចំ​ក្បាល​បណ្តាល​ពក​ចេញ​ឈាម​និង​លើ​ដងខ្លួន នៅ​ពេល​នោះ​ជន​រង​គ្រោះ​គាត់​បាន​ស្រែកហៅ​ឲ្យ​អ្នក​ជិតខាង​មក​ជួយ​ខ្លួន​ផង ទើប​មាន​អ្នក​ជិតខាង​ដើរ​ចូល​មក​ជួយ​និង​ចាប់​ឃាត់​ជនសង្ស័យ​ជា​កូន​បំបែកចេញ​។

ក្រោយមក​បាន​បន្តិច​ជន​រង​គ្រោះ​ក៏​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ​នគរបាល​ប៉ុស្តិ៍​ព្រែក​ថ្មី ដើម្បី​អោយ​សមត្ថកិច្ច​ជួយ​នាំ​ខ្លួន​ជនសង្ស័យ​ខាងលើ​នេះ យក​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់ ដោយនៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា​ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​វាយ​ទៅ​លើ​ជន​រង​គ្រោះ​ដែល​ជា​ឪពុក​បង្កើត​ពិតប្រាកដ​មែន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ