ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចែក​គ្នា​ដឹង​! ក្រៅពី​ឆ្ងាញ់​ ផ្លែ​ទុរេន​ជួយ​ឱ្យ​គេង​លក់​ស្រួល​ទល់​ភ្លឺ​!

3 ម៉ោង មុន

ក្រៅពី​ភាព​ល្បីល្បាញ​ខាង​រសជាតិ ទុរេន​ក៏​មាន​ផ្ទុក​នូវ​សារធាតុចិញ្ចឹម​ជា​ច្រើន​ដែល​មាន​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ផង​ដែរ​។ ទុរេន​មាន​ផ្ទុក​សារធាតុ Tryptophan ដែល​ជា​អាស៊ីត​អា​មី​ណូ​ដែល​រាង​កាយ​បំប្លែង​ទៅ​ជា Serotonin (​អ័រម៉ូន​ដែល​ធ្វើ​ឱ្យ​អារម្មណ៍ល្អ​) និង Melatonin (​អ័រម៉ូន​ដែល​ជួយ​ឱ្យ​គេង​លក់​ស្រួល​)​។…

ក្រៅពី​ភាព​ល្បីល្បាញ​ខាង​រសជាតិ ទុរេន​ក៏​មាន​ផ្ទុក​នូវ​សារធាតុចិញ្ចឹម​ជា​ច្រើន​ដែល​មាន​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ផង​ដែរ​។

ទុរេន​មាន​ផ្ទុក​សារធាតុ Tryptophan ដែល​ជា​អាស៊ីត​អា​មី​ណូ​ដែល​រាង​កាយ​បំប្លែង​ទៅ​ជា Serotonin (​អ័រម៉ូន​ដែល​ធ្វើ​ឱ្យ​អារម្មណ៍ល្អ​) និង Melatonin (​អ័រម៉ូន​ដែល​ជួយ​ឱ្យ​គេង​លក់​ស្រួល​)​។ ដូច្នេះ ការ​ទទួលទាន​ទុរេន​ក្នុង​បរិមាណ​សម​ល្មម​អាច​ជួយ​សម្រួល​ដល់​ការ​គេង​។

ដោយឡែក ទុរេន​សម្បូរ​ទៅ​ដោយ​វីតាមីន B មួយ​ចំនួន​ដូច​ជា Thiamine (B1), Riboflavin (B2), Niacin (B3) និង Folate (B9) ដែល​មាន​សារៈសំខាន់​សម្រាប់​ដំណើរការ​មេតា​ប៉ូ​លី​ស ថាមពល និង​សុខភាព​ប្រព័ន្ធ​ប្រសាទ​។

ចំណុច​សម្គាល់​៖ ទោះបីជា​ទុរេន​មាន​អត្ថប្រយោជន៍​ច្រើន​ក៏​ដោយ ក៏​វា​មាន​កាឡូរី និង​ជាតិ​ស្ករ​ខ្ពស់​ដែរ​។ ដូច្នេះ ការ​ទទួលទាន​ក្នុង​បរិមាណ​ច្រើន​ពេក​អាច​បណ្ដាល​ឲ្យ​ឡើង​ទម្ងន់​។ អ្នក​ដែល​មាន​ជំងឺ​ទឹកនោមផ្អែម ឬ​អ្នក​ដែល​កំពុង​គ្រប់គ្រង​ទម្ងន់ គួរ​ទទួលទាន​ក្នុង​កម្រិត​មធ្យម​។ ម្យ៉ាងវិញទៀត ទុរេន​ក៏​អាច​បណ្ដាល​ឲ្យ​មាន​អារម្មណ៍​ក្ដៅ​ក្នុង​ខ្លួន​ចំពោះ​អ្នកខ្លះ​ផង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ