ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បងប្អូន ! មក​ដឹង​ពី​របៀប​ការពារ​នៅ​ពេល​មាន​បាតុភូត​រន្ទះ ខណៈ​រដូវភ្លៀង​ធ្លាក់

1 ថ្ងៃ មុន

មន្ទីរពេទ្យ​បង្អែក​ស្អាង បាន​ប្រកាស​នា​ថ្ងៃ​ទី​១៥ ខែកក្កដា​នេះ​ថា របៀប​ការពារ​នៅ​ពេល​មាន​បាតុភូត​រន្ទះ​(Lightning strike)! ។ មន្ទីរពេទ្យ​បង្អែក​ស្អាង បាន​បន្ត​ថា ធាតុអាកាស​មានការ​ប្រែប្រួល គ្រោះ​ធម្មជាតិ​កើត​មាន​ជាយថាហេតុ…

មន្ទីរពេទ្យ​បង្អែក​ស្អាង បាន​ប្រកាស​នា​ថ្ងៃ​ទី​១៥ ខែកក្កដា​នេះ​ថា របៀប​ការពារ​នៅ​ពេល​មាន​បាតុភូត​រន្ទះ​(Lightning strike)! ។

មន្ទីរពេទ្យ​បង្អែក​ស្អាង បាន​បន្ត​ថា ធាតុអាកាស​មានការ​ប្រែប្រួល គ្រោះ​ធម្មជាតិ​កើត​មាន​ជាយថាហេតុ ។ ក្នុង​រដូវភ្លៀង​ធ្លាក់​តែង​កើត​មាន​ខ្យល់​កន្ត្រាក់ ផ្គរ រន្ទះ ជា​ញឹកញាប់ ។

មូលហេតុ ដែល​បណ្តាល​អោយ​ស្លាប់​ពេល​ត្រូវ​រន្ទះបាញ់ គឺ​បណ្តាល​មក​ពី​ការ​គាំងបេះដូង ។ នៅ​ពេល​រន្ទះបាញ់​ចំ​មនុស្ស ចរន្ត​ទាំងអស់​បាន​ឆ្លង​ទៅ​ដី ជា​មូលហេតុ​អោយ​សាច់ដុំ​បេះដូង​បញ្ឈប់​ចលនា ។

ជាមួយ​គ្នា​នោះ ជន​រង​គ្រោះ​ក៏​ពុំ​អាច​ដកដង្ហើម​កើត ដោយ​សាច់ដុំ​ទ្រូង​លែង​មាន​ចលនា (Muscle spasm) ។ គ្មាន​ចលនា​ដង្ហើម គ្មាន​ខ្យល់​ចូល​សួត គ្មាន​អុក​ស៊ី​សែន​ក្នុង​ឈាម សរីរាង្គ​ក្នុង​ខ្លួន​លែង​ដំណើរការ​ជា​ពិសេស​បេះដូង ។ រន្ទះបាញ់​ក៏​អាច​បណ្តាល​អោយ​ហើម ឬ​ដាច់​សរសៃរ​ឈាម​ចូរ​ក្បាល​ដែរ ។

អ្នក​សង្គ្រោះ​ត្រូវ​ពិនិត្យ​ថា កន្លែង​គ្រោះថ្នាក់​មាន​សុវត្ថិភាព​វិញ​ហើយ ។​បើ​ស្ថានភាព​ជន​រង​គ្រោះ​ពុំ​មាន​ចលនា​ដង្ហើម គ្មាន​ជីពចរ គ្មាន​របួស​លើ​ឆ្អឹង​កង ការ​ធ្វើ​ចលនា​បេះដូង ដង្ហើម​ត្រូវ​ចាប់ផ្តើម​ភ្លាម​ៗ រហូត​មាន​ក្រុម​សង្គ្រោះ​មក​ជួយ ។

ក្នុង​ករណី​ដែល​រន្ទះបាញ់​ចំ​មនុស្ស​មួយ​ក្រុម ការ​សង្គ្រោះ​បឋម​ត្រូវធ្វើ​លើ​អ្នក​គាំងបេះដូង និង​ដង្ហើម​មុនគេ​។

វិធី​ការពារ​៖

– ពេល​កំពុង​បើកបរ​រថយន្ត ត្រូវ​ស្ថិត​ក្នុង​រថយន្ត និង​មិន​ត្រូវ​ប៉ះ​វត្ថុ​ចម្លង

– បើ​នៅ​ទីវាល​គ្មាន​ដើមឈើ​ត្រូវ​អង្គុយ​ចុះ ឃ្លាត​ពី​គ្នា​ចម្ងាយ ៣០​ម៉ែត្រ​(១០០ Feet)

– មិន​ត្រូវ​ជ្រក​ក្រោម​ដើមឈើ

– ត្រូវ​ស្ថិត​នៅ​ក្នុងផ្ទះ និង​ត្រូវ​បិទ ទូរស័ព្ទ ទូរទស្សន៍ វិទ្យុ …

ត្រូវ​ចាំ​ថា​៖ «​រន្ទះបាញ់​សំដៅ​ទៅ​រក​វត្ថុ​ដែល​នៅ​ខ្ពស់​ជាងគេ ។ ការ​សង្គ្រោះ​ទាន់​ពេល អាច​ជួយ​ជីវិត​ជន​រង​គ្រោះ​បាន​។​»

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ