ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំឡេង​ស្អក បណ្តាល​មក​ពី​មូលហេតុ​អ្វី?

1 ថ្ងៃ មុន

មន្ទីរពេទ្យ​បង្អែក​ស្អាង បាន​ប្រកាស​កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ​ថា សំឡេង​ស្អក គឺជា​ការ​ផ្លាស់​ប្ដូរ​សំឡេង​ខុស​ប្រក្រតី ដែល​បណ្ដាល​មក​ពី​លក្ខខណ្ឌ​ផ្សេង​ៗ ។ សំលេង​ត្រូវ​បាន​ផ្លាស់​ប្ដូរ​ទៅ​ជា​គ្រល លឺ​ខ្សាវ​ៗ រឺ ត្បៀត…

មន្ទីរពេទ្យ​បង្អែក​ស្អាង បាន​ប្រកាស​កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ​ថា សំឡេង​ស្អក គឺជា​ការ​ផ្លាស់​ប្ដូរ​សំឡេង​ខុស​ប្រក្រតី ដែល​បណ្ដាល​មក​ពី​លក្ខខណ្ឌ​ផ្សេង​ៗ ។ សំលេង​ត្រូវ​បាន​ផ្លាស់​ប្ដូរ​ទៅ​ជា​គ្រល លឺ​ខ្សាវ​ៗ រឺ ត្បៀត (in pitch and volume, ranging from a deep, harsh voice to a weak, raspy) ។

សំឡេង​ស្អក អាច​បណ្ដាល​មក​ពី​កត្តា​មួយ​ចំនួន ក្នុង​នោះ​ភាគច្រើន​បណ្ដាល​មក​ពី​ការ​រលាក​បំពង់​សំឡេង​ស្រួច​ស្រាវ (inflammatory of vocal cords) ការ​បង្ក​មក​ពី​ការ​រលាក​ផ្លូវដង្ហើម​ខាងលើ (upper respiratory tract infection) និង​មួយ​ចំនួន​តូច​បណ្ដាល​មក​ពី​ការ​ប្រើប្រាស់​សំឡេង​ច្រើន​។

សំឡេង​ស្អក អាច​បណ្តាល​មក​ពី​មូលហេតុ​ផ្សេង​ៗ​ទៀត ដូច​ជា​៖

– ដុំ​ពក ឬ​គីស នៅ​នឹង​បំពង់​សំឡេង (benign vocal cord nodules, cysts or polyps)

– ការ​ច្រាល​ជាតិ​អាស៊ីត​ក្រពះ (gastroesophageal reflux GERD)

– អាលែកហ្ស៊ី

– ការ​ហឺត​ចូល​នូវ​សារជាតិ​គីមី

– ការ​ជក់បារី

– ជំងឺពកក

– ការ​គ្រោះថ្នាក់​ចំ​បំពង់​សំឡេង

– វិបត្តិ​ប្រព័ន្ធ​ប្រសាទ (Parkinson’s disease and Stroke)

– ដុំ​មហារីក​បំពង់​សំឡេង (cancer of larynx)

បើ​លោក​អ្នកមាន​បញ្ហា​ទាក់ទង​នឹង​សំឡេង សូម​អញ្ជើញ​មក​ទទួល​ការ​ពិនិត្យ ពិគ្រោះ និង​ព្យាបាល​ឲ្យ​បាន​ទាន់​ពេលវេលា ជាមួយ​វេជ្ជបណ្ឌិត​ឯកទេស​ផ្នែក​ត្រចៀក ច្រមុះ បំពង់ក ឱ្យ​បាន​ត្រឹមត្រូវ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ