ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកមណ្ឌលគីរី ក្រចេះ ស្ទឹងត្រែង និងរតនគីរី នឹងទទួលផលព្រោះ លុយយ៉ាងតិច៥៧០លានដុល្លារនឹងចាក់ទៅវិនិយោគ

16 ម៉ោង មុន

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ចំណោម​គម្រោង​សរុប​៣៧៣​គម្រោង ដែល​មាន​ទុន​សរុប​ប្រមាណ​ជា​៥,៨ ពាន់​លាន​ដុល្លារ និង​បង្កើត​ការងារ​ធ្វើ​សរុប​ប្រមាណ​ជា​២៥៥​ពាន់​កន្លែង ខេត្ត​នៅ​ភូមិភាគ​ឦ​សាន្ត​៤ នៅ​កម្ពុជា គឺ​សុទ្ធតែ​បាន​ទាក់ទាញ​គម្រោង​វិនិយោគ ដែល​មាន​តម្លៃលើស​ពី​៥៧០​លាន​ដុល្លារ…

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ចំណោម​គម្រោង​សរុប​៣៧៣​គម្រោង ដែល​មាន​ទុន​សរុប​ប្រមាណ​ជា​៥,៨ ពាន់​លាន​ដុល្លារ និង​បង្កើត​ការងារ​ធ្វើ​សរុប​ប្រមាណ​ជា​២៥៥​ពាន់​កន្លែង ខេត្ត​នៅ​ភូមិភាគ​ឦ​សាន្ត​៤ នៅ​កម្ពុជា គឺ​សុទ្ធតែ​បាន​ទាក់ទាញ​គម្រោង​វិនិយោគ ដែល​មាន​តម្លៃលើស​ពី​៥៧០​លាន​ដុល្លារ ឯណោះ ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា សម្រាប់​ខេត្តស្ទឹងត្រែង គឺ​អាច​ទាក់ទាញ​បាន​១​គម្រោង ខេត្តក្រចេះ​បាន​១​គម្រោង ហើយ​ខេត្ត​មណ្ឌល​គី​រី​បាន ២​គម្រោង និង រតនៈគីរី​បាន​១​គម្រោង ។

គម្រោង​ដែល​ធំ​បំផុត សម្រាប់​តំបន់​ភូមិភាគ​ឦ​សាន្ត​នោះ គឺ​គម្រោង​វិនិយោគ​អភិវឌ្ឍន៍​ស្ថានីយ​ផលិត​អគ្គិសនី ដើរ​ដោយ​ថាមពលខ្យល់​២​គម្រោង ដែល​អាច​ទាញ​ថាមពល​បាន​៣០០​មេ​ហ្គា​វ៉ា​ត់ នៅ​ខេត្ត​មណ្ឌល​គី​រី ។ គម្រោង​នេះ គឺជា​គម្រោង​ថ្មី​បំផុត​ប្រចាំ​កម្ពុជា ដោយសារ​តែ​កម្ពុជា​មិន​មែនមាន​គម្រោង​បែប​នេះ​ពី​មុន​មក​ឡើយ ។ គម្រោង​នេះ មាន​ទុន​សរុប​ប្រមាណ​ជា​៤៣០​លាន​ដុល្លារ ដែល​អាច​បង្កើត​ការងារ​ធ្វើ​បាន​សរុប​ដល់​ទៅ​១៧០​កន្លែង ។

រូបតំណាងដោយ AI

គម្រោង​ធំ​ទី​២ នៅ​ខេត្ត​ភាគ​ឦ​សាន្ត​នោះ គឺ​គម្រោង​ពង្រីក ផលិតកម្ម​កសិដ្ឋាន​ចិញ្ចឹម​គោ​ពូជ និង​គោ​សាច់​ខ្នាត​ធំ​ដែល​មា​នទី​តាំងនៅ​ស្នូល ខេត្តក្រចេះ មាន​ទុន​វិនិយោគ​សរុប​ប្រមាណ​ជា​១២០​លាន​ដុល្លារ អាច​បង្កើត​ការងារ​ធ្វើ​សរុប បាន​៩១៥​កន្លែង ។

ចំណែក​ខេត្តស្ទឹងត្រែង​ទទួល​បាន គម្រោង​បង្កើត​រមណី​ដ្ឋា​ន​ទេសចរណ៍​សេវាកម្ម​ចម្រុះ ដែល​មា​នទី​តាំងនៅ​ខេត្តស្ទឹងត្រែង​មាន​ទុន​២០​លាន​ដុល្លារ ដែល​អាច​បង្កើត​ការងារ​ធ្វើ​បាន​១៤២​កន្លែង​ដែរ ។

ចំណែក​ខេត្ត​រតនគីរី​ក៏​ទទួល​បាន​មួយ​គម្រោង​វិនិយោគ​ផង​ដែរ ប៉ុន្តែ​របាយការណ៍​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា មិន​បញ្ជាក់​ច្បាស់​អំពី​គម្រោង​នេះ​ទេ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ