ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវិត​ប្តី​ប្រពន្ធ ! វិប.ត្តិ​នៃ​ការ​មានកូន

9 ម៉ោង មុន

មន្ទីរពេទ្យ​កាល់​ម៉ែ​ត បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​១២ ខែកក្កដា​នេះ​ថា ការ​លំបាក​មានកូន​ក្លាយជា​វិបត្តិ​មួយ​ដែល​ពិភពលោក​កំពុង​តែ​ព្រួយបារម្ភ ដែល​មាន​អត្រា ១០​ទៅ​១៥% នៃ​គូ​ស្វាមីភរិយា​ទាំងឡាយ​។ ក​) តើ​អ្វី​ទៅ​ជា​វិបត្តិ​នៃ​ការ​មាន​បុត្រ (Infertility)​?…

មន្ទីរពេទ្យ​កាល់​ម៉ែ​ត បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​១២ ខែកក្កដា​នេះ​ថា ការ​លំបាក​មានកូន​ក្លាយជា​វិបត្តិ​មួយ​ដែល​ពិភពលោក​កំពុង​តែ​ព្រួយបារម្ភ ដែល​មាន​អត្រា ១០​ទៅ​១៥% នៃ​គូ​ស្វាមីភរិយា​ទាំងឡាយ​។

ក​) តើ​អ្វី​ទៅ​ជា​វិបត្តិ​នៃ​ការ​មាន​បុត្រ (Infertility)​?

វិបត្តិ​នៃ​ការ​មាន​បុត្រ (Infertility) គឺជា​បរាជ័យ​ក្នុង​ការ​មាន​បុត្រ​ក្នុង​រយៈពេល​មួយ​ឆ្នាំ ទោះបីជា​មានការ​រួម​ភេទ​ទៀងទាត់​ដោយ​ពុំ​មាន​ប្រើ​មធ្យោបាយ​ពន្យា​កំណើត​។

ខ​) តើ​មាន​មូលហេតុ​អ្វីខ្លះ?

មូលហេតុ​អាច​ប្រភព​មក​ពី​ភាគី​ស្ត្រី ឬ​ភាគី​បុរស ឬ​អាច​ទាំង​ពីរ​នាក់​។

១. ភាគី​ស្ត្រី 34% ៖ បញ្ហា​ផលិត​មេជី​វិត​ញី ស្ទះ​ដៃ​ស្បូន ដុះ​សាច់​ក្នុង​ស្បូន គីស​ដៃ​ស្បូន ពិសារ​ស្រា​ឬ​ជក់បារី និង​ជំងឺ​ក្រពេញ​អរ​ម៉ូ​ន

២. ភាគី​បុរស 20% ៖ បញ្ហា​ផលិត​មេជី​វិត​ឈ្មោល បញ្ហា​ស្ទះផ្លូវ​បញ្ចេញ​មេជី​វិត​ឈ្មោល ជំងឺ​ក្រពេញ​អរ​ម៉ូ​ន ពិសារ​ស្រា​ឬ​ជក់បារី

៣. ភាគី​បុរស​និង​ស្ត្រី 38%

៤. មូលហេតុ​ផ្សេង​ៗ​ដែល​ពុំ​អាច​ពន្យល់​បាន 8%

គ​) តើ​មានការ​រោគវិនិច្ឆ័យ​ដូច​ម្តេច?

ការ​ធ្វើ​រោគវិនិច្ឆ័យ​មាន​ដូច​ជា ការ​ធ្វើតេស្ត​ឈាម​មើល​អរ​ម៉ូ​ន​បុរស​ស្ត្រី ការ​ថត​អេកូ​សាស្ត្រ ការ​ថត​ដៃ​ស្បូន និង​ការ​វិភាគ​មេជី​វិត​បុរស

ឃ​) តើ​មានការ​ព្យាបាល​ដែរ​ឬទេ?

ការ​ព្យាបាល​អាស្រ័យ​ទៅ​តាម​មូលហេតុ​មួយ​ៗ​ដែល​រក​ឃើញ ដែល​ក្នុង​នោះ​រួម​មាន

១. ការ​ប្រើ​ថ្នាំ​ភ្ញោ​ច​មេជី​វិត​ញី (ovulation induction)

២. ការ​ចាក់​បញ្ចូល​មេជី​វិត​ឈ្មោល​ទៅ​ក្នុង​ស្បូន​ស្ត្រី (Intra-uterine insemination)

៣. ការ​បង្ក​កំណើត​ដោយ​ជំនួយ​វេជ្ជសាស្ត្រ (In-vitro Fertilization)

ដូច្នេះ​ប្រសិនបើ​បងប្អូន​ប្រជាពលរដ្ឋ​មាន បញ្ហា​លំបាក​មានកូន ដូច​បាន​ជម្រាប​ជូន​ខាងលើ សូម​អញ្ជើញ​មក​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ដើម្បី​ស្វែងរក​រោគវិនិច្ឆ័យ និង​ធ្វើការ​ព្យាបាល ឲ្យ​ទាន់​ពេលវេលា​ដោយ​បច្ចេកទេស​ទំនើប​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ