រាជធានីភ្នំពេញ ៖ ដើម្បីធ្វើឲ្យខឿនការពារជាតិ កាត់តែខ្លាំងរឹងមាំ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ត្រូវតែមានការពិនិត្យគិតគូនៅក្នុងការបង្កើនថវិកាការពារជាតិបន្ថែម ។

ការបង្កើនថវិកានេះ ដើម្បីធ្វើទំនើបកម្មកងទ័ព គឺត្រូវការទំនើបកម្ម៣យ៉ាង ទំនើបកម្ម រចនា សម្ព័ន្ធ, ទំនើបកម្មការកសាងធនធានមនុស្ស និងទំនើបកម្មគ្រឿងបំពាក់ដែលកំណែ ទម្រង់ ដើម្បីអភិវឌ្ឍនេះ ពាក់ព័ន្ធទៅនឹងថវិកាជាតិដែលត្រូវពិនិត្យនៅក្នុងការគិតគូរ នៅក្នុងការបង្កើនថវិកាការពារជាតិ ក្រោយពីកម្ពុជាកន្លងទៅ បានបង្វែរថវិកាការពារជាតិ សម្រាប់ការចំណាយសង្គម អភិវឌ្ឍធនធានមនុស្ស អប់រំ សុខាភិបាល និងវិស័យផ្សេងៗជាអាទិភាព ។
ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនៃមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ និងអបអរសាទរខួបលើកទី៣២ ទិវាកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣-១៤ កក្កដា ២០២៥) នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥នៅខេត្តកំពង់ឆ្នាំង សម្តេចបវរធិបតី បានថ្លែងថា ការប្រឈមរបស់កម្ពុជា រួមទាំងសង្គ្រាមផ្ទៃក្នុងរាប់ទសវត្សន៍កន្លងទៅ ដែលការកសាងកងកម្លាំង ក្រោយនយោបាយឈ្នះឈ្នះ និងការប៉ះទង្គិតគ្នាព្រំដែន ឆ្នាំ២០០៨-២០១១ ក៏ជាកត្តារួមផ្សំនៃការកំណែទម្រង់កងទ័ព ស្របពេលនៃការប្រឈមជាមួយថៃ នៅឆ្នាំ២០២៥នេះ គឺជាមេរៀនមួយសម្រាប់កម្ពុជា និងជាឱកាសមួយសម្រាប់កម្ពុជា នៅក្នុងការពិនិត្យវាយតម្លៃ និងដាក់ទិសដៅសម្រាប់ធ្វើការកែទម្រង់កងទ័ព ។

សម្តេចបវរធិបតី សង្កត់ធ្ងន់ថា កម្ពុជាមិនអាចនៅនឹងថ្កល់នោះទេ ត្រូវតែដើរទៅមុខជាប្រចាំ ដូចនេះផ្អែកទៅលើកិច្ចការងារកំណែទម្រង់កងទ័ព ត្រូវធ្វើជាបន្តទៀត ហើយពន្លឿននៅក្នុងកិច្ចការមួយចំនួន ។
ជាមួយគ្នានោះដែរ សម្តេចបវរធិបតីបានបញ្ជាក់ថា ៖« ការដឹកនាំពង្រឹងទៅលើការកំណែទម្រង់ការពារជាតិនេះ គឺត្រូវការកម្លាំងសរុបដូចនេះការរៀបចំនៅក្នុងការពិនិត្យវាយតម្លៃ ការពង្រឹង និងទំនើបកម្មកងទ័ពទៅថ្ងៃមុខ ដើម្បីបង្កើនប្រសិទ្ធភាព គឺត្រូវការទំនើបកម្ម៣យ៉ាងទំនើបកម្មរចនាសម្ព័ន្ធ ទំនើបកម្មការកសាងធនធានមនុស្ស និងទំនើបកម្មគ្រឿងបំពាក់ សមត្ថភាពបំពាក់»។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់យ៉ាដូច្នេះថា ៖ ពាក់ព័ន្ធទៅនឹងថវិកាជាតិ យើងត្រូវពិនិត្យនៅក្នុងការគិតគូរនៅក្នុងការបង្កើនថវិកាការពារជាតិ នៅក្នុងកម្រិតណាមួយ ក្រោយពីសង្គ្រាម ក្រោយពីនយោបាយឈ្នះឈ្នះ យើងបានបង្វែលថវិកាការពារជាតិ របស់យើងមួយចំនួនធំកាត់បន្ថយចុះទៅជាថវិកាសម្រាប់បង្កើនទៅលើមុខផ្សេងៗ ការចំណាយសង្គម អភិវឌ្ឍធនធានមនុស្ស អប់រំ សុខាភិបាលវិស័យផ្សេងៗជាអទិភាព កងទ័ពរបស់យើងកន្លងទៅអាវុធគ្រាប់យើងកម្ទេចចោលរាប់តោនកម្លាំងជំនាញជាច្រើនត្រូវបានបាត់បង់ ក្រោយមកយើងចាប់ផ្តើមកសាងក្រោយពីសមាហរណកម្ម ក្រោយពីនយោបាយឈ្នះឈ្នះឡើងវិញពី៩៣ រហូត៩៨យើងកម្ទេចច្រើនណាស់ យើងរំសាយច្រើន ឥឡូវយើងចាប់ផ្តើមបន្តទៀតចឹងការគិតគូរពីថវិកាជាតិ នៅក្នុងវិស័យការពារជាតិនៅសំខាន់ ប៉ុន្តែចាយទៅអីឱ្យចំគោលដៅ ។
បន្ថែមលើនេះ សម្តេចបវរធិបតី បញ្ជាក់ថា ការធ្វើរចនាសម្ព័ន្ធ ត្រូវធ្វើទំនើបកម្មឱ្យស្របតាម សំណូមពរភារកិច្ច និងបេសកកម្មការពារជាតិ ការពារបូរណភាពទឹកដី ប្រឆាំងនឹងការប៉ុន ប៉ងឈ្លានពាននានា ខណៈការពារជាតិរបស់កម្ពុជា ការកសាងកងទ័ពរបស់កម្ពុជា មិនមែន សម្រាប់ទៅវៃដណ្តើមដីអ្នកណាទេ ប៉ុន្តែការការពារទឹកដីរបស់កម្ពុជា ៕
ចែករំលែកព័តមាននេះ