ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វា.យគង ទូងស្គរ ទះប៉ោត និងគោះត្រដោក អបអរសាទរការចុះបញ្ជី«បូជនីយដ្ឋានចងចាំនៃកម្ពុជា»ក្នុងបញ្ជីបេតិកភណ្ឌពិភព លោក

1 ថ្ងៃ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ នៅ​វេលា​ម៉ោង​០៧​និង​០០​នាទី​ព្រឹក ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២៥ នៅ​តាម​បណ្ដា​មន្ទីរ ស្ថាប័ន អង្គភាព ទី​វត្ត​អារាម…

បន្ទាយ​មាន​ជ័យ ៖ នៅ​វេលា​ម៉ោង​០៧​និង​០០​នាទី​ព្រឹក ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២៥ នៅ​តាម​បណ្ដា​មន្ទីរ ស្ថាប័ន អង្គភាព ទី​វត្ត​អារាម សាលារៀន​រដ្ឋ ឯកជន​ទូ​ទាំង​ខេត្តបន្ទាយមានជ័យ​បាន​វា​.​យ​គង ទូងស្គរ ទះ​ប៉ោត និង​គោះ​ត្រដោក ដើម្បី​ជា​ការ​អបអរសាទរ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​ការ​ចុះបញ្ជី​«​បូជនីយដ្ឋាន​ចង​ចាំ​នៃ​កម្ពុជា​» ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ។

ឯកឧត្ដម អ៊ុ រាត្រី អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ក៏​បាន​បញ្ជាក់​ថា ក្រោយ​ពី​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​បាន​សម្រេច​ជា​ឯកច្ឆន្ទៈ​ចុះ​«​បូជនីយដ្ឋាន​ចង​ចាំ​នៃ​កម្ពុជា ៖ ពី​ទីតាំង​ឧ​ក្រិ​.​ដ្ឋ​កម្ម​មក​ជា​មណ្ឌល​ផ្សះផ្សា និង​សន្តិភាព​» ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ សិស្សានុសិស្ស បាន​សម្តែង​នូវ​ក្តី​ត្រេកអរ និង​មាន​មោ​ទ​ភាព​ជា​ខ្លាំង​ក្រោយ​ពី​ទទួល​បាន​ដំណឹង​ខាងលើ ។

ឯកឧត្ដម​បន្ត​ថា ជាមួយ​គ្នា​នោះ​ដែរ​អង្គភាព​កងកម្លាំងប្រដាប់អាវុធ រដ្ឋបាល​ក្រុង ស្រុក ឃុំ សង្កាត់ វត្ត​អារាម អាស្រម សាលារៀន វិស័យ​ឯកជន និង​ប្រជាពលរដ្ឋ​ទូ​ទាំង​ខេត្ត​ក៏​បាន​វាយគង ទូងស្គរ ទះ​ប៉ោត និង​គោះ​ត្រដោក​ជាដើម ដើម្បី​ជា​ការ​បំផុស​បន្ថែម​ទៀត​នូវ​ការ​ប្រឆាំង​ដាច់ខាត​នៃ​វិនាសកម្ម​សង្គ្រាម ឧ​ក្រិ​.​ដ្ឋ​កម្ម​ប្រល័យពូជសាសន៍ និង​ដើម្បី​រំលឹក​អំពី​ភាព​ចាំបាច់​នៃ​ការ​រួបរួម​គ្នា​ការពារ​សន្តិភាព​ឱ្យ​បាន​គង់វង្ស​ជា​មរតក​សម្រាប់​ជន​ជំនាន់​ក្រោយ ។

សូម​បញ្ជាក់​ថា តាម​រយៈ​សារលិខិត​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ក៏​បាន​បញ្ជាក់​ថា ៖ ការ​ចុះ​«​បូជនីយដ្ឋាន​ចង​ចាំ​នៃ​កម្ពុជា ៖ ពី​ទីតាំង​ឧ​ក្រិ​.​ដ្ឋ​កម្ម​មក​ជា​មណ្ឌល​ផ្សះផ្សា និង​សន្តិភាព​» ដែល​រួម​មាន​អតីត​មន្ទីរឃុំឃាំង ម​-១៣ សារមន្ទីរ​ឧ​ក្រិ​.​ដ្ឋ​កម្ម​ប្រល័យពូជសាសន៍​ទួល​ស្លែង និង​មជ្ឈមណ្ឌល​ប្រល័យពូជសាសន៍​ជើងឯក ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក គឺជា​គំនិត​ផ្តួចផ្តើម​ប្រកបដោយ​ចក្ខុវិស័យ​វែង​ឆ្ងាយ​របស់​សម្តេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រី បច្ចុប្បន្ន​ជា​ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន ក្រុម​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​បាន​ផ្តល់​យោបល់ និង​បាន​ណែនាំ​កាលពី​ឆ្នាំ​២០១៩ ដល់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ សិក្សា​លទ្ធភាព​បញ្ចូល​ទីតាំង​សារមន្ទីរ ទួល​ស្លែង ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​នៃ​អង្គការ​យូ​ណេ​ស្កូ ដើម្បី​បន្សល់​ទុកជា​កេរ​មរតក​ប្រវត្តិសាស្ត្រ​នៃ​ការ​ចង​ចាំ សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​រាប់​ពាន់​ឆ្នាំ​តទៅ​មុខ ។

តាម​រយៈ​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​នេះ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​សហការ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ អ្នកជំនាញ​ជាតិ អន្តរជាតិ និង​អង្គការ​យូ​ណេ​ស្កូ ដើម្បី​សិក្សា ស្រាវជ្រាវ និង​ចងក្រង​ឯកសារ​បច្ចេកទេស ទៅ​តាម​នីតិវិធី​នៃ​ក្រម​ប្រតិបត្តិ​របស់​អនុសញ្ញា​ឆ្នាំ​១៩៧២ ព្រមទាំង​ទទួល​បាន​នូវ​ការ​ទទួលស្គាល់​អំពី​តម្លៃ​លេចធ្លោ​ជាស​កលរ​បស់ទីតាំង​ទាំង​បី​ពី​សំណាក់​អ្នក​ជំនាញការ​អន្តរជាតិ (ICOMOS) ដោយ​រួម​ទាំង​ការ​វាយតម្លៃ និង​ការ​ផ្តល់​យោបល់​គាំទ្រ​ដល់​ការ​ដាក់​បញ្ចូល​ជា​បេតិកភណ្ឌ​ពិភពលោក​នូវ​ទីតាំង​ទាំង​បី​នេះ​ផង​ដែរ​៕

ជាមួយ​គ្នា​នោះ​ថ្ងៃ​សុក្រ ១​រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព​.​ស​.២៥៦៩ ត្រូវ​នឹង​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០២៥ បាន​ក្លាយជា​កាលបរិច្ឆេទ​នៃ​ការ​ចង​ចាំ​និង​ដ៏​មាន​សារៈសំខាន់​មួយ​បន្ថែម​ទៀត​សម្រាប់​ជាតិ ប្រជាជន​កម្ពុជា និង​ពិភពលោក ទាំងមូល ដោយ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក បាន​សម្រេច​ជា​ឯកច្ឆន្ទ​ចុះ​«បូជនីយដ្ឋាន​ចង​ចាំ​នៃ​កម្ពុជា​៖ ពី​ទីតាំង​ឧក្រិដ្ឋកម្ម​មក​ជា​មណ្ឌល​ផ្សះផ្សា​និង​សន្តិភាព​» ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក នា​សម័យប្រជុំ​លើក​ទី​៤៧ នៅ​ទី​ក្រុងប៉ារីស ប្រទេស​បារាំង តាម​សំណើ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ