ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រត់គេច​ខ្លួន​បាន​០៥​ថ្ងៃ ត្រូវ​នគរបាល​ក្របួច​.​ក ក្រោយ​ស្ទាក់​កា​.​ប់​មនុស្ស​រួម​និង​ម៉ូតូ

9 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ នគរបាល​ស្រុក​ភ្នំស្រួច​បាន​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ក្រុម​ជន​ដៃដល់​ចំនួន​០៣​នាក់ ក្រោយ​ពី​ធ្វើ​សកម្មភាព​ស្ទាក់​កាប់​ជន​រង​គ្រោះ​បណ្តាល​ឱ្យ​រង​របួស​ត្រូវ​ដៃ និង​រង​ការ​ខូចខាត​ម៉ូតូ​០១​គ្រឿង ហើយ​ជិះ​ម៉ូតូ​គេចខ្លួន​បាន​០៥​ថ្ងៃ ។ នគរបាល​ស្រុក​ភ្នំស្រួច​បាន​និយាយ​ឱ្យ​ដឹង​ថា មុន​ឈាន​ដល់​ឃាត់ខ្លួន​ជន​ដៃដល់​ខាងលើ កាលពី​ថ្ងៃ​ទី​០៤…

ខេត្តកំពង់ស្ពឺ ៖ នគរបាល​ស្រុក​ភ្នំស្រួច​បាន​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ក្រុម​ជន​ដៃដល់​ចំនួន​០៣​នាក់ ក្រោយ​ពី​ធ្វើ​សកម្មភាព​ស្ទាក់​កាប់​ជន​រង​គ្រោះ​បណ្តាល​ឱ្យ​រង​របួស​ត្រូវ​ដៃ និង​រង​ការ​ខូចខាត​ម៉ូតូ​០១​គ្រឿង ហើយ​ជិះ​ម៉ូតូ​គេចខ្លួន​បាន​០៥​ថ្ងៃ ។

នគរបាល​ស្រុក​ភ្នំស្រួច​បាន​និយាយ​ឱ្យ​ដឹង​ថា មុន​ឈាន​ដល់​ឃាត់ខ្លួន​ជន​ដៃដល់​ខាងលើ កាលពី​ថ្ងៃ​ទី​០៤ ខែកក្កដា ឆ្នាំ​២០២៥ វេលា​ម៉ោង​០៨ និង​៣០​នាទី ផ្នែក​យុត្តិធម៌​បាន​ទទួល​ពាក្យបណ្ដឹង​ពី​ឈ្មោះ អាន សុខ​ថា​ន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​អំពៅ ឃុំ​អូរ ស្រុក​ភ្នំស្រួច បាន​ប្ដឹង​និង​រៀបរាប់​ថា កាលពី​វេលា​ម៉ោង​២៣ និង​៥៥​នាទី​រំលង​អធ្រាត្រ​ថ្ងៃ​ទី​០៣ ខែកក្កដា ឆ្នាំ​២០២៥ នៅ​ផ្លូវបំបែក​ជា​បួន ចំណុច​ភូមិ​តាំង​ស្រឡៅ​(​ផ្លូវ​រទេះភ្លើង​) ឃុំ​តាំង​ស្យា ស្រុក​ភ្នំស្រួច ខ្លួន​បាន​ជិះ​ម៉ូតូ​០១​គ្រឿង ម៉ា​កនិច ពណ៌​ស ស៊េរី​ឆ្នាំ​២០២៤ ពាក់​ផ្លា​ក​លេខ​កំពង់ស្ពឺ​1Q -9502 ឌុ​ប​ឈ្មោះ យ៉ើ​ន ប៊ុ​ន​ហេង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​រស់នៅ​ភូមិ​សំបួរ ឃុំ​តាំង​ស្យា ជិះ​ចេញពីផ្ទះ​របស់​ឈ្មោះ វ័ន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ​នៅ​ភូមិ​តាំង​ស្រឡៅ (​ថ្នល់​រទេះភ្លើង​) មក​ដល់​ចំណុច​ខាងលើ មាន​ជនសង្ស័យ​ចំនួន​០៣​នាក់ ប្រដាប់​ដោយ ដាវ​កែ​ច្នៃ​០១​ដើម បាន​ស្ទាក់​កាប់​មក​លើ​ខ្លួន​ចំនួន​ពីរ​ដាវ ចំ​ដៃ​ខាងស្ដាំ និង​បាន​កាប់​ម៉ូតូ​របស់​ខ្លួន​ខាងលើ​បណ្ដាល​ឱ្យ​រង​ការ​ខូចខាត ស្តុ​ប​ខាងស្ដាំ ស្រទប​ក្បាំង​ខាងស្ដាំ និង​កាប់​ដាច់​ផ្លា​ក​លេខ​ម៉ូតូ​ពាក់កណ្ដាល​ថែម​ទៀត​ផង ។ ក្រោយ​ពេល​ក្រុម​ជនសង្ស័យ​ដៃដល់​ធ្វើ​សកម្មភាព​រួច​ក៏​បាន​ជិះ​ម៉ូតូ​គេចខ្លួន​ទៅ​ទិស​ខាងជើង​បាត់ ។

នគរបាល​ស្រុក​ភ្នំស្រួច​បាន​បន្ត​ថា បើ​តាម​ការ​ស្រាវជ្រាវ មក​ដល់​វេលា​ម៉ោង​៩ និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​៨ ខែកក្កដា ឆ្នាំ​២០២៥ នគរបាល​ប៉ុស្តិ៍​បាន​ហៅ​ក្រុម​ជនសង្ស័យ​ចំនួន​០៣​នាក់ នៅ​ចំណុច​ភូមិ​តាំង​ស្រឡៅ ឃុំ​តាំង​ស្យា ស្រុក​ភ្នំស្រួច មក​សាកសួរ ទី​១-​ឈ្មោះ គ្រី​ម រ៉ា​ហ៉ី​ម ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ផ្សារ​ត្រពាំង​ក្រឡឹង ឃុំ​គិរី​វ័ន ស្រុក​ភ្នំស្រួច​(​អ្នក​កាន់​ដាវ​កែ​ច្នៃ​កាប់​ទៅ​លើ​ជន​រង​គ្រោះ​) ទី​២-​ឈ្មោះ ផាប់ សុបិន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​អន្លង់​ថ្លឹង ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច និង​ទី​៣-​ឈ្មោះ រុន សុ​ផែន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​សំបួរ ឃុំ​តាំង​ស្យា ស្រុក​ភ្នំស្រួច ។

នគរបាល​ស្រុក​ភ្នំស្រួច​បាន​បញ្ជាក់​ទៀត​ថា ក្រោយ​ពេល​ឃាត់​ក្រុម​ជនសង្ស័យ​ទាំង​០៣​នាក់​បាន​ឆ្លើយ​សារភាព​ថា ពួក​ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​ដូច​បាន​រៀបរាប់​ខាងលើ​របស់​ជន​រង​គ្រោះ​ពិតប្រាកដ​មែន ។

បច្ចុប្បន្ន ក្រុម​ជន​ដៃដល់​ទាំង​០៣​នាក់​ខាងលើ នគរបាល​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ