ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាន​ដឹក​ស្រា​បៀរ ​ផ្ទុះបែកទុយោ​ប្រេង​​ហ្វ្រាំង​លើ​ស្ពាន​អ្នក​លឿង រអិល​ទៅ​បុ.ក​គូថឡានដឹក​ត្រី ក្រឡា.ប់​ធ្លាក់​ចេញពី​ផ្លូវ

10 ម៉ោង មុន
  • ព្រៃវែង

ខេត្ត​ព្រៃវែង ៖ មានករណីរថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​ចំណុះ​5​តោន​មួយ​គ្រឿង ដឹក​ស្រា​បៀរ ជាង1000​កេស បាន​រអិល​ធ្លាក់​ចុះ​ពីលើ​ស្ពាន​អ្នក​លឿង​យ៉ាង​លឿន ហើយ​បាន​ជ្រុល​ទៅ​បុក​គូថ​រថយន្ត​យី​ឌុ​ប​ដឹក​ត្រី​មួយ​គ្រឿង​ផ្សេង​ទៀត ដែល​កំពុង​បើក​នៅ​ខាង​មុខ ក្នុង​ទិស​ដៅ​ស្របគ្នា រួច​ទើប​ក្រឡាប់​ចេញពី​ផ្លូវ…

ខេត្ត​ព្រៃវែង ៖ មានករណីរថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​ចំណុះ​5​តោន​មួយ​គ្រឿង ដឹក​ស្រា​បៀរ ជាង1000​កេស បាន​រអិល​ធ្លាក់​ចុះ​ពីលើ​ស្ពាន​អ្នក​លឿង​យ៉ាង​លឿន ហើយ​បាន​ជ្រុល​ទៅ​បុក​គូថ​រថយន្ត​យី​ឌុ​ប​ដឹក​ត្រី​មួយ​គ្រឿង​ផ្សេង​ទៀត ដែល​កំពុង​បើក​នៅ​ខាង​មុខ ក្នុង​ទិស​ដៅ​ស្របគ្នា រួច​ទើប​ក្រឡាប់​ចេញពី​ផ្លូវ ធ្លាក់​ចុះ​ទៅ​ដល់​ជើងទេ​ខ្ចាយ​ស្រា​បៀរ​ពេញ​ព្រៃ​។

ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង 9 ព្រឹក ថ្ងៃ​ទី 9 កក្កដា នៅ​លើ​កំណត់​ផ្លូវជាតិ​លេខ 1 ត្រង់​ចំណុច​ភូមិ​ជ័យ​ឧត្តម ឃុំ​ព្រែក​ខ្សាយ ( ក ) ស្រុក​ពាម​រក៍ ខេត្តព្រៃវែង​។

តាម​ការ​អះអាង​របស់​បុរស​ជា​អ្នកបើកបរ​រថយន្តដឹកស្រាបៀរ​ខាងលើ បាន​ឲ្យ​ដឹង​ថា ពេល​ដែល​រថយន្ត​របស់​គាត់​បើក​ដល់​លើ​ស្ពាន​អ្នក​លឿង ស្រាប់តែ​ផ្ទុះ​បែក​ទុយោ​ប្រេង​ហ្វ្រាំង ធ្វើ​ឲ្យ​ប្រព័ន្ធ​ហ្វ្រាំង​​គ្រប់គ្រង​លែង​បាន ស្រប​ពេល​ដែល​រថយន្ត​កំពុង​ចុះ​ចំណោទ​ពីលើ​ស្ពាន​ផង​នោះ ទើប​ធ្វើ​ឲ្យ​រថយន្ត​រអិល​ចុះ​ពីលើ​ស្ពាន​ក្នុង​ល្បឿន​យ៉ាង​លឿន ចំណែក​រូបគាត់បាន​ខំព្យាយាម​ទប់​ចង្កូតរថយន្ត រហូត​ចុះ​ផុត​ពីលើ​ស្ពាន តែ​ល្បឿន​រថយន្ត​នៅ​តែ​រអិល​ទៅ​មុខ​ជាង​មួយ​គីឡូ​ដី​ទៀត រហូត​មក​ដល់​កន្លែង​កើតហេតុ​រូបគេ​បានឃើញ​រថយន្ត​យី​ឌុ​ប​ដឹក​ត្រី​មួយ​គ្រឿង កំពុង​បើក​នៅ​ខាង​មុខ ទើប​រូបគេ​ទាញ​ចង្កូត​ទៅ​បុក​គូទ​រថយន្ត​យី​ឌុ​ប​នោះ ក្នុង​បំណង​ដើម្បី​បញ្ឈប់រថយន្ត​របស់​ខ្លួន ប៉ុន្តែ​ពេល​បុក​ហើយ​រថយន្ត​នៅ​តែ​មិន​ឈប់ ដោយ​បាន​ជ្រុល​ទៅ​បុក​របាំង​ដែក​អម​សងខាង​ផ្លូវ​ទៀត រួច​ទើប​ក្រឡាប់​ធ្លាក់​ទៅ​ក្រោម​ផ្លូវ​តែ​ម្ដង​។

សមត្ថកិច្ច​បានឱ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​ពុំ​បាន​បណ្ដាល​ឲ្យ​មាន​នរណា​ម្នាក់​រងគ្រោះថ្នាក់​ទេ​ដោយ​អ្នកបើកបរ​រថយន្ត​បង្ក បាន​ពាក់​ខ្សែ​ក្រ​វ៉ា​ត់​សុវត្ថិភាព ដូច្នេះ​ហើយ​ទើប​គ្រាន់តែ​របួស​បន្តិច បន្តួច​ប៉ុណ្ណោះ ចំណែក​រថយន្ត​យី​ឌុ​ប​ដឹក​ត្រី ដែល​ត្រូវ​រថយន្ត​បង្ក​បុក បាន​បន្តដំណើរ​ទៅ​មុខ​បាត់ ដោយ​មិន​នៅ​ទាមទារ​អ្វី​ឡើយ​។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ហៅ​ម្ចាស់​ក្រុមហ៊ុនស្រា​បៀរ អោយមក​ប្រមូល​ស្រា​បៀរ និង​រថយន្ត​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​សិន ហើយ​ធ្វើការ​ដោះស្រាយ​សំណង​ដែល​ធ្វើ​ឲ្យ​បាក់​របាំង​ដែក​អម​សល់​ខាង​ផ្លូវ​ជាមួយ​មន្ទីរ​សាធារណការ​សិន ទើប​អនុញ្ញាត​ឲ្យ​យក​រថយន្ត​និង​ស្រា​បៀរ​ទាំងអស់​ត្រឡប់​ទៅ​វិញ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ