ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ចង់​កើត​មហារីក​មាត់ស្បូន អាហារ​នេះ​ត្រូវ​ពិសារ​ឱ្យ​ច្រើន

11 ម៉ោង មុន

ស្បូន​គឺជា​ជាលិកា​ដែល​សំខាន់​ណាស់​សម្រាប់​នារី​គ្រប់​រូប ព្រោះ​វា​ជា​កន្លែង​ដែល​អាច​កំណត់​ពី​លទ្ធភាព​បង្កើតកូន​របស់​ស្ត្រី ដូចនេះ​តើ​មាន​អាហារ​អ្វីខ្លះ​ដែល​ល្អ​ចំពោះ​ស្បូន​អ្នក​នោះ? ឆៃថាវ នៅ​ក្នុង​ឆៃថាវ​មាន​វីតាមីន​C និង​សា​ធាតុ​រ៉ែ​ជា​ច្រើន ថែម​ទាំង​មាន​សារធាតុ​មួយ​ចំនួន​ទៀត​ដែល​អាច​ការពារ​មិន​ឱ្យ​កោសិកា​មហារីក​ដុះ​នៅ​លើ​ស្បូន​អ្នក​ឡើយ ដូចនេះ​អ្នក​នឹង​មិន​ងាយ​ប្រឈម​មុខ​នឹង​ជំងឺមហារីក​ស្បូន​ឡើយ​។ សណ្តែកដី អ្នក​អាច​បរិភោគ​សណ្តែកដី​បាន…

ស្បូន​គឺជា​ជាលិកា​ដែល​សំខាន់​ណាស់​សម្រាប់​នារី​គ្រប់​រូប ព្រោះ​វា​ជា​កន្លែង​ដែល​អាច​កំណត់​ពី​លទ្ធភាព​បង្កើតកូន​របស់​ស្ត្រី ដូចនេះ​តើ​មាន​អាហារ​អ្វីខ្លះ​ដែល​ល្អ​ចំពោះ​ស្បូន​អ្នក​នោះ?

ឆៃថាវ

នៅ​ក្នុង​ឆៃថាវ​មាន​វីតាមីន​C និង​សា​ធាតុ​រ៉ែ​ជា​ច្រើន ថែម​ទាំង​មាន​សារធាតុ​មួយ​ចំនួន​ទៀត​ដែល​អាច​ការពារ​មិន​ឱ្យ​កោសិកា​មហារីក​ដុះ​នៅ​លើ​ស្បូន​អ្នក​ឡើយ ដូចនេះ​អ្នក​នឹង​មិន​ងាយ​ប្រឈម​មុខ​នឹង​ជំងឺមហារីក​ស្បូន​ឡើយ​។

សណ្តែកដី

អ្នក​អាច​បរិភោគ​សណ្តែកដី​បាន ព្រោះ​នៅ​ក្នុង​នោះ​មាន​វីតាមីន​E ដែល​ល្អ​ចំពោះ​សុខភាព​ស្បូន​អ្នក​ណាស់ ។ ម្យ៉ាងទៀត​អ្នក​ក៏​អាច​ពិសារ​ផ្លែ​ឈើ​មួយ​ចំនួន​ដូច​ជា ៖ ត្របែក ល្ហុង និង​ផ្លែ​គូលែន ក្រោយ​ពេល​ដែល​អ្នក​ពិសារ​ផ្លែ​ឈើ​ទាំងនេះ​រួច វា​នឹង​ធ្វើ​ឱ្យ​ស្បូន​អ្នក​មិន​ងាយ​មាន​ជំងឺ​ឡើយ​។

អាហារ​ដែល​មាន​វីតាមីន និង​កាលស្យូម

អ្នក​គួរតែ​បរិភោគ​អាហារ​ដែល​មាន​ពពួក​វីតាមីន និង​កាលស្យូម​ឱ្យ​បាន​ច្រើន ព្រោះ​វា​មិន​ត្រឹមតែ​អាច​ធ្វើ​ឱ្យ​អ្នកមាន​សុខ​ភាពរឹងមាំ​នោះ​ទេ ថែម​ទាំង​អាច​ជួយ​ការពារ​ស្បួ​ន​ទៀត​ផង ជាង​នេះ​ទៅ​ទៀត អ្នក​ក៏​អាច​ផឹកទឹក​សណ្តែក​ជំនួស​ទឹក​ដែរ ហើយ​អ្នក​អាច​យក​អង្ករ​ដាំ​ជា​បបរ រួច​លាយ​ជាមួយ​ស្ករ ដោយ​អ្នក​អាច​បរិភោគ​នៅ​ពេល​ព្រឹក​ពេល​ពោះ​ទទេរ​បាន នោះ​ស្បូន​អ្នក​នឹង​មាន​សុខភាព​ល្អ ហើយ​ក្រពះ និង​ពោះវៀន​អ្នក​ក៏​ដំណើរការ​ល្អ​ដូច​គ្នា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ