ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រាំ​កំពុ​ងតាម​ដាន​រុស្ស៊ី​ចល័ត​ទ័ព​៥​ម៉ឺន​នា​ក់​ទៅ​ព្រំ​ដែន​អ៊ុយ​ក្រែន

22 ម៉ោង មុន

ទី​ក្រុង​វ៉ាស៊ីន​តោន៖ ​លោក​ត្រាំ​បញ្ចេញ​ប្រតិ​កម្ម​តប​ទៅ​នឹង​ដំណឹង​ថា​រុស្ស៊ី​បាន​ចល័ត​​​ទ័ព​​​៥​ម៉ឺន​នាក់​ទៅ​ដាក់​​ពង្រាយ​នៅ​តាម​បណ្ដោយ​ព្រំ​ដែន​អ៊ុយ​ក្រែន​ដើម្បី​ត្រៀម​ចេញ​ប្រតិ​បត្តិ​ការ​សឹក។ កង​ទ័ព​ទាំង​នោះ​កំពុង​ប្រមូល​ផ្ដុំ​គ្នា​ក្បែរ​តំបន់​ស៊ូមី​ (Sumy) របស់​អ៊ុយ​ក្រែន​។ គេ​បារម្ភ​ថា​រុស្ស៊ី​អាច​នឹង​បើក​យុទ្ធ​នា​​ការ​វាយ​លុក​រដូវ​ក្ដៅ​។ បើ​ដូច្នេះ​មែន​ វា​ផ្ទុយ​ពី​បំណង​ប្រា​ថ្នា​របស់​លោក​ត្រាំ​ដែល​ចង់​បិទបញ្ចប់​សង្គ្រាម​ឱ្យ​បាន​ឆាប់​។ លោក​ត្រាំ​ថ្លែង​ថា​យើង​កំពុង​​រង់​ចាំ​មើល​តើ​នឹង​មាន​អ្វី​កើត​ឡើង​។ ​លោក​កំពុង​តាម​ដាន​បញ្ហា​នេះ​ដោយ​យក​ចិត្ត​ទុក​ដាក់​ជា​ទី​បំផុត​។…

ទី​ក្រុង​វ៉ាស៊ីន​តោន៖ ​លោក​ត្រាំ​បញ្ចេញ​ប្រតិ​កម្ម​តប​ទៅ​នឹង​ដំណឹង​ថា​រុស្ស៊ី​បាន​ចល័ត​​​ទ័ព​​​៥​ម៉ឺន​នាក់​ទៅ​ដាក់​​ពង្រាយ​នៅ​តាម​បណ្ដោយ​ព្រំ​ដែន​អ៊ុយ​ក្រែន​ដើម្បី​ត្រៀម​ចេញ​ប្រតិ​បត្តិ​ការ​សឹក។ កង​ទ័ព​ទាំង​នោះ​កំពុង​ប្រមូល​ផ្ដុំ​គ្នា​ក្បែរ​តំបន់​ស៊ូមី​ (Sumy) របស់​អ៊ុយ​ក្រែន​។ គេ​បារម្ភ​ថា​រុស្ស៊ី​អាច​នឹង​បើក​យុទ្ធ​នា​​ការ​វាយ​លុក​រដូវ​ក្ដៅ​។ បើ​ដូច្នេះ​មែន​ វា​ផ្ទុយ​ពី​បំណង​ប្រា​ថ្នា​របស់​លោក​ត្រាំ​ដែល​ចង់​បិទបញ្ចប់​សង្គ្រាម​ឱ្យ​បាន​ឆាប់​។

លោក​ត្រាំ​ថ្លែង​ថា​យើង​កំពុង​​រង់​ចាំ​មើល​តើ​នឹង​មាន​អ្វី​កើត​ឡើង​។ ​លោក​កំពុង​តាម​ដាន​បញ្ហា​នេះ​ដោយ​យក​ចិត្ត​ទុក​ដាក់​ជា​ទី​បំផុត​។ ​បន្ទាប់​ពី​​ឡើង​កាន់​អំណាច​កាល​ពី​ខែ​មករា​ លោក​ត្រាំ​តែង​តែ​ខិត​ខំ​ធ្វើ​ឱ្យ​មាន​បទ​ឈប់​បាញ់ និង​​ចង់​បញ្ចប់​សង្គ្រាម​ឱ្យ​បាន​ឆាប់​។ ប៉ុន្តែ​ភាគី​ទាំង​២​ជួប​មុខ​គ្នា​២​ដង​គ្មាន​សម្រេច​បាន​​សាច់​ការ​អ្វី​​​ទេ​ក្រៅ​ពី​​​យល់​ព្រម​ដូរ​ឈ្លើយ​សឹក​គ្នា​ទៅ​វិញ​ទៅ​មក​ដែល​គេ​គិត​ថា​មិន​មែន​ជា​រឿង​​ទេ​។ រឿង​ដែល​សំខាន់​គឺ​បទ​ឈប់​បាញ់​ដ៏​ពេញ​លេញ​ដើម្បី​ឈាន​ទៅ​រក​ការ​ចរ​ចា​សន្តិ​ភាព​។​​

ឥឡូវ​នេះ​នៅ​លើ​សមរភូមិ​យោធា​ រុស្ស៊ី​កំពុង​មាន​ប្រៀប​។ ពួក​គេ​បន្ត​វាយ​សម្រុក​ទៅ​មុខ​ទោះ​បី​ដោយ​សន្សឹម​ៗ​យ៉ាង​ណា​​ក្ដី​ដើម្បី​កាន់​កាប់​ទឹក​ដី​អ៊ុយ​ក្រែន​ឱ្យ​បាន​ច្រើន​។ នេះ​និយាយ​អំពី​យុទ្ធ​នា​ការ​ជើង​គោក​។ ចំណែក​នៅ​ក្នុង​យុទ្ធ​នា​ការ​ជើង​អា​កាស​វិញ រុស្ស៊ី​បញ្ជូន​ដ្រូន​ និង​មីស៊ីល​វាយ​ប្រហារ​ទី​ក្រុង​តូច​ធំ​របស់​អ៊ុយ​ក្រែន​ជា​រៀង​រាល់​ថ្ងៃ​។

ក្រុម​សម្ព័ន្ធ​មិត្ត​នៅ​អឺរ៉ុប​បន្ត​ផ្ដល់​ជំនួយ​យោធា​ទៅ​ឱ្យ​អ៊ុយ​ក្រែន​ជា​ហូរ​ហែ​។ ប៉ុន្តែ​ជំនួយ​ដែល​សំខាន់​គឺ​អាមេរិក​។ តើ​អា​មេរិក​នឹង​បន្ត​ផ្ដល់​ជំនួយ​ដូច​ជំនាន់​លោក​បៃដិន​ដែរ​ឬ​ទេ​? នេះ​ជា​ចំណោទ​សួរ​ដ៏​ធំ​មួយ​ខណៈ​ដែល​លោក​ត្រាំ​កំពុង​ខិត​ខំ​ឱ្យ​មាន​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​។ លោក​ធ្លាប់​ព្រមាន​ដក​ខ្លួន​ថយ​ទាំង​ស្រុង​​បើ​សិន​ភាគី​ទាំង​២​មិន​ខិត​ខំ​ចរ​ចា​ឱ្យ​មាន​បទ​ឈប់​បាញ់​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ